ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រណាំងទូក​.​ង នៅ​ស្ទឹង​ត្រែង​មាន​ភ្ញៀវ​ទេសចរ​ជាង​៥​ម៉ឺន​នាក់​លើស​ពី​ការ រំពឹង​ទុក

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ទេសចរ​ជាង​៥​ម៉ឺន​នាក់ បាន​ទៅ​ទស្សនា​កម្សាន្ត​ពិធីបុណ្យ​ប្រណាំង​ទូកង​នៅ ទន្លេសេកុង ខេត្តស្ទឹងត្រែង ដើម្បី​អបអរសាទ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ…

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ទេសចរ​ជាង​៥​ម៉ឺន​នាក់ បាន​ទៅ​ទស្សនា​កម្សាន្ត​ពិធីបុណ្យ​ប្រណាំង​ទូកង​នៅ ទន្លេសេកុង ខេត្តស្ទឹងត្រែង ដើម្បី​អបអរសាទ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ នា​ថ្ងៃ​ខាង​មុខ​នេះ ។

រដ្ឋបាល​ខេត្តស្ទឹងត្រែង​ផ្តួចផ្តើម​ដោយ​លោក ម៉ុម សារ​រឿ​ន អភិបាល​នៃ​គណៈ អភិបាល​ខេត្តស្ទឹងត្រែង​រៀបចំ​ប្រារព្ធ​ពិធី​ប្រណាំង​ទូកង​ចំណុះ​២២​នាក់ ដែល​បាន ចូលរួម​ប្រណាំង​មក​ពី​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្តស្ទឹងត្រែង និង​មក​ពី​ស្រុក​ទាំង​៥ និង​ក្រុង​១ គឺ​មាន​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​០១ និង​ថ្ងៃ​ទី​០២ ខែវិច្ឆិកា​នេះ នៅ​លើ​ផ្ទៃ​ទឹក​ទន្លេសេកុង ក្រុង​ស្ទឹង​ត្រែង ដើម្បី​អបអរសាទ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០, ១១, ១២ ខែវិច្ឆិកា​ខាង​មុខ​នេះ ។

ភ្ញៀវ​ទេសចរ​បាន​ចូល​មក​កម្សាន្ត​សប្បាយ និង​ទស្សនា​ពិធី​ប្រណាំងទូក ង​នៅ​ខេត្តស្ទឹងត្រែង​លើស​ពី​ការ​រំពឹង​ទុក​ដែល​មន្ទីរ​ទេសចរណ៍​ខេត្ត​ទស្សន៍​ទាយ​ថា នឹង​មាន​អ្នក​មក​ទស្សនា​កម្សាន្ត​ត្រឹមតែ​ជាង​៣​ម៉ឺន​នាក់​ប៉ុណ្ណោះ តែ​ផ្ទុយ​ទៅ​វិញ មានការ​កើនឡើង​រហូត​ជាង​៥​ម៉ឺន​នាក់ ។ នេះ​ជា​ឆ្នាំ​ទី​៣ នៃ​ខេត្តស្ទឹងត្រែង​ដែល​ប្រារព្ធ​ពិធី​អុំទូក​តាម​បែប​ប្រពៃណី ដើម្បី​បង្ក​លក្ខណៈ ផ្តល់​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា ប្រជា​កសិករ​រួចរាល់​ពី​ការ​ធ្វើ​ចំការ​ស្រែ បាន​មក​ទស្សនា​កម្សាន្ត​លំហែកាយ​សប្បាយ​ក្នុង​អារម្មណ៍ ។

ក្នុង​ឱកាស​នៃ​ពិធី​អុំទូក​ដែល​ប្រារព្ធ​ឡើង​នៅ​ក្រុង​ស្ទឹង​ត្រែង គឺ​សង្កេត​ឃើញ ប្រជាពលរដ្ឋ​បាន​ចូលរួម​ទស្សនាការ​ប្រណាំងទូក​ផង និង​ទិញ​ទំនិញ​សម្ភារៈ​នានា នៅ​កន្លែង​តាំងពិព័រណ៍​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ខេត្តស្ទឹងត្រែង ។

កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ដើរ​ល្បាត​ការពារ​សន្តិសុខ​នៅ​ចំណុច​ទីតាំង ប្រារព្ធ​ពី​ធី​បុណ្យ​ទទួល​បាន​ជោគជ័យ​ដោយ​រក្សា​បាន​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជា​ទេសចរ​រាប់​ម៉ឺន​នាក់ ឈរ អង្គុយ តាម​ច្រាំង​ទន្លេ សេ​កុង គយ​គន យ៉ាង​ជក់ចិត្ត​ទៅ​លើ​ទូក ង ប្រណាំង​បង្អួតរាង​លើ​ផ្ទៃ​ទឹក​ពិតជា​សប្បាយ​ក្រៃ​លែង ទោះបី​ព្រះអាទិត្យ​ខំប្រឹង​ប​ញ្ជេ​ញ ពន្លឺ​យ៉ាងណា​ក្តី​ក៏​ក្រុម​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ទស្សនា​រហូត​ដល់ទី​បញ្ចប់​នៃ​ការ​ប្រណាំងទូក ដែល​ប្រព្រឹត្ត​ទៅ​យ៉ាង​អធិកអធម ។

លោក សុវណ្ណ ពិ​សេដ្ឋ អភិបាលស្រុក​សេ​សាន​បានឱ្យ​ដឹង​ថា ឆ្នាំ​នេះ​ទោះបី​ប្រជា​កសិករ ខ្លះ​មមាញឹក​បោក​បែនស្រូវ​យ៉ាងណា​ក៏​ដោយនៅ​តែ​ឆ្លៀតពេល​មក​ទស្សនា​ពិធី ប្រណាំងទូក​នេះ​ដែរ ព្រោះ​ជា​ពិធី​តាម​បែប​ប្រពៃណី​ខ្មែរ ហើយ​ប្រជាពលរដ្ឋ​នៅ​ស្រុក សេ​សាន​មក​ទស្សនា និង​គាំទ្រ​ទូកង​មក​ពី​ស្រុក​សេ​សាន​ចំនួន​២​ទូក​ចូលរួម​ប្រលង ប្រណាំង​ជាមួយ​ទូក ង ផ្សេង​ៗ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់
​ ​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ