ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បា.ញ់​សាក​រ៉ុក្កែត​ហ្វូង​ធុន​ធំ​បំផុត

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កណ្ដាល​កូរ៉េ​ខាងជើង​KCNA​រាយការណ៍​នា​ថ្ងៃ​ទី​១​វិច្ឆិកា​ថា ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ថ្ងៃ​ទី​៣១​តុលា​បាន​បាញ់​សាក​ប្រកបដោយ​ជោគជ័យ ប្រព័ន្ធ​រ៉ុក្កែត​ហ្វូង​ធុន​ធំ​បំផុត ហើយ​បញ្ជាក់​ពី​សុ​ក្រិត​ភាព​នៃ​ប្រព័ន្ធ​អាវុធ​នោះ​។ កងទ័ព​កូរ៉េ​ខាងត្បូង​ឲ្យ​ដឹង​នា​ថ្ងៃ​ទី​៣១​តុលា​ថា កូរ៉េ​ខាងជើង​បាន​បាញ់​សាក​មី​ស៊ីល​រយៈ​ខ្លី​២​គ្រាប់ ចេញពី​តំបន់​ខាងលិច​របស់​ខ្លួន​ឆ្ពោះទៅ​សមុទ្រ​ខាងកើត ហើយ​មី​ស៊ីល​ទាំង​២​គ្រាប់​នោះ​បាន​ហោះហើរ​ក្នុង​ចម្ងាយ​ប្រមាណ​ជា​៣៧០​គីឡូម៉ែត្រ​។…

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កណ្ដាល​កូរ៉េ​ខាងជើង​KCNA​រាយការណ៍​នា​ថ្ងៃ​ទី​១​វិច្ឆិកា​ថា ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ថ្ងៃ​ទី​៣១​តុលា​បាន​បាញ់​សាក​ប្រកបដោយ​ជោគជ័យ ប្រព័ន្ធ​រ៉ុក្កែត​ហ្វូង​ធុន​ធំ​បំផុត ហើយ​បញ្ជាក់​ពី​សុ​ក្រិត​ភាព​នៃ​ប្រព័ន្ធ​អាវុធ​នោះ​។

កងទ័ព​កូរ៉េ​ខាងត្បូង​ឲ្យ​ដឹង​នា​ថ្ងៃ​ទី​៣១​តុលា​ថា កូរ៉េ​ខាងជើង​បាន​បាញ់​សាក​មី​ស៊ីល​រយៈ​ខ្លី​២​គ្រាប់ ចេញពី​តំបន់​ខាងលិច​របស់​ខ្លួន​ឆ្ពោះទៅ​សមុទ្រ​ខាងកើត ហើយ​មី​ស៊ីល​ទាំង​២​គ្រាប់​នោះ​បាន​ហោះហើរ​ក្នុង​ចម្ងាយ​ប្រមាណ​ជា​៣៧០​គីឡូម៉ែត្រ​។ KCNA​បញ្ជាក់​ថា បណ្ឌិតសភា​វិទ្យាសាស្ត្រ ការពារ​ជាតិ​ទទួល​ជោគជ័យ​ក្នុង​ការ​បាញ់​សាក​រ៉ុក្កែត​ហ្វូង​ធុន​ធំ​បំផុត កាលពី​រសៀល​ថ្ងៃ​ទី​៣១​តុលា​។

ទីភ្នាក់ងារ​ព័ត៌មាន​នោះ​បន្ត​ថា ភាព​សុ​ក្រិត​នៃ​ប្រព័ន្ធ​នោះ​គឹ​ការ​បាញ់​អាច​ត្រួតពិនិត្យ ដើម្បី​កម្ទេច​គោលដៅ​របស់​សត្រូវ​និង​តំបន់​កំណត់​ដោយ​ការ​វាយប្រហារ​មិន​ឲ្យ​ដឹងខ្លួន ពី​សំណាក់​ប្រព័ន្ធ​រ៉ុក្កែត​ចម្រុះ​ធុន​ធំ​បំផុត​នោះ​។

មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន បាន​សម្ដែង​ការ​ពេញចិត្ត​ក្រោយ​ការ​បាញ់​សាក​នោះ និង​សរសើ​រ​បណ្ដា​អ្នក​ស្រាវជ្រាវ​របស់​ប្រទេស​លោក​ដែល​អាច​ផលិត​អាវុធ​ដ៏​ខ្លាំង​បែប​នោះ សម្រាប់​ស្វ័យការពារ​ជាតិ​។ ទោះបី​យ៉ាងណា​លោក​គី​ម​ជុង​អ៊ុ​ន​ហាក់ដូចជា​មិន​ចេញ​ត្រួតពិនិត្យ​ផ្ទាល់ ការ​បាញ់​សាក​អាវុធ​ទាំងនោះ​ឡើយ​។ នេះ​ជា​ការ​បាញ់​សាកល្បង​មី​ស៊ីល​លើក​ទី​១២​ហើយ​របស់​កូរ៉េ​ខាងជើង​នា​ឆ្នាំ​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ