ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គោ​យន្ត​កន្ត្រៃ​ដឹក​កម្មករ​ជិត២០នាក់ ត្រឡប់មក​ពី​បេះ​ស្វាយវិញ ជួបគ្រោះ​ក្រឡា.ប់តាមផ្លូវ​

2 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ កម្មករ​បេះ​ផ្លែស្វាយ​មាន​ស្រី​មាន​ប្រុស​ចំនួន​១៨​នាក់ បាន​រង​របួសធ្ងន់​ស្រាល​ត្រូវ​បាន​រថយន្ត​សា​ម៉ុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំស្រួច ខណៈ​ដែល​ជិះ​គោ​យន្ត​កន្ត្រៃ​មក​ពី​បេះ​ផ្លែស្វាយ​វិញ​គោលបំណង​ទៅ​ផ្ទះ​ស្រាប់តែ​រេ​ចង្កូត​ក្រឡាប់​គោ​យន្ត​ដោយ​ខ្លួនឯង​តែ​ម្ដង​។ ហេតុការណ៍​គោ​យន្ត​ដឹក​កម្មករ​បេះ​ស្វាយ​ក្រឡាប់​បណ្ដាល​រង​របួសធ្ងន់​ស្រាល​ជិត​២០​នាក់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវ​កៅស៊ូ លេខ​៤៦…

ខេត្តកំពង់ស្ពឺ​៖ កម្មករ​បេះ​ផ្លែស្វាយ​មាន​ស្រី​មាន​ប្រុស​ចំនួន​១៨​នាក់ បាន​រង​របួសធ្ងន់​ស្រាល​ត្រូវ​បាន​រថយន្ត​សា​ម៉ុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំស្រួច ខណៈ​ដែល​ជិះ​គោ​យន្ត​កន្ត្រៃ​មក​ពី​បេះ​ផ្លែស្វាយ​វិញ​គោលបំណង​ទៅ​ផ្ទះ​ស្រាប់តែ​រេ​ចង្កូត​ក្រឡាប់​គោ​យន្ត​ដោយ​ខ្លួនឯង​តែ​ម្ដង​។

ហេតុការណ៍​គោ​យន្ត​ដឹក​កម្មករ​បេះ​ស្វាយ​ក្រឡាប់​បណ្ដាល​រង​របួសធ្ងន់​ស្រាល​ជិត​២០​នាក់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវ​កៅស៊ូ លេខ​៤៦ ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ មាន​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង ម៉ាក RT125 ពណ៌​ក្រហម បើកបរ​ដោយ​ឈ្មោះ បូ បុល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ អ្នក​រួម​ដំណើរ​ចំនួន​១៧​នាក់​៖

ទី​១-​ឈ្មោះ មាស វ​ណ្ណី ភេទ​ស្រី អាយុ ១៤​ឆ្នាំ
ទី​២-​ឈ្មោះ សឿ​ន ពេ​ទ្រ ភេទ​ស្រី អាយុ​២៥​ឆ្នាំ
ទី​៣-​ឈ្មោះ​ហៅ​ក្រៅ យាយ​ម៉ា​ប់ ភេទ​ស្រី​៤៧​ឆ្នាំ
ទី​៤-​ឈ្មោះ​ហៅ​ក្រៅ អ៊ំ ហ៊ុ​ល ភេទ​ស្រី​៤៥​ឆ្នាំ
ទី​៥-​ឈ្មោះ​ឆៃ​លី ភេទ​ស្រី​អាយុ​១៤​ឆ្នាំ
ទី​៦-​ឈ្មោះ អី​ញ ភេទ​ស្រី អាយុ​១៨​ឆ្នាំ

ទី​៧-​ឈ្មោះ យឹ​ម ទូច ភេទ​ស្រី អាយុ​៤០​ឆ្នាំ
ទី​៨-​ឈ្មោះ លៀង សិលា ភេទ​ស្រី អាយុ ១៥​ឆ្នាំ
ទី​៩-​ឈ្មោះ ង៉ា​ន ច​ន្ថ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ
ទី​១០-​ឈ្មោះ មាស រន ភេទ​ស្រី អាយុ​៣២​ឆ្នាំ
ទី​១១-​ឈ្មោះ រ៉ែ​ម រ៉ាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ
ទី​១២-​ឈ្មោះ គង់ ស្រស់ ភេទ​ស្រី អាយុ ៦២​ឆ្នាំ

ទី​១៣-​ឈ្មោះ សុខ កុ​ម្ភះ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ
ទី​១៤- ឈ្មោះ គ្រី ព្រិល ភេទ​ប្រុស អាយុ​១៤​ឆ្នាំ
ទី​១៥- ឈ្មោះ គា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ
ទី​១៦- ឈ្មោះ ព្រំ បូ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ
និង​ទី​១៧-​ឈ្មោះ កេ ធីតា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ។

អ្នក​ទាំង​១៨​នាក់​រស់នៅ​ក្នុងភូមិ​សង្កែ​ជ្រុំ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ (​កម្មករ​បេះ​ផ្លែស្វាយ​) បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ក្រាល​កៅស៊ូ ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​គោ​យន្ត​កន្ត្រៃ​បាន​រេ​ចង្កូត​ទៅ​ខាងស្តាំ ក្រឡាប់​ដោយ​ខ្លួនឯង បណ្ដាល​ឲ្យ​រង​របួស​មនុស្ស​ធ្ងន់ធ្ងរ​ចំនួន​៧​នាក់ ក្នុង​នោះ​ស្រី​ចំនួន​៥​នាក់ (​ឈ្មោះ មាស វ​ណ្ណី​, សឿ​ន ពេទ្យ​,​យាយ​ម៉ា​ប់ ,​អ៊ំ ហ៊ុ​ល​,​ឆៃ​លី ,​អី​ញ​,​បូ បុល​)​។ រង​របួស​មនុស្ស​ស្រាល​ចំនួន​១១​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៦​នាក់​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឲ្យ​ដឹង​ថា​ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ​ហៅ​រថយន្ត​សា​ម៉ុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំស្រួច​។ រង​ការ​ខូចខាត​គោ​យន្ត​កន្ត្រៃ​១​គ្រឿង កម្រិត​ស្រាល​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ដឹង​ថា​ចំពោះ​វត្ថុ​តាង​គោ​យន្ត​កន្ត្រៃ នគរបាល​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ចំបក់​បណ្ដោះអាសន្ន រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​និង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ