ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឡើង​ចំណោត​ស្ទុះ​ទៅ​បុក​ស៊េរី​ទំនើប​ផ្អើល​ម្តុំ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស​ខណៈ​​ចេញពី​ចំណត​ក្នុង​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី​ហើយ​បើក​ឡើង​ចំណោត​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស្ស័​រដែ​ល​ចត​ស្ងៀម​នៅ​មុខ​ផ្ទះ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៩ តាម​ផ្លូវ​បេតុង នៅ​ចំណុច​ខាងត្បូង​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស​ខណៈ​​ចេញពី​ចំណត​ក្នុង​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី​ហើយ​បើក​ឡើង​ចំណោត​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស្ស័​រដែ​ល​ចត​ស្ងៀម​នៅ​មុខ​ផ្ទះ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៩ តាម​ផ្លូវ​បេតុង នៅ​ចំណុច​ខាងត្បូង​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ស្ថិត​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ពណ៌​កាប់​ស្ទាំង ពាក់​ស្លាក​លេខ ភ្នំពេញ ២AH- ១៦៨១ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​ភាគី​ខាង​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៀត​ម៉ាក​ឡង់​គ្រី​ស្ស័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AP-​៥២០២ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស បើក​ចេញពី​ចំណត​ផ្ញើ​រថយន្ត​ក្នុង​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ជាន់​ក្រោម​ដី​ឡើង​មក​ផ្លូវ​លើ​តាម​ច្រក​ខាងត្បូង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ពេល​រថយន្ត​ម៉ាក​ព្រូស​បើក​ឡើង​ចំណោត ស្រាប់តែ​អ្នកបើកបរ​ជ្រុល​ជាន់​ហ្គារ​បង្ខំ ទើប​បណ្ដាល​ឲ្យ​រថយន្ត​ស្ទុះ​ទៅ​បុក​ចំពាក់​កណ្តាល​រថយន្ត​ស៊េ​រ​រី​ទំនើប​មួយ​គ្រឿង​ទៀត​ម៉ាក​ឡង់​គ្រី​ស្ស័​រយ៉ា​ង​ពេញទំហឹង ខណៈ​ម្ចាស់​ចត​ស្ងៀម​នៅ​មុខ​ផ្ទះ រួច​រថយន្ត​ម៉ាក​ព្រូស​បាន​រុញ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​ឡើង​លើ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត និង​ក្រពឹត​ទ្វារ​មុខ​ចំហៀង​ខាងឆ្វេង និង​វៀច​កង់​មុខ​ចំហៀង​ខាងស្ដាំ ។ ចំណែក​រថយន្ត​ម៉ាក​ព្រូស​បាន​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ ។

ក្នុង​ហេតុការណ៍​នេះ​ដែរ ក៍​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​វាស់វែង​និង​យក​រថយន្ត​ដាក់​អែប​ខាង កុំអោយ​មានការ​កកស្ទះ​ចរាចរណ៍ ហើយ​បានអោយ​ភាគី​ទាំង​សងខាង​ធ្វើការ​សម្របសម្រួល ។ ដោយ​ខាង​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ ទាមទារ​ឲ្យ​ខាង​រថយន្ត​ម៉ាក​ព្រូស​យក​រថយន្ត​របស់​គាត់​ទៅ​ជួសជុល​ឡើង​វិញ តែ​ខាង​រថយន្ត​ម៉ាក​ព្រូស​បាន​ទាមទារ​អោយ​ចេញថ្លៃ​ជួសជុល​ម្នាក់​ពាក់កណ្តាល តែ​ខាង​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ​មិន​យល់ព្រម​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​ភាគី​ទាំង​សងខាង​ធ្វើការ​សម្របសម្រួល​មិន​ត្រូវ​គ្នា ទើប​សមត្ថកិច្ច​ជំនាញ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ