ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Jack Ma ត្រូវ​គេ​រិះគន់​ធ្ងន់​.​ក ដោយសារ​តែ​លោក​បង្ហាញ​ការ​គាំទ្រ​វប្បធម៌​មួយ​នេះ​!

4 ឆ្នាំ មុន

បរទេស ៖ មហាសេដ្ឋី​របស់​ប្រទេស​ចិន គឺ​លោក​ចេក ម៉ា (Jack Ma) ថ្មី​ៗ​នេះ​បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ដូច​ទឹកបាក់​ទំនប់ បន្ទាប់​ពី​លោក​បាន​អះអាង​ថា ខ្លួន​គាំទ្រ​វប្បធម៌​ធ្វើការ…

បរទេស ៖ មហាសេដ្ឋី​របស់​ប្រទេស​ចិន គឺ​លោក​ចេក ម៉ា (Jack Ma) ថ្មី​ៗ​នេះ​បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ដូច​ទឹកបាក់​ទំនប់ បន្ទាប់​ពី​លោក​បាន​អះអាង​ថា ខ្លួន​គាំទ្រ​វប្បធម៌​ធ្វើការ ១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ក្នុង​វិស័យ​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន និង​បាន​បន្ត​ថា បុគ្គលិក​ដែល​ធ្វើការ​បាន​ច្រើន​ម៉ោង​នឹង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត ។

ស្ថាបនិក​ក្រុមហ៊ុន Alibaba រូប​នេះ​បាន​បង្ហាញ​ការ​គាំទ្រ​នឹង​វប្បធម៌​ការងារ​៩៩៦ របស់​ប្រទេស​ចិន​ដែល​មាន​ន័យ​ថា ធ្វើការ​ពី​ម៉ោង​៩​ព្រឹក​ដល់​៩​យប់ ៦​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​ដែល​ភាគច្រើន​អាច​មើលឃើញ​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ក្រុមហ៊ុន Start-up ។

មនុស្ស​ជា​ច្រើន​បាន​ឆ្លើយ​តប​នឹង​ការ​ចែករំលែក​មតិ​របស់​លោក​លើ​ប្រព័ន្ធ​សង្គម​ចិន​ដោយ​បាន​និយាយ​ថា​វប្បធម៌​នេះ​មើល​រំលង​មនុស្ស​ចាស់​ដែល​ត្រូវ​ការកូន​ៗ​កំដរ​នៅផ្ទះ​ជាដើម​។
ប៉ុន្តែ​អ្វី​ដែល​លោក​ម៉ា​បាន​គាំទ្រ​មិន​មាន​គោលដៅ​ការពារ​ការ​ធ្វើការ​ច្រើន​ម៉ោង​ទេ តែ​លោក​គ្រាន់តែ​ចង់​ឲ្យ​មានការ​លើកទឹកចិត្ត​ដល់​បុគ្គលិក​ដែល​ធ្វើ​ដូច្នេះ​។

លោក​បាន​បកស្រាយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​វប្បធម៌ ៩៩៦ ពិតប្រាកដ​មិនមែន​គ្រាន់តែ​ជា​ការ​ធ្វើការ​ថែម​ម៉ោង​ទេ​»​។ លោក​បាន​បន្ថែម​ទៀត​ថា មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​ការ​រស់នៅ​រៀង​ៗ​ខ្លួន ប៉ុន្តែ​អ្នក​ដែល​ធ្វើការ​តិច​ម៉ោង​នឹង​មិន​អាច​មាន​សុភមង្គល និង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ឡើយ​។ សម្រាប់​ខ្លួន​លោក​ផ្ទាល់​ក៏​លោក​មិន​ដែល​ស្តាយក្រោយ​នឹង​ការ​ធ្វើការ​១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដែរ​។ ផ្ទុយ​មក​វិញ លោក​ពិតជា​ពេញចិត្ត​នឹង​វប្បធម៌​នេះ​ណាស់ និង​ចោទ​ជា​សំណួរ​ថា «​តើ​អ្នក​អាច​សម្រេច​បាន​ជោគជ័យ​យ៉ាងណា​ប្រសិនបើ​អ្នក​មិន​ចំណាយ​កម្លាំង​និង​ពេលវេលា​បន្ថែម0x017d7​»

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​បាន​បន្ថែម​ថា បុគ្គលិក​ដែល​មាន​សក្តានុពល​នៅ Alibaba គួរតែ​ត្រៀមខ្លួន​ក្នុង​ការ​ធ្វើការ ១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ប្រសិនបើ​ពួក​គេ​ចង់​ជោគជ័យ ព្រោះ​លោក​មិន​ខ្វះ​ទេ​អ្នក​ដែល​មាន​សមត្ថភាព​ធ្វើការ​ត្រឹមតែ​៨​ម៉ោង​។

អ្នកដឹកនាំ​ធំ​ៗ​ក្នុង​ប្រទេស​ចិន​ដទៃ​ក៏​បាន​គាំទ្រ​នឹង​វប្បធម៌​ការងារ​នេះ​ដែរ​ដូច​ជា​ស្ថាបនិក​ក្រុមហ៊ុន JD.com ដែល​ជា​ដៃគូ​ប្រកួតប្រជែង​របស់​លោក​ម៉ា​ជាដើម​។ ក្រៅពី​ក្នុង​ប្រទេស​ចិន​ហើយ អ្នកដឹកនាំ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដូច​ជា​លោក អេ​ឡុ​ន ម៉ាស (Elon Musk) បាន​និយាយ​ថា​លោក​ធ្វើការ​ដល់​ទៅ ១២០​ម៉ោង​ឯណោះ​ក្នុង​មួ​យស​ប្តា​ហ៍​ពេល​ដែល​ក្រុមហ៊ុន​ជួបនឹង​បញ្ហា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ