ជើងខ្លាំង Liverpool ថាប៉ះ Messi និង Ronaldo មិនពិបាកដូចខ្សែប្រយុទ្ធ១រូបនេះ
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា Trent Alexander-Arnold តារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool បានធ្លាប់ជួបប្រជែងនឹង Lionel…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា Trent Alexander-Arnold តារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool បានធ្លាប់ជួបប្រជែងនឹង Lionel…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា Trent Alexander-Arnold តារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool បានធ្លាប់ជួបប្រជែងនឹង Lionel Messi និង Cristiano Ronaldo ប៉ុន្តែគាត់បានគិតថាកីឡាកររបស់ Manchester United ជាគូប្រជែងដ៏ស្វិតស្វាញបំផុតរបស់គាត់។
កីឡាករវ័យ ២១ ឆ្នាំរូបនេះ បានធ្វើឱ្យខ្លួនឯងក្លាយទៅខ្សែការពារដ៏គួរឱ្យចាប់អារម្មណ៍ក្នុងពេលថ្មីៗនេះ ក្រោយពីឡើងប្រកួតស្វិតស្វាញឱ្យក្លិបហង្សក្រហម។ Alexander-Arnold ធ្លាប់បានឡើងប្រកួតជួបជាមួយនឹងកីឡាករខ្លាំងៗលើពិភពលោក តែគាត់បានប្រាប់ថា Marcus Rashford គឺជាគូប្រជែងពិបាកយកឈ្នះ។ ជាពិសេសក្នុងការប្រកួតនៅឆ្នាំ២០១៨ ជាមួយនឹង Manchester United។
Alexander-Arnold បានប្រាប់សារព័ត៌មាន The Athletic ថា៖«ការប្រកួតជាមួយ United គឺជាការប្រកួតពិបាកបំផុត ទាំងគូប្រជែងខ្លាំងៗ ដែលខ្ញុំមិនបានគិតត្រៀមទុកមុន។ ខ្ញុំចង់និយាយថាខ្ញុំបានមើលស្រាលគាត់។ វាជាការរៀនសូត្រដ៏ធំមួយសម្រាប់ខ្ញុំ។ វាជាអ្វីដែលខ្ញុំមិនចង់ឱ្យកើតឡើងនោះទេ។ ក្នុងនាមជាកីឡាករ Liverpool វាប្រហែលជាការប្រកួតអាក្រក់បំផុតក្នុងរដូវកាលនោះ។ ប៉ុន្តែនៅពេលមានរឿងបែបនេះកើតឡើង អ្នកត្រូវតែរៀនពីវា»។
កីឡាករវ័យក្មេងរូបនេះ បានចាត់ទុក វាជាការដាស់តឿនមួយ ដែលខ្លួនមិនចង់ឱ្យមានរឿងនោះកើតឡើងនោះទេ។ គេមិនបានបញ្ចេញឈ្មោះ Ronaldo ឬ Messi ថាជាគូប្រជែងពិបាកនោះទេ ៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ