ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ជិះ​ម៉ូតូ​បុ.ក​ពីក្រោយឡាន​ដឹក​ទឹកកក កំពុង​ឈប់ បណ្ដាល​ឱ្យស្លា.ប់ ​នៅ​​ផ្លូវជាតិ​លេខ ៥

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​នារី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​ខណៈ​ពេល​ជិះ​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី​មួយ​គ្រឿងក្នុង​ល្បឿ​ង​លឿន​ជ្រុល​ទៅ​បុក​ពីក្រោយ រថយន្ត​ដឹក​ទឹកកក ដែរ​ល​កំពុង​ឈប់​ដាក់​ទឹកកក​អោយ​ម៉ូយ​នៅ តាម​ផ្លូវជាតិ​៥​។ ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ១៨ ខែមីនា ឆ្នាំ​២០២៦​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥…

រាជធានី​ភ្នំពេញ ៖ ​នារី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​ខណៈ​ពេល​ជិះ​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី​មួយ​គ្រឿងក្នុង​ល្បឿ​ង​លឿន​ជ្រុល​ទៅ​បុក​ពីក្រោយ រថយន្ត​ដឹក​ទឹកកក ដែរ​ល​កំពុង​ឈប់​ដាក់​ទឹកកក​អោយ​ម៉ូយ​នៅ តាម​ផ្លូវជាតិ​៥​។

ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ១៨ ខែមីនា ឆ្នាំ​២០២៦​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

នារី​រង​គ្រោះ​ឈ្មោះ​សួរ សុខ​មាន​អាយុ​៣០​ឆ្នាំ​មាន​ទីលំនៅ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA SCOOPY ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1LK-7128​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ព្រលឹង​ស្រាង​ៗ​គេ​ឃើញ​នារី រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA SCOOPY​ខាងលើ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ល្បឿន​លឿន​។​នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​ពីក្រោយ​រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង ម៉ាក់​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-4992 ដែល​កំពុង​ឈប់​ដាក់​ទឹកកក​ឲ្យ​ម៉ូយ​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​នោះ​ម៉ូតូ​បាន​បើក​បុក​ពេញទំហឹង​បណ្ដា​ឲ្យ​ម៉ូតូ​ខ្ទេច​ផ្នែក​ខាង​មុខ​ហើយ​នារី​រង​គ្រោះ​បាន​បោក​ក្បាល​និង​ទ្រូង​ស្លាប់​នៅ​នឹង​កន្លែង​។​ចំណែក​អ្នកបើកបរ​រថយន្ត​គេច​បាត​។​បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​បុរស​ជា​គូ​ដណ្ដឹង​បាន​មក​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​មក​លេងខ្លួន​ជា​គូ​ដណ្ដឹង​នៅ​ភ្នំពេញ​រួច​ក៏​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ៥​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​បាន​ជួប​គ្រោះថ្នាក់​នៅ​តាម​ដងផ្លូវ​តែ​ម្ដង​។​

បន្ទាប់​ពី​កើតហេតុ​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​សម្របសម្រួល​ចរាចរណ៍​រួច​ទាកទង​នគរបាល​ចុះ​មក​វាស់វែង​នាំ​យក​រថយន្ត​និង​ម៉ូតូ​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ដោះ​ស្រាយ ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ