ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពល​រដ្ឋច្រើន​គ្រួសារ ខ្លាច​ផ្ទះរបស់ខ្លួន​បាក់ចូល​ទន្លេ នាំគ្នាត​វ៉ាពៅ​សាឡង់​បូមខ្សាច់

11 ឆ្នាំ មុន

ខេត្ត​​ត្បូងឃ្មុំ ៖​​​ ​​​​​អ្នក​​​​ភូមិ​​​​ចំនួន​៤៧​គ្រួសារ មក​ពី​ភូមិ​ទន្លេបិទ​លើ​​​ និង​ភូមិ​ទន្លេបិទ​ក្រោម​ ដែលមាន​​លំនៅឋាន​​​នៅ​តាម​​ដង​ទន្លេ​មេ​គង្គ​ បាននាំគ្នា​មក​តវ៉ា​ដល់សាលា​ឃុំ​ទន្លេបិទ​​ ស្រុក​ត្បូង​​ឃ្មុំ ​នារសៀល​ថ្ងៃទី​៩ ​​​ឧ​សភា ​ដើម្បី​ឱ្យ​​​​​​​​​​​​​​​​អ​ាជ្ញាធរ​​ឃុំជួយ​អន្តរាគមន៍​​​​កុំឱ្យសាឡង់​​បូមខ្សាច់​​របស់ក្រុម​ហ៊ុន​​​លោក​​​ឧកញ៉ា​​ ឈន​ ​ថារី ​​មក​បូម​ខ្សាច់​​នៅកៀ​កនឹង​ច្រាំង​ទន្លេ​​​ ព្រោះ​​ខ្លាច​បាក់​​​លំនៅ​ឋាន​​ពួកគាត់ចូល​​ទៅ​ក្នុង​ទន្លេជា​យ​ថា​ហេតុ​​​​​​​​​ណា​មួយ ។

ខេត្ត​​ត្បូងឃ្មុំ  ៖​​​ ​​​​​អ្នក​​​​ភូមិ​​​​ចំនួន​៤៧​គ្រួសារ មក​ពី​ភូមិ​ទន្លេបិទ​លើ​​​ និង​ភូមិ​ទន្លេបិទ​ក្រោម​ ដែលមាន​​លំនៅឋាន​​​នៅ​តាម​​ដង​ទន្លេ​មេ​គង្គ​ បាននាំគ្នា​មក​តវ៉ា​ដល់សាលា​ឃុំ​ទន្លេបិទ​​ ស្រុក​ត្បូង​​ឃ្មុំ ​នារសៀល​ថ្ងៃទី​៩ ​​​ឧ​សភា ​ដើម្បី​ឱ្យ​​​​​​​​​​​​​​​​អ​ាជ្ញាធរ​​ឃុំជួយ​អន្តរាគមន៍​​​​កុំឱ្យសាឡង់​​បូមខ្សាច់​​របស់ក្រុម​ហ៊ុន​​​លោក​​​ឧកញ៉ា​​ ឈន​ ​ថារី ​​មក​បូម​ខ្សាច់​​នៅកៀ​កនឹង​ច្រាំង​ទន្លេ​​​ ព្រោះ​​ខ្លាច​បាក់​​​លំនៅ​ឋាន​​ពួកគាត់ចូល​​ទៅ​ក្នុង​ទន្លេជា​យ​ថា​ហេតុ​​​​​​​​​ណា​មួយ ។

​​អ្នក​ភូមិ​ម្នាក់​ឈ្មោះសេង ​អ៊ាង ភេទ​ស្រី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាយុ​​​​​៥២​ឆ្នាំ ​រស់នៅ​​​​ភូមិ​ទន្លេ​បិទ​​ក្រោម ​​​ឃុំ​ទន្លេ​បិទ ប្រាប់​ឱ្យដឹង​ថា រូបគាត់​​បាន​មក​​សាង​សង់​ផ្ទះ​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈើ​​​​​១​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្នង​ តាមជួរ​​​មាត់​ទន្លេ​​​​​​​​អស់​​​​រយៈ​ពេលជាង​​២០​ឆ្នាំ​​មក​ហើយ​​ ចាប់​តាំងពី​ពេល​ដែលមាន​សាឡាង​​​​ឆ្លង​ទៅ​មក​ទន្លេ​បិទ​-​​កំពង់ចាម​​​​ ។ ​​​​​​​លុះ​បច្ចុប្បន្ន​​​​​​​​​​​​​​​​​​នេះ​​​​​​​​​​​​​​​​​​​​​​​​​គ្រាន់​តែ​​​​មាន​សាឡង់​​មកបូម​​យក​ខ្សាច់​​នៅកៀក​នឹង​ច្រាំង​ទន្លេ​​​​ធ្វើ​ឱ្យ​រូបគាត់​ន​ិង​អ្នក​ភូមិ​​​​ឯ​ទៀត​មានក្ដីកង្វល់​​​​ជា​​ខ្លាំង​​​ព្រោះ​​​ខ្លាច​បាក់​ផ្ទះ​ចូល​ទៅក្នុង​ទន្លេ​មេគង្គ ។
​ស្ត្រី​ឈ្មោះ​​​​សេ​ង អ៊ាង បាន​​បន្ត​ថា​ នៅ​រសៀល​ថ្ងៃទី​​៩ ឧសភា ​ឃើញមាន​សាឡង់​​​៣​ទៅ​​​៤​​​គ្រឿង​​​​​បាន​មក​បូមខ្សាច់​​នៅកៀក​ច្រាំង​​​​តែ​​​​ពេល​​ឃើញ​​​​​​​​​​អ្នក​​​ភូមិ​ជាច្រើន​នាក់​​​​​​​​​​​​​​​​​​​ជ្រួលច្រាល​តវ​៉ា​​នោះ​​​គេ​​​​ឃើញ​សាឡង់​​២​គ្រឿង​​​​​​​បើក​​​​​ទៅ​ចូល​​​ច្រាំង​នៅក្រុង​កំពង់ចាម​វិញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើសិន​ជា​បាក់​ច្រាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដល់​ផ្ទះមែន​​​​​​មិន​ដឹង​​​​​​ជាមាន​ដី​​ឯ​ណា​សម្រាប់​ធ្វើ​​ផ្ទះ​​​​ទេ ​​​​​​​​​​ហេតុ​នេះ​​សូម​ឱ្យរាជរដ្ឋ​ាភិបាល​​​​​មេ​ត្ត​ា​ជួយ​​​​ដល់​ពួកគាត់ផង​ ។

​​​​​​​​​​​អ្នក​ភូមិ​ម្ន​ាក់​ទៀត​​ឈ្មោះ​ប៊ិន​ ផល្លី​ ​ភេទ​ស្រី​ អាយុ​​​៤៨​ឆ្នាំ​ នៅ​ភូមិ​ទន្លេ​បិទ​ក្រោម​ និយាយ​​​​ថា​ កាល​ពី​ឆ្នាំ​២០១៣​ ​កន្លង​ទៅ​ ក្រុម​សាឡង់​ខាង​​លើ​​​​ធ្លាប់​បា​ន​មក​​​​​​ប​​ូម​យកខ​្សាច់​​នៅ​កៀក​​នឹង​ច្រាំ​ង​ទន្លេ​​ ប៉ុន្តែ​​​​​​​​ប​ូម​បាន​តែ​​​​​​២​ថ្ងៃ​ប៉ុ​ណ្ណោះ​​​​​​​ក​​​៏​​​​ត្រូវ​​អ្នក​ភូមិ​​​​​​​​​​​នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ំ​គ្នា​ដេញ​ចេញ​ទៅ​វិញ​​​​​ ​​​​​​​។ ​លុះ​​​ក្រោ​យម​​ក​បាន​មក​បូម​ទៀត​តែ​ដោយ​លេច​ឮ​ថា​អាជ្ញា​ធរ​ខេត្ត​​​​បាន​​ជ​ួយបណ្ដេញ​​​​សាឡង់​នោះ​ក៏​ចេញ​​ទៅ​វិញ​​បាត់ ​​​។ ​​​​​មិន​បាន​ប៉ុន្មាន​ផង​ ​ផ្ទះ​​ប្រជា​ពល​រដ្ឋ​ចំនួន​៣​គ្រួសារ​ក្នុង​នោះ​មាន​​​ ​១-​ផ្ទះ​ឈ្មោះ​ចាន់​ ធី​​ ២-​ផ្ទះ​ឈ្មោះ​មុំ​ និង​​៣-ផ្ទះ​ឈ្មោះ​ហេង​​​ ​​បាន​ស្រុត​ផ្នែក​ខាង​ក្រោយ​តែ​បាន​​​​​​​នាំគ្នា​រុញ​មក​ខាង​មុខ​ទាន់​ពេល​វេលា​ ។ អ្នក​​​ភូមិ​បាន​បន្លុយ​​​ពាក្យ​ថា​​ ​​​ប្រសិន​ណា​បើ​​អាជ្ញាធរ​ឃុំ​ដោះស្រាយ​មិន​ចេញ​ទេ​ ​នោះ​​ពួក​​គាត់​នឹង​នាំ​​គ្នា​ទៅ​សា​លា​ខេត្ត​តែ​ម្តង​ ។

​​​​លោកគឹម ​ជុន ​​​មេ​ឃុំ​ទន្លេ​​បិទ​​​មាន​ប្រសា​សន៍​​​​​​​​ថា ​​​​​តាម​ដែល​​​គាត់​ដឹ​ង​សាឡ​ង​​់បូម​ខ្សាច់​​​​​​ទាំ​ង​នោះ​​​​​តាមច្បា​ប់​ត្រូ​វ​បូ​​ម​​​នៅ​កណ្ដាល​​ទន្លេ ​តែ​​បើ​គំ​និ​​ត​របស់​គាត់​​​​វ​ិញ​យល់​ថា ​ប្រសិន​បើ​មូប​​នៅ​កណ​្ដាល​ទន្លេមែន​​នោះ​ត្រូវការ​​​​​ទម្លាក់​ទុយោ​​​​​​​​​​​​​​​​​​​​​​​​​​​​វែង​ចូល​​ទៅ​ក្នុ​ងទន្លេ​​ធ្វើ​ឱ្យ​ការ​បូម​​​​​​​​​​​ក្រ​ពេញ​​សាឡ​ង​​​​​​​​​​​​​​​​​​់ ​​​​​​ទើ​​​ប​​​គេ​​​​​​​​​​​មក​បូម​នៅ​​​កៀកច្រាំង​ ព្រោះ​ងាយ​ចំណេញ​ពេល​វេលា​​​​​​ ដោយ​សា​រតែ​​ទឹក​រាក​់​​​បូមខ្សាច់​បាន​​​ងាយ​​ស្រួល ។  ​​លោក​មេ​ឃុំ​បន្ត​ថា ​នា​រសៀល​ថ្ងៃទី​​៩ ឧ​ស​ភា​ អ្នកភូមិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំនួន​​៤​៧​គ្រួ​សារ​​ បានមក​​ពឹង​រូប​លោក​ឱ្យជួយ​អន​​្តរា​គមន៍​​​ធ្វើ​យ៉ាងណា​​ឱ្យ​សាឡង់​​​បូមខ្សាច់​​ទៅកណ្ដាល​ទន្លេ​​​ដើម្បីបញ្ចប់បញ្ហា​ ។ ​​លោក អីុ ចាន់​​ធី ប្រធាន​​​​​​​​​​​​​​​​​​​មន​្ទីរ​រ៉ែនិង​ថាម​ពលខេត្ត​​​​​​​​​​​​​​​​​​​​​​​​ប្រាប់​តាម​ទូរស័ព្ទ​​​​​​​​​​​​​ថា តាម​ច្បាប់​សាឡង​់ត្រូវ​​​​​​​​បូម​​​​ខ្សាច់​​​យ៉ាង​ហោច​ណាស់​ចម្ងាយ​ពី​​ច្រាំង​​ទន្លេ​​​​​​​​​​​​ពី​​​​២០០​ម៉ែត្រ​ទៅ​​៣០០​ម៉ែត្រ ពោល​​​​​​​គឺបូម​​ត្រង់​ចំណុច​កណ្ដាល​​ទន្លេមេគង្គ​ ​។ ទោះជាយ៉ាង​ណា​​ លោក​សុំ​ឱ្យ​ទៅ​​​ទាក់​ទង​​ជំនាញធនធាន​ទឹក​ខេត្ត​​​​​​ទើ​ប​អា​ចដឹង​​ច្បាស់​ជាង​​​​ព្រោះ​គេ​​​ជា​អ្ន​ក​​​​អនុញ្ញាត​​ឱ្យ​បូ​ម​​​​​​ ។

​មន្ត្រី​​សាលា​ខេត្ត​​មួយ​រូប​​​​​​ បាន​ប្រាប់​តាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទូរស័ព្ទ​​ឱ្យ​​ដឹ​ង​ដែរ​ថា ករណីសាឡង់​​​បូមខ្សាច់​​​នេះ​សូម​ឱ្យ​​​​អ្ន​​ក​ភូមិ​​​​ដ​ាក់ពាក្យ​បណ្ដឹង​ទៅ ​​ដើម្បី​ងាយ​ស្រួលមន្ត្រី​​​​ជំនាញ​​​​​​ចុះទៅពិនិត្យ​ ៕