ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចឹមជ្រូកលក្ខណៈគ្រួសារបង្កឱ្យមានក្លិនស្អុ.យ​ប៉ះ​ពាល់អ្នកជិតខាងប្តឹង​អាជ្ញាធរ​ចុះទៅពិនិត្យ

2 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារបង្កឱ្យមានក្លិនស្អុយប៉ះពាល់អ្នកជិតខាង

ខេត្ត​បន្ទាយមានជ័យ ៖ ចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារបង្កឱ្យមានក្លិនស្អុយប៉ះពាល់អ្នកជិតខាងប្តឹងចៅសង្កាត់ចុះទៅពិនិត្យដោះស្រាយជូនប្រជាពលរដ្ឋកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

ប្រជាពលរដ្ឋប្រមាណជា១០គ្រួសារបានឱ្យ​ដឹង​ថា ធុំក្លិនស្អុយរាល់ថ្ងៃ នៅរដូវវស្សាវិញធុំក្លិនខ្លាំងជាងរដូវប្រាំងដែលធ្វើឱ្យប្រជាពលរដ្ឋប្រឈមប៉ះពាល់សុខភាពដល់បងប្អូនកូនចៅរស់​នៅក្បែរមានរយៈពេលយូរឆ្នាំមកហើយ ដោយអត់ទ្រាំលែងបាន ទើបរាយការណ៍ជូនចៅសង្កាត់ឱ្យចុះមក​ពិនិត្យមើលជាក់ស្តែង និង​ជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋផងតើត្រូវធ្វើបែបណាកុំ​ឱ្យមានក្លិនស្អុយប៉ះពាល់ប្រជាពលរដ្ឋ។

លោក ខាត់ ធា ចៅសង្កាត់និមិត្តបានប្រាប់ថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានរោងចិញ្ចឹមជ្រូកជា​លក្ខណៈគ្រួសារមួយកន្លែង បណ្ដាលឱ្យ​មានក្លិនស្អុយប៉ះពាល់សុខភាពប្រជាពលរដ្ឋរស់នៅក្បែរខាង បើនៅរដូវវស្សាវិញបង្ហូរ​ទឹកលាមកជ្រូកចូលប្រឡាយអាចជ្រាបចូលដល់ស្រះ​ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ទើបអាជ្ញាធរសង្កាត់និមិត្តក្រុងប៉ោយប៉ែត បានចុះមកពិនិត្យមើលឃើញជាកស្តែង ហើយ​ស្នើឱ្យម្ចាស់រោងចិញ្ចឹមជ្រូករកដំណោះស្រាយយ៉ាងណាចិញ្ចឹមជ្រូកកុំឱ្យ​មានក្លិនស្អុយប៉ះពាល់សុខភាពអ្នកជិតខាង ត្រូវដាក់ប្រព័ន្ធលូរក្បែររោងបង្ហូរលាមកជ្រូកចូលគ្របឱ្យជិតហើយលាមកជ្រូក ត្រូវ​រកជំនាញកែច្នៃប្រើប្រាស់បានដូចជាហ្កាសប្រើសម្រាប់គ្រួសារ ហើយមិនប៉ះពាល់អ្នកជិតខាងទៀត ​ទើបជាការ​ល្អ ព្រោះថាប្រយោជន៍យើងមិនត្រូវប៉ះពាល់ដល់អ្នកដទៃឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ