រាជធានីភ្នំពេញ ៖ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស ក្នុងពាក់កណ្តាលខែមីនានេះ នៅតែមានតួលេខគួរឱ្យព្រួយបារម្ភ ដោយមានមនុស្សស្លា.ប់៤៧នាក់ និងរងរបួសធ្ងន់ស្រាល១១៧នាក់ ។
ជាក់ស្តែងបើយោងតាមផេក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសនាថ្ងៃទី១៨ ខែមីនានេះថា ៖ កន្លះខែមកនេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន៩២ករណី បណ្តាលឱ្យមានមនុស្សស្លា.ប់៤៧នាក់ និងរងរបួសធ្ងន់ស្រាល១១៧នាក់ ។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ មាននៅមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រះសីហនុ កំពង់ស្ពឺ ត្បូងឃ្មុំ កោះកុង កណ្ដាល ស្ទឹងត្រែង បាត់ដំបង រតនគិរី កំពត កំពង់ឆ្នាំង ក្រចេះ ព្រះវិហារ សៀមរាប កំពង់ចាម បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តមណ្ឌលគិរី ។
គួររំលឹកថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន២០២ករណី បណ្តាលឱ្យមានមនុស្សស្លា.ប់ចំនួន១៧០នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៤១៧នាក់។ នេះបើតាមរបាយការណ៍ដដែល ៕
ចែករំលែកព័តមាននេះ