រក​ឃើញ​ខ្មោច​នាវា​ផ្ទុក​យន្តហោះ​ដំបូង​គេ ដែល​លិច​ក្នុង​​សម័យ​សង្គ្រាម


ប្រទេស​ជប៉ុន​-​អា​មេ​រិ​ក ៖ ទូរទស្សន៍​ជប៉ុន​NHK​រាយការណ៍​ថា អ្នក​ស្រាវជ្រាវ​រុករក​អា​មេ​រិ​កមួយ​ក្រុម បាន​រក​ឃើញ​ខ្មោច​នាវា​ផ្ទុក​យ​ន្ក​ហោះ​អា​មេ​រិ​ក​ដំបូង​គេ ដែល​លិច​ដោយសារ​ការ​វាយប្រហារ​របស់​បណ្ដាជន​អត្តឃាត​ជប៉ុន ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​នា​សម័យ​សង្គ្រាមលោក​លើក​ទី​២​។

ខ្មោច​នាវា​ផ្ទុក​យន្តហោះ​USS ST.LO​ចាត់ទុកជា​នាវា​អា​មេ​រិ​ក​ដំបូង​គេ​ដែល​វាយប្រហារ​លិច​ដោយ​​បណ្ដាជន​អត្តឃាត​ជប៉ុន ក្នុង​សមុទ្រ​ប៉ា​សី​ុ​ហ្វិ​ក​សម័យ​សង្គ្រាមលោក​លើក​ទី​២ ត្រួ​វ​បាន​រក​ឃើញ​និង​ថតរូប​ភាព ដោយ​សមាជិក​នៃ​ក្រុម​អ្នក​ស្រាវជ្រាវ​រុករក​ក្នុង​បាតសមុទ្រ​អា​មេ​រិ​ក​១​ក្រុម​។ ខ្មោច​នាវា​នោះ​ត្រូវ​បាន​រក​ឃើញ​តាំងពី​ថ្ងៃ​ទី​១៤​ឧសភា​មក តែ​បណ្ដា​រូបភាព​ដំបូង​ៗ​នៃ​ខ្មោច​នាវា​នេះ​ទើប​ចេញផ្សាយ ក្នុង​ខែតុលា គឺ​៧៥​ឆ្នាំ​ក្រោយ​ពី​ការ​លិច កាលពី​ថ្ងៃ​ទី​២៥​តុលា​ឆ្នាំ​១៩៤៤ ក្នុង​ឱកាស​នៃ​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ឈូង​សមុទ្រ​LEYTE ស្ថិត​នៅ​ចន្លោះ​សហរដ្ឋអាមេរិក​និង​ជប៉ុន​។

ថត​ដោយ​នាវាមុជទឹក​តេឡេកុំម៉ង់​មួយ​ចេញពី​នាវា​សិក្សា​សមុទ្រ​១​គ្រឿង ជា​របស់​មូលនិធិ​នៃ​សហ​ស្ថាបនិក​MICROSOFT​លោក​PAUL AKKEN វី​ដេ​អូ​បង្ហាញ​បំណែក​នានា​នៃ​នាវា​នោះ​។

នាវាមុជទឹក​USS ST.LO(CVE-63)​ជានា​វា​ផ្ទុក​យន្តហោះ​របស់​កងទ័ពជើងទឹក​អា​មេ​រិ​ក ត្រូវ​បំផ្លាញ​ទាំងស្រុង ដោយ​ការ​វាយប្រហារ​អត្តឃាត​ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​២​។

យន្តហោះ​មួយ​គ្រឿង​ផ្ទុក​គ្រាប់បែក​មួយ​គ្រាប់​ក្រោម​ស្លាប​និ​មួយ​ៗ បាន​ហោះ​បំ​បុក​ចំ​កណ្ដាល​នាវា​នោះ នាំ​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​និង​ការ​ផ្ទុះ​បណ្ដា​គ្រាប់​នានា​នៅ​ខាងក្នុង​ហើយ​មនុស្ស​១៤៣​នាក់​បាន​ត្រូវ​ស្លាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ