ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រាជធានី​ភ្នំពេញ ប្រារព្ធ​ទិវា​ជាតិ នៃ​ការ​ចង​ចាំ បង្សុកូល រាប់បាត្រ​ព្រះសង្ឃ​ឧទ្ទិស​ជូន​វិញ្ញាណក្ខន្ធ​បុព្វបុរស និង​ប្រជាជន ដែល​បាន​ស្តាប់ នៅ​របប​ប៉ុ​ល​ពត

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ក្នុង​ទិវា​ជាតិ នៃ​ការ​ចង​ចាំ ២០ ឧសភា ឆ្នាំ​២០២៤​នេះ បាន​រៀបចំ​ពិធី​បង្សុកូល រាប់បាត្រ​ប្រគេន​ព្រះសង្ឃ​ចំនួន​១០៨…

រាជធានី​ភ្នំពេញ ៖ គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ក្នុង​ទិវា​ជាតិ នៃ​ការ​ចង​ចាំ ២០ ឧសភា ឆ្នាំ​២០២៤​នេះ បាន​រៀបចំ​ពិធី​បង្សុកូល រាប់បាត្រ​ប្រគេន​ព្រះសង្ឃ​ចំនួន​១០៨ អង្គ ដើម្បី​ឧទ្ទិស​ជូន​វិញ្ញាណក្ខន្ធ​បុព្វបុរស និង​ប្រជាជន ដែល​បាន​ស្តាប់​នៅ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ។

ពិធី​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាស​ន៏​ជើងឯក សង្កាត់​ជើងឯក​ខណ្ឌដង្កោ នា​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០២៤​នេះ ក្រោម​វត្តមាន​លោក ម៉ប់ សា​រិ​ន សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​អនុប្រធាន​ប្រចាំការ​គណបក្ស​រាជធានី​ភ្នំពេញ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង ប្រធាន​គណៈកម្មការ​បក្ស​ប្រជាជន​រាជធានី​ភ្នំពេញ និង​ជា​អភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា មន្ត្រីរាជការ និង​ប្រជាជន​យ៉ាងច្រើន​កុះករ ។

ក្នុង​ពិធី​នោះ ក្រុម​សិល្បៈករ បាន​សម្តែង​នូវ​ឈុ​ន​ឆាក​ដ៏​សាហាវព្រៃផ្សៃ​របស់​របស់​បន​ក្បត់​ប៉ុ​ល​ពត ដែល​បាន​ធ្វើ​ទារុណកម្ម និង​កាប់សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​យ៉ាង​ព្រៃផ្សៃ​បំផុត ដែល​ធ្វើ​អោយ​អ្នកចូលរួម​កម្មវិធី​នេះ​ទប់ទឹក​ភ្នែក​មិន​បាន ៕

អត្ថបទសរសេរ ដោយ