ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យីហោ​រាប់​ពាន់​រាប់​ម៉ឺន​នៅ​កណ្តាល​​ក្រុង​… ចម្លែក​តែ​យីហោ​១ «ផ្ទះ​​ឆ្កែ​»!!!

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្លាក​យីហោ​​មួយ​កន្លែង ដែល​ត្រូវ​បាន​ជនបរទេស​សរសេរ​ថា «​ផ្ទះ​ឆ្កែ​» មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​1​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត​នោះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កំពុង​មានការ​ចាប់អារម្មណ៍…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្លាក​យីហោ​​មួយ​កន្លែង ដែល​ត្រូវ​បាន​ជនបរទេស​សរសេរ​ថា «​ផ្ទះ​ឆ្កែ​» មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​1​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត​នោះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កំពុង​មានការ​ចាប់អារម្មណ៍ ដោយសារ​តែ​ផ្ទះ​ជន​បទេស​មួយ​នេះ បាន​លើក​ស្លាក​យីហោ ហើយ​បាន​សរសេ​រេ​ជា​អក្ស​រខ្មែរ​ដាក់​ថា «​ផ្ទះ​ឆ្កែ​»​។

បើ​តាម​លោក គង់ ផល្លា ប្រធាន​មន្ទី​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពត បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​សរសេរ​របស់​ជនជាតិ​បរទេស​ដាក់​ថា «​ផ្ទះ​ឆ្កែ​» នេះ យើង​បាន​ចុះ​ទៅ​ប្រាប់​គាត់​ម្ដង​រួច​មក​ហើយ កាលពី​ជាង​10​ថ្ងៃមុន​។

លោក​បាន​និយាយ​បន្ត​ថា ការ​ដាក់​ឈ្មោះ​ជា​ផ្ទះ​ឆ្កែ​នេះ វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ជា​ទូទៅ ហើយ​ផ្ទះ​ជនបរទេស​រូប​នេះ មិនឃើញ​មាន​ចិញ្ចឹម​ឆ្កែ​ផង​។ តែបើ​គាត់​លក់ដូរ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ចំណីអាហារ​សម្រាប់​តែ​គ្នា​គាត់​នោះ គឺ​មិន​ចាំបាច់​ដាក់​ឈ្មោះ​ថា «​ផ្ទះ​ឆ្កែ​» ទេ ហើយ​អាច​ដាក់​យីហោ​អី​ផ្សេង​ដែល​មិន​ប៉ះពាល់​កិត្តិនាម​កិត្តិយស​របស់​ខ្មែរ​យើង​បាន​។ ជា​ការ​ពិត​ណាស់ យីហោ​រាប់​ពាន់​រាប់​ម៉ឺន​ដែល​ដាក់​នៅ​តាម​ដងផ្លូវ​នៅ​ក្រុង​កំពត ចម្លែក​តែ​ជន​បទេស​រូប​នេះ ផ្ទះ​មនុស្ស​រស់នៅ​សោះ បែរជា​ដាក់​ថា «​ផ្ទះ​ឆ្កែ​» ទៅ​វិញ​។

ពាក់ព័ន្ធ​ករណី​រឿង​យីហោ​របស់​ជនជាតិ​បរទេស​ដែល​សរសេរ​ដាក់​ថា «​ផ្ទះ​ឆ្កែ​» នៅ​កណ្ដាល​ក្រុង​កំពត​ខាងលើ​នេះ អ្នក​សារព័ត៌​មានបាន​ទាក់ទង​ទូរស័ព្ទ​ទៅ​លោក សយ ស៊ី​ណុ​ល​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី​30 ខែតុលា​នេះ តែ​ទូរស័ព្ទ​លោក​គ្មាន​អ្នក​លើក​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ