ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង ឬ​អត់ថា មាន​វិធី​ចៀសវាង​កុំ​ឲ្យ​មនុស្ស​បោកប្រាស់​លើ Facebook របៀប​ណា ?

4 ឆ្នាំ មុន

បរទេស ៖ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) នា​ពេល​ប​ច្ចុ​ប្ប​ន្នេះ​នេះ​មាន​អ្នក​ប្រើប្រាស់​សរុប​លើស​ពី​១​ប៊ី​លាន​នាក់​ទៅ​ទៀត ហើយ​វា​ផ្តល់​ជា​ឧបករណ៍​ជា​ច្រើន​ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​មនុស្ស​បោកប្រាស់​ក្នុង​ការ​បោក​លុយ ឬ​លួច​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់​ទូទៅ​ដូច​អ្នក ។ នៅ​កម្ពុជា​វិញ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​រូបភាព​ជា​ច្រើន​ទាំង​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ…

បរទេស ៖ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) នា​ពេល​ប​ច្ចុ​ប្ប​ន្នេះ​នេះ​មាន​អ្នក​ប្រើប្រាស់​សរុប​លើស​ពី​១​ប៊ី​លាន​នាក់​ទៅ​ទៀត ហើយ​វា​ផ្តល់​ជា​ឧបករណ៍​ជា​ច្រើន​ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​មនុស្ស​បោកប្រាស់​ក្នុង​ការ​បោក​លុយ ឬ​លួច​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់​ទូទៅ​ដូច​អ្នក ។

នៅ​កម្ពុជា​វិញ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​រូបភាព​ជា​ច្រើន​ទាំង​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត ឬ​ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បរិហារកេរ្តិ៍​គ្នា ។ ទន្ទឹម​នឹង​នេះ​ក៏​មាន​ជនខិលខូច​មួយ​ចំនួន​ប្រើប្រាស់ ដើម្បី​បោកប្រាស់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​ផង​ដែរ ។
ពេល​ខ្លះ អ្នក​គ្រាន់តែ​ចុច​លើ​សារ​របស់​ពួក​គេ​ម្តង​ប៉ុណ្ណោះ ហើយ​អ្នក​នឹង​ត្រូវ​បាន​ជន​ដៃដល់​លួច​ព័ត៌មាន​បាន​យ៉ាង​ងាយស្រួល ។ ខាងក្រោម​នេះ គឺជា​ឧទាហរណ៍​នៃ​ការ​បោកប្រាស់​តាម Facebook ដែល​អ្នក​គួរតែ​ចៀសវាង ៖

១. ការ​ផ្តល់​រង្វាន់​ក្លែងក្លាយ ៖ អ្នក​អាច​នឹង​ទទួល​បាន​សារ​ពី​មនុស្ស​មិន​ដែល​ស្គាល់ ក្រុមហ៊ុន ឬ​មិត្តភក្តិ​ដើម្បី​ប្រាប់​អ្នក​ថា​អ្នក​បាន​ឈ្នះ​ការ​ប្រកួត​អ្វីមួយ​ទោះជា​អ្នក​មិន​បាន​ចុះ​ឈ្មោះ​ក៏​ដោយ​។ ពួក​គេ​អាច​នឹង​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​បង់​ថវិកា​បន្តិចបន្តួច​ជា​មុន​សិន​មុន​នឹង​អាច​ទទួល​បាន​ប្រាក់​រង្វាន់​ទាំងអស់​បាន ហើយ​ជាក់ស្តែង​វា​ជា​ការ​បោកប្រាស់​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នក​ឃើញ​សារ​ទាំងនេះ វិធី​ល្អ​បំផុត​គឺ​អ្នក​មិន​គួរ​ឆ្លើយ​តប​នឹង​វា​ឡើយ​។ ប្រសិនបើ​អ្នក​មិន​ជឿ​ទុកចិត្ត អ្នក​អាច​ខ​ល​ទៅ​សួរ​មិត្ត​ម្នាក់​នោះ​ដោយ​ផ្ទាល់​បាន​។

២. ការ​គម្រាមកំហែង​៖ ប្រភេទ​សារ​មួយទៀត​ដែល​អ្នក​អាច​ទទួល​បាន​គឺ​សារ​គម្រាម​ពី​មនុស្ស​ដែល​អ្នក​មិន​ស្គាល់​ថា​ពួក​គេ​បាន​ថតរូប ឬ​វី​ឌី​អូ​ដោយ​ប្រើប្រាស់​កាមេរ៉ា​កុំព្យូទ័រ​របស់​អ្នក ហើយ​អ្នក​ត្រូវ​តែ​បង់​ថវិកា​ទៅ​ពួក​គេ​ដើម្បី​រក្សា​រឿង​សម្ងាត់​នេះ​។ ប្រសិនបើ​អ្នក​ទទួល​បាន​សារ​នេះ ហាម​ចុច​លើ Link ដែល​បាន​ផ្ញើ​មក​ជា​ដាច់ខាត និង Block មនុស្ស​ម្នាក់​នោះ​ភ្លាម​។

៣. ការ​ផ្តល់​ព​ត៌​មាន​ក្លែងក្លាយ​៖ ការ​បោកប្រាស់​ប្រភេទ​នេះ​អាច​នឹង​ផ្តល់​ការ​លំបាក​ឲ្យ​អ្នកដឹង​ថា​វា​ពិត​ឬ​មិន​ពិត​។ ជា​ទូទៅ​អ្នក​នឹង​មើលឃើញ​សារ​ប្រាប់​ពី​បញ្ហា​បច្ចេកទេស​ណាមួយ​ដូច​ជា​សារ​ប្រាប់​ថា​កុំព្យូទ័រ​របស់​អ្នក​ត្រូវ​បាន​ឆ្លង​មេរោគ​ជាដើម​។

ប្រសិនបើ​អ្នក​ឃើញ​សារ ឬក​សារ​ផ្សាយពាណិជ្ជកម្ម​ទាំងនេះ​ចូរ​កុំ​ចុច​លើ​វា​ឲ្យ​សោះ និង​សួរ​ទៅ​កាន់​អ្នកជំនាញ​បច្ចេកវិទ្យា​ពិតប្រាកដ​វិញ​។ ចូរ​ចង​ចាំ​ថា​នរណា​ក៏​អាច​ដាក់​ការ​ផ្សាយពាណិជ្ជកម្ម​ដែល​អ្នក​មើលឃើញ​លើ Facebook ដែរ មិន​ថា​វា​ជា​ការ​ពិត ឬ​ការ​បោកប្រាស់​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ