ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករ​ហុងកុង​ពាក់​របាំងមុខ​ HALLOWEEN

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ការ​ប៉ះទង្គិច​គ្នា​នានា​កើត​មាន​កាលពី​ថ្ងៃ​ទី​៣១​តុលា​នៅ​ហុងកុង រវាង​កងកម្លាំង​ប៉ូលិស​និង​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ដែល​នាំ​គ្នា​ដើរ​ហែ​ក្បួន​សម្រាប់​បុណ្យ​HALLOWEEN ជាមួយ​ការ​ពាក់​ម៉ាស់​HALLOWEEN​បិទមុខ​។ ចលនា​តវ៉ា​នៅ​ហុងកុង​ដែល​ហាក់​គ្មាន​មេដឹកនាំ​ពិតប្រាកដ បាន​លើកទឹកចិត្ត​ពួក​បាតុករ​ឲ្យ​ពាក់​ម៉ាស់​HALLOWEEN​ជា​បុណ្យ​ដ៏​មាន​ប្រជាប្រិយ​បំផុត​មួយ ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ ក៏​ទោះបី​មានការ​ព្រមាន​បក​របាំងមុខ​ទាំងនោះ​ចេញ ក្នុង​នាម​នៃ​ការ​ហាមឃាត់​មិន​ឲ្យ​មានការ​បិទមុខ​ក្ដី​។…

ក្រុង​ហុងកុង ៖ ការ​ប៉ះទង្គិច​គ្នា​នានា​កើត​មាន​កាលពី​ថ្ងៃ​ទី​៣១​តុលា​នៅ​ហុងកុង រវាង​កងកម្លាំង​ប៉ូលិស​និង​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ដែល​នាំ​គ្នា​ដើរ​ហែ​ក្បួន​សម្រាប់​បុណ្យ​HALLOWEEN ជាមួយ​ការ​ពាក់​ម៉ាស់​HALLOWEEN​បិទមុខ​។

ចលនា​តវ៉ា​នៅ​ហុងកុង​ដែល​ហាក់​គ្មាន​មេដឹកនាំ​ពិតប្រាកដ បាន​លើកទឹកចិត្ត​ពួក​បាតុករ​ឲ្យ​ពាក់​ម៉ាស់​HALLOWEEN​ជា​បុណ្យ​ដ៏​មាន​ប្រជាប្រិយ​បំផុត​មួយ ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ ក៏​ទោះបី​មានការ​ព្រមាន​បក​របាំងមុខ​ទាំងនោះ​ចេញ ក្នុង​នាម​នៃ​ការ​ហាមឃាត់​មិន​ឲ្យ​មានការ​បិទមុខ​ក្ដី​។

ទោះបី​យ៉ាងណា​ការ​ប្រមូលផ្ដុំ​មនុស្ស​ជា​ក្រុម​តូច​ៗ កើត​មាន​នា​ថ្ងៃ​ទី​៣១​តុលា​ខណៈ​ហុងកុង​ឆ្លងកាត់​ចាប់តាំងពី​ខែមិថុនា​មក វិបត្តិ​នយោបាយ​ដ៏​អាក្រក់​បំផុត ចាប់តាំងពី​ការ​ប្រគល់​ដែនដី​នោះ​ឲ្យ​ចិន​វិញ​ពី​ឆ្នាំ​១៩៩៧ ជាមួយ​បាតុកម្ម​និង​សកម្មភាព​នានា​ស្ទើរ​រាល់ថ្ងៃ ដើម្បី​បរិហារ​ការ​ស្រុត​ចុះ​នៃ​សេរីភាព​និង​ការ​ជ្រៀតជ្រែក​កាន់តែ​ខ្លាំង​របស់​ចិន ចូល​កិច្ចការ​ផ្ទៃក្នុង​នៃ​តំបន់​ពាក់​កណ្ដាល​ស្វយ័ត​នោះ​។

ដោយសារ​វិបត្តិ​នោះ​ដែល​ចេះ​តែ​អូស​បន្លាយ​ពេក​យូរ នាំ​ឲ្យ​ហុងកុង​ជួប​ប្រទះ​នឹង​ត្រីមាស​ទី​៣​នៃ​ការ​ស្រុត​ចុះ​ខាង​សេដ្ឋកិច្ច ដែល​បែប​នេះ​ជា​លើក​ដំបូង​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨​មក​។ ផលទុនជាតិ​សរុប​របស់​ហុងកុង​បាន​ធ្លាក់​ចុះ​៣,២%​ក្នុង​ត្រីមាស​ទី​៣ បន្ទាប់​ពី​ស្រុត​ចុះ​០,៤%​ក្នុង​៣​ខែ​មុន​នេះ​។

ថ្ងៃ​ទី​៣១​តុលា​នៅ​ឧទ្យាន​វិក​តូ​រៀរ​បាតុករ​ប្រមាណ​ជា​១០០​នាក់​ភាគច្រើន​ពាក់​ម៉ាស់​បិទមុខ បាន​ប្រមូលផ្ដុំ​គ្នា​ដើម្បី​ហែ​ក្បួន​ទៅ​កាន់​សង្កាត់​មួយ​ដែល​សម្បួរ​ដោយ​ក្លឹ​បរា​ត្រី​។ ក្នុង​សង្កាត់​PRINCE EDWARD​មានការ​ប៉ះទង្គិច​គ្នា​ដោយ​ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅ​លើ​ពួក​បាតុករ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ