ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! មហាសេដ្ឋី​ម្នាក់​បរិច្ចាគ ១​លាន​ដុល្លារ​ដើម្បី​ដាំ​ដើមឈើ

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី អេ​ឡុ​ន ម៉ាស (Elon Musk) ដែល​ជា​ម្ចាស់​ក្រុមហ៊ុន SpaceX និង Tesla ល្បី​ថា​ជា​អ្នក​ប្រើប្រាស់…

លោក​មហាសេដ្ឋី អេ​ឡុ​ន ម៉ាស (Elon Musk) ដែល​ជា​ម្ចាស់​ក្រុមហ៊ុន SpaceX និង Tesla ល្បី​ថា​ជា​អ្នក​ប្រើប្រាស់ Twitter ដ៏​សកម្ម​មួយ​រូប​ដែល​ពេល​ខ្លះ​នាំ​យក​បញ្ហា​ជូន​លោក ។ ប៉ុន្តែ​មាន​ពេល​ខ្លះ​ទៀត ភាព​សកម្ម​របស់​លោក​លើ​ប្រព័ន្ធ​សង្គម​នេះ​ក៏​ជួយ​ឲ្យ​លោក​ទទួល​បានការ​គោរព​ពី​មនុស្ស​ជា​ច្រើន ក៏​ព្រមទាំង​ជួល​ចូលរួម​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ក្នុង​សង្គម​ដែរ ។

ក្នុង​ពេល​ថ្មី​ៗ​នេះ លោក ជី​មី ដូ​ណា​ល់​សាន់ (Jimmy Donaldson) ដែល​មានឈ្មោះ​ថា MrBreast លើ YouTube បាន​អបអរ​ការ​ទទួល​បាន Subscriber ចំនួន ២០ លាន​នាក់​ដោយ​សម្រេចចិត្ត​ដាំ​ដើមឈើ​ឲ្យ​បាន ២០ លាន​ដើម ។

បន្ទាប់​ពី​បាន​បបួល​តារា YouTube ដទៃ​ដូច​ជា​លោក ម៉ាក រ៉ូ​ប៊ឺ (Mark Rober) ដែល​ជា​អតីត​វិស្វករ​នៅ NASA ហើយ ពួក​យើង​បាន​ចាប់ផ្តើម​យុទ្ធនាការ​ដើម្បី​រក​ថវិកា​បាន ២០​លាន​ដុល្លារ​សម្រាប់​មូលនិធិ Arbor Day Foundation ដើម្បី​ដាំ​ដើមឈើ​ឲ្យ​បាន ២០​លាន​ដើម ។

អ្នក​ប្រហែលជា​គិត​ថា​វា​ជា​រឿង​ដ៏​មិន​គួរ​ឲ្យ​ជឿ​មួយ​ដែល​មាន​មនុស្ស​សុខចិត្ត​បរិច្ចាគ​ថវិកា​ដល់​ទៅ ១​លាន​ដុល្លារ​ដើម្បី​គាំទ្រ​យុទ្ធនាការ​នេះ ប៉ុន្តែ​លោក​ម៉ាស ពិតជា​សម្រេចចិត្ត​ចូលរួម​ពិតមែន បន្ទាប់​ពី​សួរ​ព័ត៌មាន​បន្ថែម​។ បន្ទាប់​ពី​ទទួល​បានការ​បរិច្ចាគ​នេះ​ហើយ លោក​ដូ​ណា​ល់​សាន់​បាន​ដាក់​រហ័ស​នាម​ឲ្យ​លោក ម៉ាស ថា Treelon ហើយ​លោក​ម៉ាស​ក៏​ប្តូរ​ឈ្មោះ​នេះ​ជា​ឈ្មោះ Twitter របស់​ខ្លួន​ថែម​ទៀត ។

អំពើ​សប្បុរសធម៌​នេះ​បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​អ្នក​ដទៃ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ចូលរួម​ផង​ដែរ ។ លោក ចេក ដ័​រ​ស៊ី (Jack Dorsey) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Twitter បាន​សន្យា​ថា​នឹង​បរិច្ចាគ​ថវិកា​សម្រាប់​ការ​ដាំ​ដើមឈើ ១៥០,០០០​ដើម ខណៈ​ដែល YouTube សន្យា​ថា​នឹង​បរិច្ចាគ ១​លាន​ដុល្លារ​ផង​ដែរ ។

មក​ដល់​ពេល​នេះ​យុទ្ធនាការ​ខាងលើ​រក​ថវិកា​បាន​ប្រមាណ​ជិត ៨​លាន​ដុល្លារ​ទៅ​ហើយ ហើយ​វា​ជា​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា​បុគ្គល​ប៉ុន្មាន​រូប​លើ YouTube អាច​ទាក់ទាញ​ការ​បរិច្ចាគ​ពី​ក្រុមហ៊ុន និង​មហាសេដ្ឋី​ធំ​ៗ​ដើម្បី​ចូលរួម​ដល់​ការ​ជួយ​សង្គម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ