ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មជន​ស្និទ្ធ​ប្រជាធិបតេយ្យ​៨​នាក់​ហើយ ​រង​ការ​វាយប្រហារ

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ សកម្មជន​សហជីព​ក្រុង​ហុងកុង​លោក​STANLEY HO ត្រូវ​បាន​ពួក​ជន​មិន​ស្គាល់​មុខ​ស្ទាក់​វាយ​ដោយ​របារ​ដែក​បំបាក់​ដៃ​ទាំង​សងខាង ដែល​នោះ​ជា​ការ​វាយប្រហារ​មួយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នៅ​ហុងកុង​។ ពេល​នេះ​ពួក​សកម្មជន​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​និយាយ​ថា ពួក​គេ​រង​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​។ ចាប់តាំងពី​ដំណាច់​ខែសីហា​មក សកម្មជន​ហុងកុង​នៃ​ចលនា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ…

ក្រុង​ហុងកុង ៖ សកម្មជន​សហជីព​ក្រុង​ហុងកុង​លោក​STANLEY HO ត្រូវ​បាន​ពួក​ជន​មិន​ស្គាល់​មុខ​ស្ទាក់​វាយ​ដោយ​របារ​ដែក​បំបាក់​ដៃ​ទាំង​សងខាង ដែល​នោះ​ជា​ការ​វាយប្រហារ​មួយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នៅ​ហុងកុង​។ ពេល​នេះ​ពួក​សកម្មជន​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​និយាយ​ថា ពួក​គេ​រង​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​។

ចាប់តាំងពី​ដំណាច់​ខែសីហា​មក សកម្មជន​ហុងកុង​នៃ​ចលនា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ៨​នាក់​ហើយ រង​ការ​វាយប្រហារ​ដោយ​ពួក​ជន​មិន​ស្គាល់​មុខ​។ ពួក​អ្នក​វាយប្រហារ​ទាំងនេះ​សង្ស័យ​ស្ថិត​ក្នុង​ក្រុម​ជន​ទី​៣ ជា​ក្រុម​បន​ហិង្សា ដែល​រួម​ដៃ​ជាមួយ​ក្រុង​ប៉េ​កាំ​ង ក្នុង​វិបត្តិ​ក្រុង​ហុងកុង​ដែល​អូស​បន្លាយពេល​ចាប់តាំងពី​៥​ខែ​មក​ហើយ ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​។

ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​សកម្មជន​ជា​ប្រភព​នៃ​បាតុកម្ម បណ្ដា​សមាជិក​សភា​ប្រឆាំង បណ្ដា​មេដឹកនាំ​នៃ​ចលនា​និស្សិត​និង​បណ្ដា​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។ លោក​STANLEY HO​ជា​សកម្មជន​សហជីព​អាយុ​៣៥​ឆ្នាំ​រង​ការ​វាយប្រហារ កាលពី​ដំណាច់​ខែកញ្ញា​ដោយ​ជន​មិន​ស្គាល់​មុខ​យ៉ាងតិច​៣​នាក់​នៅ​SAI KUNG ជា​តំបន់​ជនបទ​មួយ​ខាងកើត​ក្រុង​ហុងកុង ដែល​នៅ​ទីនោះ​លោក​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​មូលដ្ឋាន ប្រឈម​មុខ​នឹង​គណបក្ស​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​ដែល​គ្រប់គ្រង​លើ​ស្រុក​នោះ​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ​។

ក​HO​អះអាង​ប្រាប់​AFP​កាលពី​ថ្ងៃ​ទី​២៤​តុលា​ថា មូលហេតុ​នៃ​ការ​វាយប្រហារ​លើ​រូប​លោក អាច​ជាប់​ទាក់ទិន​នឹង​រឿង​២​គឺៈ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​និង​ចលនា​បាតុកម្ម​បច្ចុប្បន្ន​។ ពួក​មនុស្ស​ជើង​ខ្លាំង​បាន​បង្កើត​ការ​បំភ័យ​ស ដោយ​រួម​សហការ​ជាមួយ​ពួក​ឧក្រិដ្ឋជន​។ ពាក្យ​ការ​បំភ័យ​ស​ចង់​និយាយ​សំដៅលើ​ការ​បង្ក្រាប​ជា​ច្រើន​ទស​វត្ស ក្រោម​របប​លោក​ជៀង​កៃ​ចៀក​និង​កូនប្រុស​លោក​ពី​ឆ្នាំ​១៩៤៩​ដល់​១៩៨៧៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ