ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀមខ្លួន​​ប្រែ​ក្លាយជា​គោលដៅទេសចរណ៍​ម្ហូបអាហារ​ចម្រុះ​ពី​គ្រប់​តំបន់​ជុំវិញ​ពិភពលោក

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច​ប្រែ​ក្លាយជា​គោលដៅ​ទេសចរណ៍​ម្ហូបអាហារ​ចម្រុះ​ពី​គ្រប់​តំបន់​ជុំវិញ​ពិភពលោក ។ ក្រសួងទេសចរណ៍ បានឱ្យដឹងថា កាលពីល្ងាច​ថ្ងៃ​ទី ​១៨ ខែវិច្ឆិកា ឆ្នាំ…

រាជធានីភ្នំពេញ ៖ កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច​ប្រែ​ក្លាយជា​គោលដៅ​ទេសចរណ៍​ម្ហូបអាហារ​ចម្រុះ​ពី​គ្រប់​តំបន់​ជុំវិញ​ពិភពលោក ។ ក្រសួងទេសចរណ៍ បានឱ្យដឹងថា កាលពីល្ងាច​ថ្ងៃ​ទី ​១៨ ខែវិច្ឆិកា ឆ្នាំ ​២០២៥ មកនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប ​២​ឆ្នាំ និង​សម្ពោធ​ភោជនីយដ្ឋាន​ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​កម្ពុជា និង​ជប៉ុន​ឈ្មោះ KYŌ Shabu សាខា​កោះ​ពេជ្រ ។

នា​ឱកាស​នេះ វិនិយោគិន​ជប៉ុន បាន​ជម្រាប​ជូន​អំពី​ចំណាប់​អា​ម្មរណ៍​ស្រលាញ់​ប្រទេស​កម្ពុជា ​ជា​ផ្ទះ​ទី​២ របស់​ខ្លួន បដិសណ្ឋារកិច្ច ដែល​ពោរពេញ​ដោយ​ភាពរួស​រាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា និង​ជឿជាក់​លើ​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​នូវ​យន្តការ​លើកទឹកចិត្ត និង​អនុគ្រោះ​ដល់​ការ​វិនិយោគ ជា​ហេតុ​នាំ​ឱ្យ​មានការ​សម្រេចចិត្ត​ក្នុង​ជំរុញ​ការ​បោះទុន​វិនិយោគ​បង្កើត​សាខា​បន្តបន្ទាប់​នា​ពេល​នេះ ​។

ក្រសួងទេសចរណ៍ ឱ្យដឹងទៀតថា ​ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​ជប៉ុន​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន​នេះ ស្ថានទូត​បាន​ធ្វើ​ស្ថិតិ​ឃើញ​មាន​ភោជនីយដ្ឋាន​ម្ហូប​ជប៉ុន​ជិត​ ៣០០​កន្លែង នៅ​រាជធានី​ភ្នំពេញ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដែល​អាច​បញ្ជាក់​ថា​ម្ហូប​ជប៉ុន​កំពុង​តែ​ទទួល​ការ​ពេញ​និយម​ជា​ខ្លាំង​នៅ​កម្ពុជា​ ។ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ម្ហូបអាហារ នឹង​ធ្វើ​ឱ្យ​ប្រជាជន​មានការ​យល់​ដឹង​ពី​វប្បធម៌ និង​ទំនៀមទំលាប់​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ជួយ​ជំរុញ​ការ​ពង្រឹងពង្រីក​កិច្ច​សហ​ប្រតិបត្តិ​រវាង​គ្នា​និង​គ្នា ​។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​អ្នក​វិនិយោគ​កម្ពុជា​-​ជប៉ុន និង​ការ​ចូលរួម​ចំណែក​មិន​ត្រឹមតែ​ការ​អភិវឌ្ឍ​វិស័យ​ភោជនីយដ្ឋាន និង​បដិសណ្ឋារកិច្ច​ទេ តែ​ក៏​បាន​ចូលរួម​ចំណែក​បង្ហាញ​ពី​សុខដុមរមនា និង​ចំណងមិត្តភាព​ដ៏​ល្អ​របស់​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន បរិយាកាស​វិនិយោគ​ដ៏​ល្អ​របស់​កម្ពុជា ជា​ពិសេស​គឺ​ការ​ត្រៀមខ្លួន​របស់​ប្រទេស​កម្ពុជា ប្រជាជន​កម្ពុជា​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ម្ហូបអាហារ​ចម្រុះ​ដ៏​សំបូរ​បែប​ពី​គ្រប់​តំបន់​នៃ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ