ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ប្រើ​«សុនខ»ហិតក្លិនរុករកក្នុងព្រៃ​​កោះ​​រ៉ុង…នៅតែអត់ដំណឹង​ដដែល

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ព័ត៌មាន​ចុង​ក្រោយ ជាមួយនឹង​ការ​ប្រើ​សុនខ​ហិតក្លិន​រុករក​ក្នុង​ព្រៃ​នៅ​រសៀលថ្ងៃ​ទី៣០​តុលា អាជ្ញាធរ​បាន​ឈាន​ដល់​ការ​ប្រើ​ឧទ្ធម្ភាគចក្រក្នុង​ការ​ស្វែងរកថែមទៀត បន្ទាប់​ពី​ប្រតិបត្តិការ​រុករក​ដោយ​ថ្មើរ​ជើង​នៅ​លើ​ដី​កោះ និង​ក្នុង​លម្ហ​សមុទ្រ​មិន​បាន​ជួប​ប្រទះដដែល ។ សម្រាប់​ប្រតិបត្តិការ​ស្វែងរក មន្ត្រី​ថ្លែង​ថា…

ខេត្តព្រះសីហនុ ៖ ព័ត៌មាន​ចុង​ក្រោយ ជាមួយនឹង​ការ​ប្រើ​សុនខ​ហិតក្លិន​រុករក​ក្នុង​ព្រៃ​នៅ​រសៀលថ្ងៃ​ទី៣០​តុលា អាជ្ញាធរ​បាន​ឈាន​ដល់​ការ​ប្រើ​ឧទ្ធម្ភាគចក្រក្នុង​ការ​ស្វែងរកថែមទៀត បន្ទាប់​ពី​ប្រតិបត្តិការ​រុករក​ដោយ​ថ្មើរ​ជើង​នៅ​លើ​ដី​កោះ និង​ក្នុង​លម្ហ​សមុទ្រ​មិន​បាន​ជួប​ប្រទះដដែល ។

សម្រាប់​ប្រតិបត្តិការ​ស្វែងរក មន្ត្រី​ថ្លែង​ថា កំពុង​ធ្វើ​បន្ត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​៣០ តុលា ដដែល គេ​នៅ​មិន​ទាន់​ប្រទះ​ឃើញ​ស្ត្រី​ជនជាតិ​អង់គ្លេស​ឈ្មោះ Amelia Bambridge អាយុ​២១​ឆ្នាំ ដែល​បាត់​ខ្លួន​នៅ​លើ​កោះ​រ៉ុ​ង​តាំងពី​ទៀប​ភ្លឺ​ថ្ងៃ​២៤ តុលា​នោះ​ទេ និង​មិន​ទាន់​ដឹង​ពី​ជោគវាសនា​របស់​ស្ត្រី​អ្នកទេសចរ​រូប​នេះ​ថា​យ៉ាងណា​នៅឡើយ ។ មន្ត្រី​រដ្ឋបាល​ក្រុង​កោះ​រ៉ុ​ង​ឱ្យ​ដឹង​ថា ក្រៅពី​ការ​ស្វែងរក​មនុស្ស ការ​ស្រាវជ្រាវ​ផ្សេង​ៗ​ក៍​កំពុង​ធ្វើ​ឡើង​ដែរ​ពី​សមត្ថកិច្ច​ជំនាញ ដើម្បី​រក​ប្រភព​និង​ដើមហេតុ​ដែល​នាំ​ទៅ​ដល់​ការ​បាត់​ខ្លួន​នេះ ។

សូមបញ្ជាក់ថា បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន BBC បុរស​ចំនួន​៦​នាក់ ដែល​ជា​អ្នក​ធ្វើ​ការ​ងារ​នៅ​ភោជនីយដ្ឋាន​សណ្ឋាគារ និង​ផ្ទះសំណាក់​នៅ​លើ​កោះ​រ៉ុ​ង កំពុង​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ធ្វើការ​សាក​សួរ​ ជុំវិញ​ការ​បាត់​ខ្លួន​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ ។

បើ​តាម​លោក នួន ប៊ុ​ន​ថុ​ល អភិបាលក្រុង​កោះ​រ៉ុ​ង បាន​មាន​ប្រសាសន៍​ថា នៅមិន​ទាន់​មានការ​ចោទប្រកាន់​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​បុរស​ទាំង​៦​នាក់​នោះ​ទេ ។ ដោយឡែក​ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ថា យើង​បាន​សម្រេច​ថា ​បេសកកម្ម​ស្វែងរក​មិន​ត្រូវ​បាន​បញ្ចប់​ទេ រហូត​ទាល់តែ​រក​ឃើញ​នាង​នៅ​រស់ ឬ​សាកសព​របស់​នាង ប្រសិនបើ​នាង​ស្លាប់​» ។

អត្ថបទសរសេរ ដោយ