ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​! ប្អូនថ្លៃ​ដេញ​កា.ប់​បងថ្លៃ និង​បងប្រុស​ខ្លួនឯង​រត់​ពេញ​ភូមិ​ព្រោះតែ​រឿង​តិច​សោះ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​មួយ​បាន​កើតឡើង​បង្ក​ដោយ​ប្អូនថ្លៃ​ផឹកស្រា​ស្រវឹង បែកគំនិត​ជេរ​ប្រមាថ​យក​ដុំ​ថ្ម​គប់​បងថ្លៃ​ឲ្យ​របួស និង​យក​កាំបិត​ដេញ​កាប់​បងប្អូន​រត់​ពេញ​ផ្ទះ បណ្តាល​ឲ្យ​បងថ្លៃ​រង​របួស ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​ថ្ងៃ​ទី​៣១ ខែតុលា​នេះ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ក្របៅ…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​មួយ​បាន​កើតឡើង​បង្ក​ដោយ​ប្អូនថ្លៃ​ផឹកស្រា​ស្រវឹង បែកគំនិត​ជេរ​ប្រមាថ​យក​ដុំ​ថ្ម​គប់​បងថ្លៃ​ឲ្យ​របួស និង​យក​កាំបិត​ដេញ​កាប់​បងប្អូន​រត់​ពេញ​ផ្ទះ បណ្តាល​ឲ្យ​បងថ្លៃ​រង​របួស ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​ថ្ងៃ​ទី​៣១ ខែតុលា​នេះ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ម៉ាក ផ​ល្លី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​កសិករ ។ ជនសង្ស័យ​ឈ្មោះ នៅ វ​ណ្ណះ (​ខ្មៅ​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​មិន​ពិត ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ (​បងថ្លៃ​) កំពុង​តែ​ធ្វើ​ម្ហូប​នៅផ្ទះ​បាយ ចំណែក​ជនសង្ស័យ (​ប្អូនថ្លៃ​) កំពុង​អង្គុយ​ផឹកស្រា​ថ្នាំ​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត​ឈ្មោះ នី យ៉េ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា នៅ​ក្រោមផ្ទះ​ឪពុក​ម្តាយ​របស់​ខ្លួន (​រស់នៅ​ក្នុងផ្ទះ​ជាមួយ​) ពេល​នោះ​ជនសង្ស័យ​បាន​ជេរ​ប្រមាថ​ទៅ​លើ​ជន​រង​គ្រោះ​នូវ​ពាក្យ​សម្តី​មិន​សមរម្យ​ជា​ច្រើន ពេល​នោះ​ជន​រង​គ្រោះ​លឺ​បាន​តបសម្តី (​ជេរ​ទៅ​វិញ​) ធ្វើ​ឲ្យ​ជនសង្ស័យ​បាន​យក​ដុំ​ថ្ម​មួយ​ដុំ​មក​គប់​លើ​ជន​រង​គ្រោះ តែ​គប់​មិន​ត្រូវ ហើយ​បាន​ស្រែក​ជេរ​ប្រមាថ​ដល់​ឪពុក​ម្តាយបង្កើត​ជន​រង​គ្រោះ​ទៀត និង​បាន​ដេញ​ជន​រង​គ្រោះ ឲ្យ​ចេញពីផ្ទះ​របស់​ខ្លួន ពេល​នោះ​ប្តី​ជន​រង​គ្រោះ​ឈ្មោះ នៅ ណិ​ត អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ត្រូវជា​បង​បង្កើត​ជនសង្ស័យ​បាន​មក​ឃាត់​កុំ​ឲ្យ​ឈ្លោះ​គ្នា តែ​ជនសង្ស័យ​មិន​ព្រម​ស្តាប់​បាន​ស្ទុះ​យក​ដប​ស្រា​បៀរ​គប់​មក​លើ​ជន​រង​គ្រោះ ចំ​ស្មងជើង​ខាងឆ្វេង បណ្តាល​ឲ្យ​ហូរ​ឈាម រួច​ហើយ​បាន​យក​កាំបិត​ផ្គាក់​ដេញ​កាប់​មក​លើ​ជន​រង​គ្រោះ​ទៀត តែ​ត្រូវ​បាន​ប្តី​របស់​ជន​រង​គ្រោះ​ចាប់​កាំបិត​នោះ​ជាប់ ។

ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​យក​មក​ប៉ុស្តិ៍ ដើម្បី​សួរនាំ​រួច​បញ្ជូន​ជនសង្ស័យ​រួម​ទាំ​វត្ថុ​តាង​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ