ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា មានករណីប្រទះឃើញស្ត្រីម្នាក់ចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២២ តុលា ឆ្នាំ២០១៩ នៅចំណុចកោះគ្រោះ ស្ថិតក្នុងភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនរងគ្រោះដែលស្លាប់ខាងលើឈ្មោះ ថាប់ រាត្រី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរចុងភៅហាងខារ៉ាអូខេ មានស្រុកកំណើតនៅភូមិទំនប់តាកួក ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ។
បើតាមការបំភ្លឺពីឈ្មោះសូត ចាន់ធឿន ជាអ្នកធ្វើការជាមួយជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបាននិយាយប្រាប់គាត់ថា ចេះតែឈឺក្បាលវិលមុខ អត់សូវស្រួលខ្លួន ពេលនោះគាត់ក៏អោយស្ត្រីរងគ្រោះទៅសំរាក ។ លុះមួយសន្ទុះក្រោយមក ក៏ប្រទះឃើញស្ត្រីរងគ្រោះយកខ្សែភ្លើងពណ៌សចង.កភ្ជាប់នឹងដែកផ្ទោងបន្ទប់ បណ្តាលអោយស្លាប់បាត់ទៅហើយ ដោយមិនដឹងមូលហេតុឡើយ ។
ក្រោយពេលកើតហេតុ សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តព្រៃនប់ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ