ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ជិះ​ម៉ូតូដួល​បោ.កក្បាលស្លា.ប់លើស្ពានសាក់សំពៅ រួចត្រូវជនឆ្លៀតឱកាសលួ.ចយកម៉ូតូទៅបាត់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពី​ធ្វើការ​ទៅ​លេង​ផ្ទះ​គូ​ដណ្ដឹង​ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន ពុំ​ដឹង​ថា​ភ័យ​ព្រោះតែ​មាន​គេ​ដេញ​តាម​ពីក្រោយ ឬ​បែប​ណា​នោះ​ទេ ក៏​ស្រាប់តែ​ដួស​អូស​ជា​ច្រើន​ម៉ែត្រ​បោក​ក្បាល​ផ្ទប់​ថ្នល់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​នៅ​លើ​ស្ពាន ។ បន្ទាប់​មក​មាន​ជន​ឆ្លៀតឱកាស​ជិះ​ម៉ូតូ​២​គ្រឿង​ទៅ​ពីក្រោយ រួច​លើកយក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​នគរបាល​ខណ្ឌដង្កោ ដែល​បាន​ឆែក​មើល​កាមេរ៉ា​សុ​វត្តិភាព…

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពី​ធ្វើការ​ទៅ​លេង​ផ្ទះ​គូ​ដណ្ដឹង​ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន ពុំ​ដឹង​ថា​ភ័យ​ព្រោះតែ​មាន​គេ​ដេញ​តាម​ពីក្រោយ ឬ​បែប​ណា​នោះ​ទេ ក៏​ស្រាប់តែ​ដួស​អូស​ជា​ច្រើន​ម៉ែត្រ​បោក​ក្បាល​ផ្ទប់​ថ្នល់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​នៅ​លើ​ស្ពាន ។ បន្ទាប់​មក​មាន​ជន​ឆ្លៀតឱកាស​ជិះ​ម៉ូតូ​២​គ្រឿង​ទៅ​ពីក្រោយ រួច​លើកយក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​នគរបាល​ខណ្ឌដង្កោ ដែល​បាន​ឆែក​មើល​កាមេរ៉ា​សុ​វត្តិភាព ។

សព​បុរស​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​៥​ព្រឹក​ថ្ងៃ​ទី ២៣ ខែមីនា ឆ្នាំ​២០២៦ នៅ​លើ​ស្ពាន​សាក់​សំពៅ មហាវិថី​សុ​ី ជី​ន​ពីង (​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ) ស្ថិត​នៅ​ក្នុងភូមិ​គង​ន​យ សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ​ង៉ា​ន វាស្នា អាយុ​៤៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ផ្ទះ​លេខ​៤១៧ ភូមិ​ជ្រៃ​គ្រ​ហុ​ឹ​ម ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង និង​មានស្រុក​កំណើត​នៅ​ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល ។

នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​ធ្វើការ​វេន​យប់ ដោយនៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៦ គាត់​បាន​ចូល​ធ្វើការ​នៅ​រោងចក្រ​មួយ​កន្លែង​ស្ថិត​នៅ​ម្ដុំ​ភូមិ​សិ​ត្បូ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល ហើយ​បាន​ចេញ​វិញ​នៅ​វេលា​ម៉ោង​៤​ជិត​ភ្លឺ​ថ្ងៃ​ទី​២៣ ខែមីនា​( ថ្ងៃ​កើតហេតុ​) ។ បើ​តាម​រូបភាព​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២៥ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ដួល​អូស​ជា​ច្រើន​ម៉ែត្រ​និង​បោក​ក្បាល​ផ្ទប់​ថ្នល់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក​ក៏​ស្រាប់តែ​មាន​ជន​ឆ្លៀតឱកាស​ជិះ​ម៉ូតូ​២​គ្រឿង​ទៅ​ពីក្រោយ​បាន​លើកយក​ម៉ូតូ ជន​រង​គ្រោះ​ជិះ​គេចខ្លួន​ទៅ​បាត់​ស្រមោល ដោយ​បន្សល់​ទុក​សាកសព​នៅ​កន្លែង​កើតហេតុ ។ ដោយឡែក​ម៉ូតូ​ដែល​ជន​រង​គ្រោះ​ជិះ​នោះ​គឺជា​ម៉ូតូ​របស់​ស្ត្រី​ជា​គូ​ដណ្ដឹង​របស់​គាត់​ទេ​មិនមែន​ជា​របស់​គាត់​ឡើយ ហើយ​កន្លង​មក​បុរស​រង​គ្រោះ​រូប​នោះ​ជិះ​តែ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា​របស់​ខ្លួន​ប៉ុណ្ណោះ ។ ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ​គាត់​បាន​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​របស់​គូ​ដណ្ដឹង​ទៅ​ជិះ ហើយ​ក៏​ជួប​គ្រោះ​អកុសល​ដល់​ស្លាប់ និង​ត្រូវ​បាន​ត្រូវ​ជន​ឆ្លៀតឱកាស​លួច​យក​ទៅ​បាត់​ទៀត​បែប​នេះ​តែ​ម្ដង ។

បើ​តាម​សាច់ញាតិ​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​ស្លាប់​ក្រោយ​ពេល​ចេញពី​ធ្វើការ​បុរស​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ នោះ​ចេញពី​កន្លែង​ធ្វេ​ី​ការ​ឆ្ពោះទៅ​ផ្ទះ​គូ​ដណ្ដឹង​នៅ​ឯ​ខណ្ឌ​កំ​បូល ។ ដោយ​រាល់ដង​នៅ​វេលា​ម៉ោងជាង​៥​ព្រឹក​គឺ​ទៅ​ដល់​ផ្ទះ​ហើយ ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ​ម៉ោង​ជិត​៧​ព្រឹក​ទៅ​ហើយ​នៅ​ពុំ​ទាន់​ដល់​ផ្ទះ​ទៀត ដោយ​ពុំ​ដឹង​ថា​គាត់​មានរឿង​អី​នោះ​ទេ ។ លុះ​ក្រោយមក​ក៏​ស្រាប់តែ​ទទួល​ដំណឹង​ថា គាត់​បាន​ស្លាប់​នៅ​លើ​ស្ពាន​មហាវិថី​សុ​ី ជី​ន​ពីង​បែប​នេះ​ទៅ​វិញ និង​ត្រូ​បាត់​ម៉ូតូ​ពី​កន្លែង​កេ​ី​ត​ហេតុ​ថែម​ទៀត ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​កម្លាំង​នគរបាល​ប៉ុស្តិ៍​គង​ន​យ រួម​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ចរាចរណ៍​ខ​ណ្ដ​ង្កោ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​កសាង​សំណុំរឿង ចំណែក​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ និង​ស្រាវជ្រាវ​រក​ជន​ឆ្លៀតឱកាស​ដែល​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​បាត់​នោះ ។ បន្ទាប់​មក​បាន​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ រួច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ