ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ​អធិការ​វត្ត​ត្រូវ​ចាប់​ផ្សឹក​យ៉ាង​បន្ទាន់​…​ក្រោយ​​រូ​បភាព​ផ្អែមល្ហែម​បាន​​ធ្លាយ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បន្ទាប់​ពី​រូបភាពបាន​​បង្ហោះ​លើ​បណ្តាញ​សង្គម​ជា​ច្រើនសន្លឹក ទាក់ទិន​​សង្ឃ​មួយ​អង្គ​ មាន​ព្រះ​នាម នុ​ន ណ​យ ដែល​ជា​ព្រះ​ចៅអធិការ​វត្ត​សិរី​មង្គល​កស្ស​បាន​រាម ក្នុងរូបភាព​​យ៉ាង​​ផ្អែម​ល្អែ​ម​ជាមួយ​ស្រី​ស្នេហ៍​រួច​មក​ ក៏ត្រូវ​បានចាប់​ផ្សឹកយ៉ាងបន្ទាន់​ផងដែរ​​…

ខេត្តតាកែវ ៖ បន្ទាប់​ពី​រូបភាពបាន​​បង្ហោះ​លើ​បណ្តាញ​សង្គម​ជា​ច្រើនសន្លឹក ទាក់ទិន​​សង្ឃ​មួយ​អង្គ​ មាន​ព្រះ​នាម នុ​ន ណ​យ ដែល​ជា​ព្រះ​ចៅអធិការ​វត្ត​សិរី​មង្គល​កស្ស​បាន​រាម ក្នុងរូបភាព​​យ៉ាង​​ផ្អែម​ល្អែ​ម​ជាមួយ​ស្រី​ស្នេហ៍​រួច​មក​ ក៏ត្រូវ​បានចាប់​ផ្សឹកយ៉ាងបន្ទាន់​ផងដែរ​​ ​។​ ​ចៅអធិការ​វត្ត​នេះ គឺគង់នៅ​វត្ត​សិរី​មង្គល​កស្ស​បាន​រាម​នេះ ស្ថិត​ក្នុង​ឃុំគោក​ព្រិច ស្រុក​គី​រី​វង់ ខេត្តតាកែវ ។

ព្រះ​ថេរ​ដីកា​របស់​ព្រះ​គ្រូ មហា​វិ​រ​វង្សា​ចា​រ្យ ជ្រិ​ន សិទ្ធ ព្រះ​មេគណ​ខេត្ត​គណៈធម្មយុត្តិកនិកាយ​បាន​មាន​ថេរ​ដីកា​​ឱ្យ​ដឹង​ថា​ នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី១ វិច្ឆិកា ព្រះ​ចៅអធិកា​ខាងលើ​ ត្រូវ​បាន​គណៈសង្ឃ​សម្រេច​ផ្សឹក​ចោល​ហើយ ទៅ​តាម​វិនិច្ឆ័យ​តាម​ព្រះ​វិន័យ​បិដក​ក្នុង​សិក្ខាបទ​បារាជិក៤ ។ បើ​ភិក្ខុ​ណា​សេព​មេថុន​(​សេពកាម​)​ភិក្ខុ​នោះ ​ត្រូ​វបា​​ជិ​ក​(​សឹក​ចោល​) ។

ព្រះ​អង្គ​មាន​ថេរ​ដីកា​បន្ត​ថា យើង​មិន​អាច​ទុក​បាន​ទេ​ ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​ព្រះ​វិន័យ​ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បញ្ញត្តិ​ទុក​ហើយ ព្រោះ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​សាសនា ។ ​

ប្រភព​ចុង​ក្រោយ​ឱ្យ​ដឹង​ថា ក្រោយ​ពី​ផ្សឹក​រួច ជន​នេះ​មិន​មាន​ទទួលទោស​ទេ ហើយ​ខាង​ស្រី​ស្នេហ៍​ក៏​មិន​ប្តឹង​ដែរ ។

អត្ថបទសរសេរ ដោយ