មនុស្ស​​ស្លាប់​យ៉ាងតិច​៦៧​នាក់ ក្នុង​នោះ​​មាន​ប៉ូលិស ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា


ប្រទេស​អេ​ត្យូ​ពី ៖ អាជ្ញាធរ​ប្រកាស​នា​ថ្ងៃ​ទី​២៥​តុលា​ថា ការ​ប៉ះទង្គិច​គ្នា​នានា​ក្នុង​បាតុកម្ម​នៅ​តំបន់​អូ​រ៉ូ​មី​យ៉ា ជា​តំបន់​ធំ​បំផុត​មួយ​របស់​អេ​ត្យូ​ពី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៦៧​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​៥​នាក់​ចាប់តាំងពី​ដើម​ស​ប្ដា​ហ៍​មក​។

បាតុកម្ម​ដឹកនាំ​ធ្វើ​ដោយ​មេដឹកនាំ​ប្រឆាំង លោក​JAWAR MOHAMMED ដែល​បាន​ចោទ​ប្រកាន់​នាយក​រដ្ឋមន្ត្រី​ដែល​ទើប​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព លោក​ABIY AHMED​ថា ប្រកាន់​ឥរិយាបថ​ជា​ជន​ផ្ដាច់​ការ​។

អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​ពី​ថ្ងៃ​ទី​២៣​តុលា​មក ក្នុង​រដ្ឋធានី​អា​ឌី​សអា​បេ​បា​មុន​ពេល​រាលដាល​ទៅ​ដល់​តំបន់​អូ​រ៉ូ​មី​យ៉ា ពេល​បណ្ដា​មនុស្ស​របស់​លោក​JAWAR MOHAMMED លើកគ្នា​ហែ​ក្បួន​តាម​ដង​វិ​ថី​នានា ដោយ​ដុត​សំបក​កង់​រថយន្ត​និង​ដាក់​បា​រ៉ា​ស​ព្រមទាំង​រាំង​ខ្ទប់​ផ្លូវថ្នល់​ក្នុង​ទីក្រុង​ជា​ច្រើន​។

ការ​ប៉ះទង្គិច​គ្នា​កើត​មាន​រវាង​កងកម្លាំង​សន្តិសុខ​និង​ពួក​បាតុករ​ព្រមទាំង​រវាង​បណ្ដា​សហគមន៍​ផង​ដែរ​។ ក្រសួង​ការពារ​ប្រទេស​ប្រកាស​នា​ថ្ងៃ​ទី​២៥​តុលា ពី​ការ​ដាក់​ពង្រាយ​កង​យោធា ក្នុង​តំបន់​៧​ដែល​សភាពការណ៍​នៅ​តែ​តានតឹង​ខ្លាំង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ