បាញ់ប្រហារ​នៅ​ឡុ​ង​ប៉ិ​ច ​ស្លាប់យ៉ាង​តិច​​៣​នាក់


សហរដ្ឋអាមេរិក ៖ ការ​បាញ់ប្រហារ​មួយ​ត្រូវ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩​ ខែ​តុលា ​នៅ​ឡុ​ង​ប៉ិច​ រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា នា​យប់​ថ្ងៃ​បុណ្យ​ HALLOWEEN​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣​នាក់​ ហើយ​មនុស្ស​៩​នាក់​រង​របួស​។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុម​ពន្លត់ភ្លើង​ក្រុង​ឡុ​ង​ប៊ី​ច​រៀបរាប់​ថា មនុស្ស​១២​នាក់​ត្រូវ​គ្រាប់កាំភ្លើង​ក្នុង​នោះ​៣​នាក់​ស្លាប់​ហើយ​៩​នាក់​រង​របួស បញ្ជូន​ទៅ​បណ្ដា​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​។

បណ្ដា​រូបភាព​ថត​ពីលើ​ផ្សាយ​តាម​ទូរទស្សន៍​មូលដ្ឋាន​បង្ហាញ បណ្ដា​បុគ្គលិក​ពេទ្យ​កំពុង​ជួយ​សង្គ្រោះ​អ្នក​របួស​ក្នុង​សួនច្បារ​មួយ និង​បណ្ដា​រថយន្ត​ប៉ូលិស​និង​រថយន្ត​ពន្លត់ភ្លើង​ដែល​បញ្ជូន​ទៅ​។ ពុំ​ទាន់​មាន​សេចក្ដី​រាយ​កាណ៍​លម្អិត​ពី​ការ​បាញ់ប្រហារ​នោះ​នៅឡើយ​ក្នុង​ពេល​ភ្លាម​ៗ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ