ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធនាគារ​មួយ​ ដាក់អ្នក​ទោស​គរ​ជើង​គ្នាជាច្រើន​ពាន់​នាក់​

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ ក្នុង​ពន្ធនាគារ​របស់​ពួក​ឃើ​ត​មួយ​នា​ភាគ​ខាងជើង​ស៊ី​រី មាន​ឃុំឃាំង​ពួក​ជី​ហា​ដ​គរ​ជើង​គ្នា​ច្រើន​ពាន់​នាក់​។ នៅ​ពីក្រោយ​ទ្វារ​ដែក​យ៉ាង​មាំ​ពួក​អ្នកទោស​ជា​ពួក​ជី​ហា​ដ​ត្រូវ​គេ​ដាក់​គរ​ជើង​គ្នា យ៉ាង​ណែន​តាន់​តាប់​ក្នុង​បន្ទប់​ឃុំឃាំង​តូច​ចង្អៀត ដែល​ពួក​គេ​ពិបាក​ក្នុង​ការ​ប្រែខ្លួន​។ ពួក​គេ​មាន​លក្ខណៈ​ស្គម​ស្គាំង​ក្នុង​ឯកសណ្ឋាន​អ្នកទោស​ពណ៌​ទឹកក្រូច​។ ពួក​អ្នកទោស​ទាំងនេះ​មាន​ទាំង​ពួក​អ្នក​ពេញវ័យ​មាន​ទាំង​ក្មេង​ជំទង់ ដែល​មាន​សញ្ជាតិ​ផ្សេង​ៗ​គ្នា​ក្នុង​នោះ​មាន​សញ្ជាតិ​បារាំង…

ប្រទេស​ស៊ី​រី ៖ ក្នុង​ពន្ធនាគារ​របស់​ពួក​ឃើ​ត​មួយ​នា​ភាគ​ខាងជើង​ស៊ី​រី មាន​ឃុំឃាំង​ពួក​ជី​ហា​ដ​គរ​ជើង​គ្នា​ច្រើន​ពាន់​នាក់​។

នៅ​ពីក្រោយ​ទ្វារ​ដែក​យ៉ាង​មាំ​ពួក​អ្នកទោស​ជា​ពួក​ជី​ហា​ដ​ត្រូវ​គេ​ដាក់​គរ​ជើង​គ្នា យ៉ាង​ណែន​តាន់​តាប់​ក្នុង​បន្ទប់​ឃុំឃាំង​តូច​ចង្អៀត ដែល​ពួក​គេ​ពិបាក​ក្នុង​ការ​ប្រែខ្លួន​។ ពួក​គេ​មាន​លក្ខណៈ​ស្គម​ស្គាំង​ក្នុង​ឯកសណ្ឋាន​អ្នកទោស​ពណ៌​ទឹកក្រូច​។

ពួក​អ្នកទោស​ទាំងនេះ​មាន​ទាំង​ពួក​អ្នក​ពេញវ័យ​មាន​ទាំង​ក្មេង​ជំទង់ ដែល​មាន​សញ្ជាតិ​ផ្សេង​ៗ​គ្នា​ក្នុង​នោះ​មាន​សញ្ជាតិ​បារាំង បែ​ល​ហ្ស៊ិក ម៉ា​រ៉ុ​ក​។​ល​។ ដែល​ពួក​គេ​ជាប់​ការ​ចោទប្រកាន់​ជា​ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​៊ស្លា​ម ដែល​កាលពី​១​ឆ្នាំ​មុន ដើរ​សាបព្រោះ​អំពើ​ហិង្សា ការ​សម្លាប់​មនុស្ស​ដោយ​កាត់​ក្បាល​និង​បាញ់​សម្លាប់​មនុស្ស​ទាំង​ហ្វូង​។

អ្នកកាសែត​បរទេស​១​ក្រុម​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ទៅ​កាន់​ពន្ធនាគារ​នោះ ដែល​ត្រួតត្រា​ដោយ​ពួក​យុទ្ធ​ជន​ឃើ​ត​ស៊ី​រី​កំពុង​កាន់កាប់​តំបន់​ទាំងឡាយ​នា​ភាគ​ឦសាន​ស៊ី​រី​។ គេ​ឃើញ​ពួក​អ្នក​ទោស​ជី​ហា​ដ​ដេក​គរ​ជើង​គ្នា​ខ្លះ​លែងខ្លួន​ទទេ​ដាយ​មាន​ដងខ្លួន​ស្គមកំព្រឹង ខ្លះ​ដេក​លើ​ពួក​ខ្លះ​ដេក​លើ​ដី។

ស្ថិត​នៅ​ខេត្ត​ហា​សាកេ​ជាប់​ព្រំដែន​តួ​ក​គី គុក​នោះ​ដាក់​អ្នកទោស​ជិត​៥០០០​នាក់ ក្នុង​នោះ​មាន​កុមារ​ច្រើន​សិប​នាក់​។ ក្នុង​ចំណោម​ពួក​អ្នក​ទាំងនេះ​មាន​ជនជាតិ​បារាំង អា​ល្លឺ​ម៉​ង់ បែ​ល​ហ្ស៊ិក ​ឬ​អង់គ្លេស ហើយ​អាជ្ញាធរ​ពន្ធនាគារ​មិន​ប្រាប់​ពី​ចំនួន​ពួក​គេ​ឡើយ​។ តាម​នាយក​ពន្ធនាគារ​នោះ​ថា ក៏​មាន​ពួក​អ្នកទោស​ជា​ជនជាតិ​អា​មេ​រិ​ក ក៏​ទោះបី​មានការ​អំពាវនាវ​ផ្ទួន​ៗ របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ដល់​ពួក​អឺរ៉ុប ឲ្យ​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​របស់​ពួក​គេ​ក្ដី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ