ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ប្រាសាទ​ព្រះ​ខ័​ន្ធ​មិន​ទាន់​មាន​លក់​ម្ហូបអាហារ​ជូន​អ្នកទេសចរ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍ គ្រោង​រៀបចំ​ប្រជាជន​នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះ​ខ័​ន្ធ​បង្កើត​ឲ្យ​ជា​សហគមន៍​ទេសចរណ៍​មួយ​ឡើង។ ការ​បង្កើត​សហគមន៍​ទេសចរ​ដើម្បី​បម្រើ​ផ្នែក​ម្ហូបអាហារ​នៅ​ទីនោះ​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​ប្រាសាទ​ព្រះ​ខ័​ន្ធ ព្រោះ​បច្ចុប្បន្ន​រមណីយដ្ឋាន​មួយ​នេះ​ពុំ​ទាន់​មានការ​លក់ដូរ​ម្ហូបអាហារ​នៅឡើយ​ទេ ។ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក លោក​នៅ…

ខេត្តព្រះវិហារ ៖​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍ គ្រោង​រៀបចំ​ប្រជាជន​នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះ​ខ័​ន្ធ​បង្កើត​ឲ្យ​ជា​សហគមន៍​ទេសចរណ៍​មួយ​ឡើង។

ការ​បង្កើត​សហគមន៍​ទេសចរ​ដើម្បី​បម្រើ​ផ្នែក​ម្ហូបអាហារ​នៅ​ទីនោះ​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​ប្រាសាទ​ព្រះ​ខ័​ន្ធ ព្រោះ​បច្ចុប្បន្ន​រមណីយដ្ឋាន​មួយ​នេះ​ពុំ​ទាន់​មានការ​លក់ដូរ​ម្ហូបអាហារ​នៅឡើយ​ទេ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក លោក​នៅ ចាន់​គង់ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​ព្រះ​ខ័​ន្ធ​កំពង់ស្វាយ ស្ថិត​ក្នុងភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ នៅ​មិន​ទាន់​មាន​កន្លែង​សម្រាប់​លក់​ម្ហូបអាហារ​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ​នៅឡើយ​ទេ ។ ភាគច្រើន​ភ្ញៀវ​ទេសចរ​តែងតែ​វេច​ខ្ចប់​ម្ហូបអាហារ​ដោយ​ខ្លួនឯង យក​ទៅ​ទទួលទាន ។

ដូច្នេះ​ហើយ​នៅ​ពេល ឆាប់​ៗ​ខាង​មុខ​នេះ មន្ទីរ​វប្បធម៌ នឹង​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បង្កើត​ជា​សហគមន៍​ទេសចរណ៍ សម្រាប់​បម្រើ​ម្ហូបអាហារ​នៅ​ទីនោះ​ឲ្យ​មាន​អនាម័យ និង​មាន​គុណភាព​សម្រាប់​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កម្សាន្ត​នៅ​ទីនោះ មិន​ពិបាក​វេច​ខ្ចប់​អាហារ​ទៅ​ហូប​ដូច​មុន​ទៀត​ឡើយ ។

លោក​នៅ ចាន់​គង «​ការ​ធ្វើ​បែប​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​តំបន់​ទេសចរណ៍​មួយ​នេះ​មានការ​ផ្តល់​សេវា​កម្ម​ដូច​កន្លែង​ទេសចរណ៍​ដទៃ​ទៀត និង​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ ក្នុង​ការ​ទទួល​សេវាកម្ម​ម្ហូបអាហារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​បង្កើន​នូវ​ប្រាក់​ចំណូល​ពី​ការ​ផ្តល់​សេវាកម្ម​មួយ​នេះ​ដល់​ប្រជា​សហគមន៍ ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត »​។

លោក​គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ ឲ្យ​ដឹង​ថា ការ​គ្រោង​បង្កើត​សហគមន៍​ទេសចរណ៍​នៅ​តំបន់​ប្រាសាទ​ព្រះ​ខ័​ន្ធ​កំពង់ស្វាយ នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២០២០​ខាង​មុខ​ដើម្បី​ឲ្យ​តំបន់​នេះ​មានការ​បម្រើ​ទេសចរណ៍​ផ្នែក​ម្ហូបអាហារ ប្រកបដោយ​គុណភាព និង​អនាម័យ​ត្រឹមត្រូវ សម្រាប់​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ទៅ​លេង​កម្សាន្ត ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​៩​ខែ គិត​ចាប់តាំងពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០១៩​នេះ ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត នៅ​ក្នុង​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​ព្រះ​ខ័​ន្ធ​កំពង់ស្វាយ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​១២.៧៦០​នាក់ កើនឡើង​៤៨,៣៩% ដោយឡែក​ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ចំនួន​៤៩៩​នាក់ កើនឡើង​៣២,៧១% នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ