អ៊ុយ​ក្រែ​ន ​និង​ពួក​បំបែក​ខ្លួន​ ដកទ័ព​ថយ


ប្រទេស​អ៊ុយ​ក្រែ​ន ៖ អ៊ុយ​ក្រែ​ន ​និង​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី ប្រកាស​នា​ថ្ងៃ​ទី​២៩​ តុលា ​ពី​ការ​ចាប់ផ្ដើម​ដកថយ​នៃ​កងកម្លាំង​របស់​ពួក​គេ ចេញពី​តំបន់​គន្លឹះ​មួយ​នៃ​ខ្សែ​រណសិរ្ស​នា​ភាគ​ខាង​កើត​​ប្រទេស ដែល​បែប​នេះ​នាំ​ឲ្យ​មានការ​បារម្ភ​ក្នុង​ទីក្រុង​កៀវ​ពី​ការ​ចុះចាញ់​ប្រឈម​មុខ​នឹង​រុស្ស៊ី។

កា​រដក​កងទ័ព​ចេញពី​តំបន់​តូច​៣​នៃ​ខ្សែ​រណសិរ្ស​ខាងកើត ជា​លក្ខខណ្ឌ​ជា​មុន​មួយ​ដែល​រុ​ស្ស៊ី​បាន​ស្នើ​សម្រាប់​ការ​ប្រព្រឹត្ត​ទៅ​នាទី​ក្រុងប៉ារីស កិច្ចប្រជុំ​កំពូល​មួយ​មាន​សណ្ឋាន​ដូច​កិច្ចប្រជុំ​កំពូល​ន័​រម៉ង់​ឌី​ដែល​សំដៅ​ជម្រុញ​ដំណើរការ​សន្តិភាព​។

ត្រូវ​បាន​ពន្យារពេល​ជា​ច្រើន​លើក​មក​ពី​មានការ​បាញ់​តតាំង​គ្នា​ក្នុង​តំបន់​នោះ ប្រតិបត្តិការ​ដក​ថយ​​នោះ​ទីបំផុត​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​២៩​តុលា​នៅ​ជិត​ហ្សូ​ឡូ​តេ ជា​មូលដ្ឋាន​មួយ​នៃ​តំបន់​លូ​ហ្គា​ន​ស្ក៍​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដោយ​គ្មាន​ការ​ប្រកាស​ឲ្យ​ដឹង​មុន​ឡើយ ព្រមទាំង​គ្មាន​វត្តមាន​របស់​បណ្ដា​សារព័ត៌មាន​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​កងទ័ព​អ៊ុយ​ក្រែ​ន​ថ្លែង​ថា ដំណើរការ​នៃ​ការ​ដកទ័ព​ចាប់ផ្ដើម​ទាំង​សងខាង​។ ព័ត៌មាន​នោះ​ក៏​ត្រូវ​បាន​អះអាង​ដោយ​ពួក​បំបែក​ខ្លួន​និយម ដែល​ត្រួតត្រា​តំបន់​លូ​ហ្គា​ន​ស្ក៍​និង​ដោយ​អង្គការ​ដើម្បី​សន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​នៅ​អឺរ៉ុប​OSCE​ដែល​មាន​បេសកកម្ម​ត្រួត​ពិនិត្យ​នៅ​លើ​ទីលាន​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​VOLODYMYR ZELENSKY​ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​INTERFAX-UKRAINE​ថា ខ្ញុំ​គិត​ថា​យើង​កំពុង​មានការ​ខិតចូល​ជិត​គ្នា​យ៉ាង​ខ្លាំង ឆ្ពោះទៅ​រក​កិច្ចប្រជុំ​កំពូល​តាម​បែប​ន័​រម៉ង់​ឌី​មួយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ