ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ប្រកាស​ប​រិច្ចាគ​សរីរៈ​រាង​ក្រោយ​ពេលស្លា.ប់​ទៅ

7 ខែ មុន

ទី​ក្រុង​ហាណូយ៖ នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ លោក​ផាំមិញជិញ បាន​​​ធ្វើ​លិខិត​បណ្ដាំ​មួយ​ទុក​ឱ្យ​ហើយ​នៅ​ពេល​លោក​ស្លាប់​ទៅ​ថ្ងៃ​ណា​មួយ​ព្រោះ​សង្ខារ​របស់​មនុស្ស​​មិន​ទៀង​ទេ​។ ​នៅ​ពេល​លោក​ស្លាប់​ទៅ,​ លោក​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​សរីរៈ​រាង​​ ​និង​ជាលិកា​ដទៃ​ទៀត​នៅ​លើ​សរីរៈ​រាង​កាយ​របស់​លោក​​ដែល​អាច​ប្រើ​ការ​បាន​ទុក​សម្រាប់​អ្នក​ជំងឺ​​ដែល​ត្រូវ​ការ​ជា​បន្ទាន់​។​ លោក​ក៏​បាន​អំពាវ​នាវ​​ឱ្យ​​ប្រជា​ជន​វៀតណាម​គ្រប់​រូប​សូម​ធ្វើ​សេចក្ដី​ល្អ​ចំពោះ​អ្នក​ដទៃ​ទៀត​ដោយ​ការ​បរិច្ចាគ​សរីរៈ​រាង​​​របស់​ខ្លួន​នៅ​ពេល​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​​។​ លោក​ផាំ​មិញ​ជិញ​មាន​ប្រសាសន៍​​ថា​ការ​បរិច្ចាគ​សរីរៈ​រាង​ និង​ជាលិកា​​របស់​មនុស្ស​​ទៅ​ឱ្យ​អ្នក​ដទៃ​គឺជា​​ការ​​វិភាគ​ទាន​ដ៏​ថ្លៃ​ថ្លា​ផុត​​ដែល​បុគ្គល​គ្រប់​រូបគួរ​តែធ្វើ​​។…

ទី​ក្រុង​ហាណូយ៖ នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ លោក​ផាំមិញជិញ បាន​​​ធ្វើ​លិខិត​បណ្ដាំ​មួយ​ទុក​ឱ្យ​ហើយ​នៅ​ពេល​លោក​ស្លាប់​ទៅ​ថ្ងៃ​ណា​មួយ​ព្រោះ​សង្ខារ​របស់​មនុស្ស​​មិន​ទៀង​ទេ​។ ​នៅ​ពេល​លោក​ស្លាប់​ទៅ,​ លោក​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​សរីរៈ​រាង​​ ​និង​ជាលិកា​ដទៃ​ទៀត​នៅ​លើ​សរីរៈ​រាង​កាយ​របស់​លោក​​ដែល​អាច​ប្រើ​ការ​បាន​ទុក​សម្រាប់​អ្នក​ជំងឺ​​ដែល​ត្រូវ​ការ​ជា​បន្ទាន់​។​

លោក​ក៏​បាន​អំពាវ​នាវ​​ឱ្យ​​ប្រជា​ជន​វៀតណាម​គ្រប់​រូប​សូម​ធ្វើ​សេចក្ដី​ល្អ​ចំពោះ​អ្នក​ដទៃ​ទៀត​ដោយ​ការ​បរិច្ចាគ​សរីរៈ​រាង​​​របស់​ខ្លួន​នៅ​ពេល​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​​។​ លោក​ផាំ​មិញ​ជិញ​មាន​ប្រសាសន៍​​ថា​ការ​បរិច្ចាគ​សរីរៈ​រាង​ និង​ជាលិកា​​របស់​មនុស្ស​​ទៅ​ឱ្យ​អ្នក​ដទៃ​គឺជា​​ការ​​វិភាគ​ទាន​ដ៏​ថ្លៃ​ថ្លា​ផុត​​ដែល​បុគ្គល​គ្រប់​រូបគួរ​តែធ្វើ​​។ ដូច្នេះ លោក​គ្មាន​អ្វី​ក្រៅ​ពី​លើក​ម្រាម​ដៃ​ដប់​ស្នើ​សុំ​យ៉ាង​ទទូច​ឱ្យ​បង​ប្អូន​ប្រជា​ជន​ខិត​ខំ​បរិច្ចាគ​សរីរៈ​រាង​​របស់​​ខ្លួន​​ទៅ​អ្នកជំងឺ​ដែល​គ្នា​ក៏​ចង់​រស់​ដូច​តែ​ពួក​យើង​ដែរ​។

ការ​អំពាវ​នាវ​របស់​នេះ​​ឡើង​​នៅ​ពេល​​វៀតណាម​ដើរ​ថយ​ក្រោយ​គេ​ខ្លាំង​មែន​ទែន​នៅ​ក្នុង​​ការ​បរិច្ចាគ​សរីរៈ​រាង​របស់​មនុស្ស​។ សូម​ញែក​ឱ្យ​ដាច់​ពី​គ្នា​រវាង​ការ​បរិច្ចាគ​ដោយ​សុទ្ធ​ចិត្ត​តាម​គោល​ការណ៍​មនុស្ស​ធម៌​។ មួយ​ទៀត​គឺ​ការ​ឱ្យ​គ្រូ​ពេទ្យ​វះ​កាត់​សរីរៈ​រាង​​ខ្លួន​ឯង​ដើម្បី​ជា​ថ្នូរ​នឹង​លុយ​។ អ្នក​ខ្លះ​ដោយ​សារ​ជីវ​ភាព​ខ្លះ​ខាត​ ម៉្លោះ​ហើយ​គ្នា​​សុខ​ចិត្ត​លក់​សរីរៈ​រាង​ខ្លះ​។ ឧទាហរណ៍ លក់​តម្រង​នោម​មួយ​ចំហៀង​។ នេះ​ជា​មិន​មែន​ជា​អ្វី​ដែល​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​កំពុង​តែ​អំពាវ​នាវ​នោះ​ទេ​។

ម៉្យាង​ទៀត​ លោក​ក៏​មិន​បាន​លើក​ទឹក​ចិត្ត​ឱ្យ​មនុស្ស​ដែល​នៅ​រស់​ជ្រងោ​ៗ​លះ​បង់​សរីរៈ​រាង​​របស់​ខ្លួន​ឯង​ទៅ​អ្នក​ដទៃ​នោះ​ដែរ​។​ បើ​ធ្វើ​ដូច្នេះ​​តើ​ខ្លួន​ឯង​បាន​អ្វី​សម្រាប់​បន្ត​ជីវិត​រស់​នៅ? ​​យុទ្ធ​នា​ការ​ដែល​លោក​ផាំ​មិញ​ជិញ​កំពុង​តែ​ដំណើរ​ការ​នេះ​សំដៅ​លើ​ការ​បរិច្ចាគ​សរីរៈ​រាង​កាយ និង​ជាលិកា​​របស់​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ​។ ​​​ពួក​គាត់​អាច​​ធ្វើ​លិខិត​បណ្ដាំ​ទុក​ឱ្យ​ហើយ​ ហើយ​​មាន​មេធាវី, ​​ក្រុម​អ្នក​ច្បាប់ និង​អាជ្ញាធរ​ផ្ដិត​មេដៃ និង​ចុះ​ហត្ថ​លេខា​ទទួល​ដឹង​ឮ​ទាំង​អស់​គ្នា​​ដើម្បី​ជៀស​វាង​ការ​ប្រទាំង​ប្រទើស​គ្នា​។ បើ​មិន​ដូច្នេះទេ នៅ​ពេល​​បុគ្គល​ដែល​ចង់​បរិច្ចាគ​នោះ​ទទួល​អនិច្ច​កម្ម​ទៅ​,​ កូន​ចៅ​របស់​គេ​អាច​នឹង​មិន​សុខ​ចិត្ត​។​​

​​សព្វ​ថ្ងៃ​នេះ វៀតណាម​ដើរ​ក្រោយ​គេ​ឆ្ងាយ​ណាស់​ខាង​​ការ​ផ្លាស់​ប្ដូរ​​សរីរៈ​រាង​ និង​ជាលិកា​​​។ ពោល​គឺ​​ដើរ​ក្រោយ​គេ​៥០​ឆ្នាំ​បើ​គិត​​ទូទាំង​ពិភព​លោក​ និង​ដើ​រក្រោយ​គេ​ម្ភៃ​ឆ្នាំ​បើ​​គិត​នៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់​។ និយាយ​នេះ​និយាយ​នៅ​ក្នុង​ចំណោម​សរីរៈ​រាង​កាយ​ជា​រួម​។ ប៉ុន្តែ​លោក​ផាំ​មិញ​ជិញ​ថ្លែង​​​ថា​សរីរៈ​រាង​ខ្លះ​ក៏​វៀតណាមប្រហាក់​ប្រហែល​នឹង​​​ប្រទេស​ភាគ​ច្រើន​ផង​ដែរ​។

លោក​ថែម​ទាំង​ថ្លែង​ដោយ​មោទក​ភាព​ថា​​​ក្រោយ​ពេល​​អ្នក​ជំងឺ​វះ​កាត់​ដូរ​សរីរៈ​រាង​​រួច​ហើយ,​ ពួក​គេ​មាន​អត្រា​រស់​រាន​មាន​ជីវិត​​។ លោក​ថា​ប្រទេស​អ្នក​មាន​មួយ​ចំនួន​នៅ​ចាញ់​វៀតណាម​នៅ​ឡើយ​ទេ​លើ​ផ្នែក​នេះ​។ ម៉្យាង​ទៀត​ តម្លៃ​ដូរ​សរីរៈ​រាង​​នៅ​វៀតណាម​ក៏​ធូរ​ថ្លៃ​ជាង​ប្រទេស​ដទៃ​ទៀត​ឆ្ងាយ​ណាស់​​​ដែរ​។ មានន័យ​ថា​វៀតណាម​មាន​ចំណុច​ល្អ​ទាំង​គុណ​ភាព និង​តម្លៃ​។

ចាប់​តាំង​ពី​ការ​​​​​​​ដូរ​សរីរៈ​រាង​របស់​មនុស្ស​ដំបូង​ដោយ​ជោគ​ជ័យ​​​កាល​ពី​៣០​ឆ្នាំ​មុន​ វៀតណាម​បន្ត​​ដុស​ខាត់​ជំនាញ​របស់​ខ្លួន​​​​កាន់​តែ​ប្រសើរ​​។ ករណី​ដែល​អ្នក​ជំងឺ​ដូរ​សរីរៈ​រាង​​ច្រើន​ក្នុង​ពេល​តែ​១​​ក៏​វៀតណាម​អាច​ធ្វើ​បាន​ដែរ​។ ចាប់​តាំង​ពី​គ្រូ​ពេទ្យ​វៀតណាម​ដូរ​តម្រង​នោម​ទី១​​​ជូន​អ្នក​ជំងឺ​កាល​ពី​ឆ្នាំ​១៩៩២​រហូត​មក​ដល់​ពេល​នេះ​ មនុស្ស​​​ដូរ​​សរីរៈ​រាង​​​ក្នុង​ជាង​៨៦០០​ករណី​​។​

ក្នុង​នោះ អ្នក​ដូរ​តម្រង​នោម​មាន​ច្រើន​ជាង​គេ​​​រហូត​ដល់​ជាង​៧៩០០​ករណី។ បន្ទាប់​មក ​​ដូរ​ថ្លើម​ជាង​៥៩០​ករណី​។ ក្រៅ​ពី​នេះ​ដូរ​បេះ​ដូង សួត និង​​សរីរៈ​រាង​​ដទៃ​ទៀត​។ សព្វ​ថ្ងៃ​នេះ​អ្នក​បរិច្ចាគ​សរីរៈ​រាង​​​នៅ​វៀតណាម​មាន​រាប់​ពាន់​នាក់​។ សំដៅ​លើ​បរិច្ចាគ​នៅ​ពេល​​​មាន​ជីវិត​។ ចំណែក​​អ្នក​ធ្វើ​លិខិត​បណ្ដាំ​បរិច្ចាគ​សរីរៈ​រាង​ក្រោយ​ពេល​ស្លាប់​​​​មាន​ជាង​៨៦០០០​នាក់​​។​ អត្រា​នេះ​​ទាបបំផុត​បើ​ប្រៀប​ធៀប​ជា​មួយ​ប្រទេស​ដទៃ​ទៀត​។ មូល​ហេតុ​​​ដោយ​សារ​ជន​ជាតិ​វៀតណាម​មាន​ជំនឿ​ថា​អ្នក​ដែល​ជិត​ស្លាប់​គួរ​ណាស់​​​ចំណាយ​ដង្ហើម​ចុង​ក្រោយ​នៅ​ក្បែរ​សាច់​ញាតិ​របស់​ខ្លួន​, មិន​គួរ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ដើម្បី​បរិច្ចាគ​​​សរីរៈ​រាង​របស់​គាត់​ឡើយ​​។

​គោល​នយោបាយរបស់​រដ្ឋាភិបាល​វៀតណាម​ស្ដី​ពី​ការ​ដូរ​សរីរៈ​រាង​របស់​មនុស្ស​ក៏​នៅ​មាន​កំណត់​។ វៀតណាម​ខ្វះ​ខាត​បុគ្គ​លិក​ជំនាញ​ខាង​ដូរ​សរីរៈ​រាង​​។ ឧបករណ៍​វះ​កាត់ និង​គ្រឿង​បរិក្ខារ​សម្រាប់​ជួយ​សម្រួល​ផ្នែក​នេះ​ក៏​ខ្វះ​ខាត​ផង​ដែរ​​។ សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ក្រសួង​សុខា​ភិបាល​ផ្ដល់​​អាជ្ញា​ប័ណ្ណ​​ឱ្យ​មន្ទីរ​ពេទ្យ​ចំនួន​២៦​កន្លែង​​ដើម្បី​​មាន​សិទ្ធិ​ដូរ​សរីរៈ​រាង​របស់​មនុស្ស​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ