ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុំ គ​ន្ធា ជួប​បញ្ហា​ជីវភាព​ជា​ថ្មី ក្រោយ​ការងារ​ត្រូវ​បាន​គេ​បញ្ឈប់

2 អាទិត្យ មុន

អតីត​តារា​សម្តែង​អ្នក​នាង អ៊ុំ គ​ន្ធា បាន​ជួប​បញ្ហា​ជីវភាព​រស់នៅ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​នាង​ត្រូវ​បាន​គេ​បញ្ឈប់​ការងារ​នៅ​ស្ថាប័នរដ្ឋ​មួយ​កន្លែង ខ​ណៈ​ពេល​ដែល​ស្ថានភាព​សុខភាព​របស់​នាង​ក៏​កំពុង​តែ​ញាំញី​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ គេ​នៅ​ចាំ​បាន​ថា ក្រោយ​ពេល​ស្ថានភាព​កំពុង​ជួប​ព្យុះ​ភ្លៀង ជាមួយនឹង​ភាព​ក្រលំបាក​ខ្លាំង…

អតីត​តារា​សម្តែង​អ្នក​នាង អ៊ុំ គ​ន្ធា បាន​ជួប​បញ្ហា​ជីវភាព​រស់នៅ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​នាង​ត្រូវ​បាន​គេ​បញ្ឈប់​ការងារ​នៅ​ស្ថាប័នរដ្ឋ​មួយ​កន្លែង ខ​ណៈ​ពេល​ដែល​ស្ថានភាព​សុខភាព​របស់​នាង​ក៏​កំពុង​តែ​ញាំញី​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

គេ​នៅ​ចាំ​បាន​ថា ក្រោយ​ពេល​ស្ថានភាព​កំពុង​ជួប​ព្យុះ​ភ្លៀង ជាមួយនឹង​ភាព​ក្រលំបាក​ខ្លាំង និង​ផ្ទុក​ជំងឺ​កាច​សាហាវ​នា​ពេល​កន្លង​មក​នោះ​ អ​តី​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិចស៊ី​អ្នក​នាង អ៊ុំ គ​ន្ធា ត្រូវ​បាន​សប្បុរស​នានា​ជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់ រហូត​ដល់​មាន​អង្គការ​សមាគម​បាន​ជួយ​សម្រួលការ​ព្យាបាល​ជំងឺ​របស់​នាង និង​ផ្តល់​ការងារ​ឲ្យ​នាង​បាន​ធ្វើ​ផង​ដែរ ។

ក្រោយមក​ទៀត​ អ្នក​នាង អ៊ុំ គ​ន្ធា ក៏​តែងតែ​បានការ​ជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ដូច​ជា​អង្គរ និង​គ្រឿង​បរិភោគ​មួយ​ពី​សមាគម​សិ​ល្ប​ករ​ខ្មែរ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​នាង​កាន់តែ​ប្រសើរ​ទៀត​នោះ​គឺ​នាង​ក៏​មានឱកាស​បាន​ចូល​ធ្វើការ​ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តាំងពី​ឆ្នាំ​២០១៩ ។

យ៉ាងណា ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​អ្នក​នាង អ៊ុំ គ​ន្ធា បាន​ចាប់ផ្តើម​ជួប​បញ្ហា​ជីវភាព​សារ​ជា​ថ្មី​ម្តងទៀត ដោយសារ​តែ​នាង​បាត់បង់​ការងារ ហើយ​ជំនួយ​ពី​សមាគម​សិ​ល្ប​ករ​ខ្មែរ​ក៏​បាន​ផ្អាក​មួយ​រយៈ ខ​ណៈ​ពេល​ដែល​នាង​កំពុង​តែ​ជួប​បញ្ហា​សុខភាព​ផង​ដែរ ។

fbt

ក្នុង​វ័យ​៤៤​ឆ្នាំ អតីត​តារា​សម្តែង​អ្នក​នាង អ៊ុំ គ​ន្ធា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា កន្លង​មក​ជីវភាព​របស់​នាង​មាន​ភាពល្អ​ប្រសើរ ដោយ​អាច​មាន​ហូប​ចុក​គ្រប់គ្រាន់ និង​លុយ​សម្រាប់​បង់​ផ្ទះ​ជួល​ដូច​គេឯង ប៉ុន្តែ​ក្នុង​រយះ​ពេល​៣​ខែ​ចុង​ក្រោយ​នេះ​ នាង​បាន​ជួប​ការ​លំបាក​ខ្លាំង ។

អ្នក​នាង​បញ្ជាក់​ថា ការ​ជួប​ការ​លំបាក​នោះ ​គឺ​ដោយសារ​ការ​ផ្អាក​ជំនួយ​ពី​សមាគម​សិ​ល្ប​ករ​ខ្មែរ ដោយសារ​សមាគម​ត្រូវ​ជ្រើសរើស​ប្រធាន​ថ្មី ហើយ​ប្រសិនបើ​គេ​រើស​បាន​ហើយ​នោះ​ទើប​សមាគម​ផ្តល់​ជំនួយ​បន្ត​ទៀត ។

អ្នក​នាង​បន្ត​ថា កន្លង​មក​ នាង​ក៏​បាន​ធ្វើការ​ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ ប៉ុន្តែ​រយៈពេល​៣​ខែ​មកនេះ​ ខាង​អង្គភាព​ក៏​បាន​បញ្ឈប់​នាង ដោយសារ​នាង​មាន​ជំងឺ​កើត​របេង​កូនកណ្តុរ ដោយ​មិន​អាច​ទៅ​ចុះ​វត្ត​មានបាន​ទើប​ខាង​បុគ្គលិក​ក៏​បញ្ឈប់​នាង​តែ​ម្តង ។

អ្នក​នាង អ៊ុំ គ​ន្ធា បាន​លើក​ឡើង​បន្ថែម​ថា បន្ទាប់​ពី​បញ្ចប់​ការងារ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​មក ក្នុង​រយៈ​ពេល​៣​ខែ​មកនេះ ​នាង​ក៏​បាន​សាកល្បង​ធ្វើ​ការងារ​ថ្មី ដោយ​ចូល​ធ្វើការ​នៅ​រោង​ចក្រ និង​អ្នក​អនាម័យ ប៉ុន្តែ​ការងារ​ទាំ​អស់នេះ​នាង​ធ្វើ​មិន​បាន​យូរ​ឡើយ ដោយសារ​តែ​នាង​ជួប​បញ្ហា​សុខភាព (​ឈឺ​) ។

នាង​បញ្ជាក់​ថា បច្ចុប្បន្ន​នាង​រស់នៅ​ក្នុង​បន្ទប់​ជួល​តម្លៃ​៥០​ដុល្លារ ហើយ​គិត​ទាំង​ថ្លៃ​ទឹក​ភ្លើង​គឺ​មួយ​ខែ​អស់​ប្រមាណ​ជាង​៧០​ដុល្លារ ខ​ណៈ​ពេល​ដែល​កូន​ៗ​របស់​នាង​បាន​ចេញ​ទៅ​រស់នៅ​កន្លែង​ពួក​គេ​ធ្វើការ​អស់ហើយ ។

នាង​បន្ត​ថា ​មូលហេតុ​ដែល​នាង​ជួល​បន្ទប់​តម្លៃ​ខាងលើ​នេះ ​ដោយសារ​កន្លង​មក​ នាង​មាន​ប្រាក់ខែ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​អាច​អោយ​នាង​មាន​លទ្ធភាព​បង់​បាន ប៉ុន្តែ​ពេល​នេះ​នាង​បាត់បង់​ការងារ​មិន​មាន​លុយ​បង់គ្រប់​ឡើយ ហេតុនេះ​នាង​កំពុង​គិត​រើ​ពី​បន្ទប់​ចាស់​ទៅ​រក​បន្ទប់​ជួល​ណាមួយ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​នេះ ។

យ៉ាងណា​ បើ​តាម​អ្នក​នាង អ៊ុំ គ​ន្ធា ការងារ​គេ​រើស​ច្រើន ប៉ុន្តែ​នៅ​ពេល​ដែល​នាង​សុំ​គេ​ធ្វើ​នោះ​គឺ​គេ​មិន​ទទួល​នាង​ឡើយ ដោយសារ​នាង​ចាស់​ពេក គេ​រកតែ​ក្មេង​ៗ ក្នុង​ពេល​ដែល​នាង​ក៏​មិន​ចេះ​អ្វី​ផង​នោះ ។ ​មក​ទល់​នា​ពេល​នេះ​ អ្នក​នាង​ក៏​មិន​ទាន់​ដឹង​ទេ​ថា នឹង​ត្រូវ​ដោះស្រាយ​ជីវភាព​ដោយ​របៀប​ណា​នោះ​ដែរ ដោយសារ​ការងារ​ក៏​គ្មាន​ធ្វើ ខ​ណៈ​ពេល​ដែល​ការងារ​សិ​ល្បៈ​នាង​ក៏​អស់​និស្ស័យ​ព្រោះ​នាង​វ័យ​កាន់តែ​ចាស់ និង​ផ្ទុក​ដោយ​ជំងឺ​ផង​នោះ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ជំងឺ និង​សុខភាព​នោះ​អ្នក​នាង អ៊ុំ គ​ន្ធា បាន​បញ្ជាក់​ថា រហូត​មក​ទល់​នា​ពេល​នេះ​នាង​បាន​រស់នៅ​ជាមួយ​ជំងឺ​កាច​សាហាវ​នេះ​អស់​រយៈ​ពេល​ប្រមាណ​២០​ឆ្នាំ​ហើយ ហើយ​ជំងឺ​នេះ​ធ្វើទុក្ខ​ដល់​រូប​នាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប៉ុន្តែ​សម្រាប់​នាង​បញ្ហា​ជំងឺ​នេះ​វា​លេង​សំខាន់​សម្រាប់​នាង​ហើយ អ្វី​ដែល​សំខាន់​គឺ​សុខភាព​ផ្លូវចិត្ត​ដែល​នាង​គិត​ថា ស្ថានភាព​របស់​នាង​គឺ​មាន​តែ​ទៅ​មុខ ដោយ​មិន​អាច​បក​ក្រោយ​ឡើយ ៕​

អត្ថបទសរសេរ ដោយ