ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រាប សុវត្ថិ ផ្តល់​សារ​អប់រំ​ដល់​កុមារ​ដែល​ជាប់​ពន្ធនា​គារ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​ឈរ​នៅ​ក្នុង​លំដាប់​កំពូល​លោក​ព្រាប សុវត្ថិ បាន​ផ្តល់​សារ​ដែល​​មាន​សារ​សំខាន់​មួយ​ដល់​កុមារ​ដែល​ជាប់​ពន្ធនា​គារ ក្នុង​ន័យ​ជា​ការ​បំផុស​គំនិត​ដល់​កុមារ​ទាំង​នោះ ឱ្យ​មាន​ការ​កែ​ប្រែ​ខ្លួន​ជាថ្មី​នៅ​ពេល​ដែល​ខ្លួន​បាន​ចេញ​មក​វិញ ។

សារ​ដ៏មាន​អត្ថ​ន័យ​នេះ ត្រូវបាន​លោក​ព្រាប សុវត្ថិ ធ្វើឡើង​ក្នុង​ឱកាសដែល​រូប​លោក​បាន​ចូលរួម​ជា​មួយ​អង្គ​ការ​ការពារ​យុត្តិ​ធម៌​កុមារ ក្នុង​ពេល​ដែល​អង្គ​ការ​មួយ​នេះ បាន​ប្រារព្ធ​​ពិធី​សិទ្ធិ​កុមារ​ពិភព​លោក​ក្នុង​ពន្ធនា​​គារ​ព្រៃ.ស កាល​ពី​ពេល​កន្លង​ទៅ ។

ក្នុង​នាម​ជា​តារា​ដ៏មាន​ឥទ្ធិ​ពល​មួយ​រូប​ លោក​ព្រាប សុវត្ថិ តែង​តែ​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូលរួម​នៅ​ក្នុងក​ម្ម​វិធី​សប្បុរស​ធម៌​នានា និង​កម្ម​វិធី​ជួយ​សង្គម​មួយ​ចំនួន​ទៀត ដើម្បី​បំផុស​ស្មារតី​ប្រជា​ពល​រដ្ឋគ្រប់​ស្រទាប់​ឱ្យ​ខិត​ខំធ្វើ​អំពើ​ល្អ និង​ចូល​រួម​ក្នុង​ការ​អភិ​វឌ្ឍ​សង្គម ។

ក្នុង​សារ​មួយ​ដ៏ខ្លី​ ប៉ុន្តែ​មាន​អត្ថ​ន័យ​ត្រូវ​បាន​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ បាន​សរសេរ​ដោយ​អម​ជា​មួយ​នឹង​វីដេអូ​ឃ្លីប​ដែល​មាន​រយៈ​ពេល​៥​នាទី​កន្លះ តារា​ចម្រៀង​រូប​នេះ​បាន​បង្ហាញពី​ការដាស់​តឿន​ដល់​កុមារ​ដែល​បាន​ជាប់​​ក្នុង​ពន្ធ​នាគារ​ឱ្យ​ខិត​ខំ​ធ្វើ​តែ​អំពើ​ល្អ ចៀស​វាង​​ការ​សាង​អំពើ​អាក្រក់​ដែល​សង្គម​ស្ពប់​ខ្ពើម និង​ជា​ពិសេស​ចៀស​​ឱ្យ​ឆ្ងាយ​ពីគ្រឿង​ញៀន ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព