ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោម​បាតុកម្ម​… នាយក​រដ្ឋមន្ត្រី​​សុខ​ចិត្ត​​លាលែង

4 ឆ្នាំ មុន

ប្រទេស​លី​បង់ ៖ ក្នុង​សុន្ទរកថា​ដ៏​ខ្លី​បំផុត​មួយ​និង​ក្នុង​នាម​នៃ​សន្តិសុខ​របស់​ប្រទេស នាយក​រដ្ឋមន្ត្រី​លី​បង់ លោក​សា​អា​ដ​ហារី​រី​ប្រកាស​នា​ថ្ងៃ​ទី​២៩​តុលា ពី​ការ​ដាក់​ជូន​ប្រធានាធិបតី​ពាក្យ​សុំលាលែង​របស់​លោក​។ ១៣​ថ្ងៃក្រោយ​ចាប់ផ្ដើម​បាតុកម្ម​ដ៏​ធំ​នានា​ដែល​មានការ​ពុះកញ្ជ្រោល​ក្នុង​ប្រទេស លោក​សា​អា​ដ​ហារី​រី​បាន​សុខចិត្ត​ចុះចាញ់​។ លោក​ថា ការ​ទទួលខុសត្រូវ​របស់​យើង​នា​ពេល​នេះ​គឺថា​តើ​ត្រូវ​ការពារ​លី​បង់​បែប​ណា…

ប្រទេស​លី​បង់ ៖ ក្នុង​សុន្ទរកថា​ដ៏​ខ្លី​បំផុត​មួយ​និង​ក្នុង​នាម​នៃ​សន្តិសុខ​របស់​ប្រទេស នាយក​រដ្ឋមន្ត្រី​លី​បង់ លោក​សា​អា​ដ​ហារី​រី​ប្រកាស​នា​ថ្ងៃ​ទី​២៩​តុលា ពី​ការ​ដាក់​ជូន​ប្រធានាធិបតី​ពាក្យ​សុំលាលែង​របស់​លោក​។

១៣​ថ្ងៃក្រោយ​ចាប់ផ្ដើម​បាតុកម្ម​ដ៏​ធំ​នានា​ដែល​មានការ​ពុះកញ្ជ្រោល​ក្នុង​ប្រទេស លោក​សា​អា​ដ​ហារី​រី​បាន​សុខចិត្ត​ចុះចាញ់​។ លោក​ថា ការ​ទទួលខុសត្រូវ​របស់​យើង​នា​ពេល​នេះ​គឺថា​តើ​ត្រូវ​ការពារ​លី​បង់​បែប​ណា ហើយ​រារាំង​រាល់​ភ្លើង​កុំ​ឲ្យ​ឆេះ​រោលរាល​។

ដោយ​មានការ​ខឹងសម្បា​ចំពោះ​ការ​ដំឡើង​ពន្ធ​មិន​ឈប់​ឈរ ដោយ​រដ្ឋាភិបាល​ដែល​គេ​ចាត់​ទុក​ថា​ពុក​រលួយ​និង​ពុំ​មាន​ប្រសិទ្ធភាព ពលរដ្ឋ​លី​បង់​បាន​លើកគ្នា​ធ្វើ​បាតុកម្ម​រាល់ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧​តុលា​មក​ដើម្បី​សម្ដែង​ការ​ប្រឆាំង​របស់​ពួក​គេ ចំពោះ​បណ្ដា​មេដឹកនាំ​ដែល​ពុំ​មាន​សមត្ថភាព​ហើ​យ​គ្មាន​លទ្ធភាព​រារាំង​ការ​បែកបាក់​គ្នា​ជា​ប្រពៃណី រវាង​បណ្ដា​គណបក្ស​និង​បណ្ដា​សាសនា​។

បង្កើត​ឡើង​កាលពី​ដំណាច់​ខែមករា​រដ្ឋាភិបាល​លី​បង់​ទទួល​បរាជ័យ ក្នុង​ការ​អនុវត្ត​ការ​កែទម្រង់​ចាំបាច់់​នានា សម្រាប់​លើក​ស្ទួយ​សេដ្ឋកិច្ច​លី​បង់​។ អភិបាល​ធនាគារកណ្ដាល​លី​បង់​លោក​រី​អា​ដ​សាឡា​មេ អះអាង​ប្រាប់​ទូរទស្សន៍​CNN​កាលពី​ថ្ងៃ​ទី​២៨​តុលា​ថា ការ​ដួល​រលំ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស អាច​កើត​មាន​ប៉ុន្មាន​ថ្ងៃ​ទៀត​។

ការ​សុំ​លាលែង​របស់​លោក​សា​អា​ដ​ហារី​រី​ទទួល​ការ​អបអរសាទរ​ដោយ​ក្ដី​រីករាយ ក្នុង​ចំណោម​ពួក​បាតុករ ដែល​ទាមទារ​ឲ្យ​មានការ​កែប្រែ​ថ្មី​ទាំងស្រុង​នៃ​វណ្ណៈ​នយោបាយ​លី​បង់​ដែល​ជញ្ជក់​ឈាម​ប្រទេស ចាប់តាំងពី​បញ្ចប់សង្គ្រាម​ស៊ី​វិល​មក​។ នេះ​ជា​ជំហាន​ដំបូង​ឆ្ពោះទៅ​រក​ការ​ផ្លាស់​ប្ដូរ​។ ពួក​បាតុករ​និយាយ​ថា​យើង​ចង់បាន​ដោយ​ឆាប់រហ័ស​រដ្ឋាភិបាល​មួយ​ដែល​ជា​ក្រុម​អ្នក​តិច​និក​ដែល​នឹង​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ