ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ ទទួលស្គាល់​ការ​ស្លាប់​ប្រមុខ​របស់​គេ


ប្រទេស​ស៊ី​រី ៖ អង្គការ​ភេរវកម្ម​ដ៏​សាហាវ​បំផុត​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ទទួលស្គាល់​កាលពី​ថ្ងៃ​ទី​៣១​តុលា​ពី​ការ​ស្លាប់​របស់​ប្រមុខ​ដឹកនាំ​របស់​គេ ABOU BAKR AL BAGHDADI ៥​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកាស​ពី​ការ​ស្លាប់​របស់​ជន​នោះ​ពី​សំណាក់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ក្នុង​ប្រតិបត្តិការ​មួយ​របស់​អា​មេ​រិ​ក​នៅ​ស៊ីរី ហើយ​អង្គការ​នោះ បាន​ប្រកាស​ជ្រើសតាំង​ប្រមុខ​ថ្មី​របស់​ខ្លួន​ហើយ​គំរាម​សហរដ្ឋអាមេរិក​ពី​ការ​សងសឹក​។

ក្នុង​សារ​មួយ​ផ្សាយ​តាម​TELEGRAM​ជន​ឈ្មោះ​ABOU HAMZA AL QOURACHI​ដែល​តាំងខ្លួន​ជា​អ្នកនាំពាក្យ​ថ្មី​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ថ្លែង​ថា ឱ​អ៊ិ​ស្លា​ម​!​ឱ​មូ​ចា​ហី​ុ​ឌី​ន​!​កង​ទាហាន​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម យើង​យំ់សោក​ស្ដាយ​មេដឹកនាំ​របស់​យើង​ABOU BAKR AL BAGHDADI ។

ក្រុម​ជី​ហា​ដ​នោះ​ក៏​អះអាង​ផង​ដែរ​ពី​ការ​ស្លាប់ ក្នុង​ការ​វាយឆ្មក់​មួយទៀត​នៃ​អតីត​អ្នកនាំពាក្យ​របស់​ក្រុម​គេ​ឈ្មោះ​ABOU AL HASSAN AL MOUHAJIR ដៃស្ដាំ​របស់​AL BAGHDADI​។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បន្ត​ថា​សភា​ពិគ្រោះ​យោបល់​ហៅ​MAJLIS AL CHOURA​បាន​ជ្រើសតាំង​ABOU IBRAHUM AL HACHEMI AL QOURACHI​ជា​ប្រមុខ​ថ្មី​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ជា​កាលី​ហ្វ​ថ្មី​របស់​អ៊ិ​ស្លា​ម​។ ឈ្មោះ​នេះ​កម្រ​ឮ​គេ​លើក​ណាស់​ក្នុង​ចំណោម​អ្នក​ដែល​អាច​ឡើង​បន្តវេន​ពី​AL BAGHDADI៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ