ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអំពាវនាវឱ្យកងទ័ពថៃឈរជើងនៅប្រាសាទតាក្របីអនុវត្តការងារខ្លួនឱ្យបានត្រឹមត្រូវ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​អំពាវនាវ​ឱ្យ​កងទ័ព​ថៃ​ដែល​កំពុង​ឈរជើង​នៅ​ប្រាសាទ​តា​ក្របី អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ និង​ការ​ទ​ទួ​ស​ខុស​ត្រូវ​ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ។ ការ​លើក​របស់​ក្រសួងការពារជាតិ បន្ទាប់​ពី​មានការ​ប៉ះទង្គិច​ពាក្យ​សំដី​គ្នា​រវាង​កងទ័ព​ថៃ ជាមួយ​អ្នកទេសចរ​កម្ពុជា ពេល​ចូល​ទស្សនា​ប្រាសាទ​តា​ក្របី…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​អំពាវនាវ​ឱ្យ​កងទ័ព​ថៃ​ដែល​កំពុង​ឈរជើង​នៅ​ប្រាសាទ​តា​ក្របី អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ និង​ការ​ទ​ទួ​ស​ខុស​ត្រូវ​ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ។

ការ​លើក​របស់​ក្រសួងការពារជាតិ បន្ទាប់​ពី​មានការ​ប៉ះទង្គិច​ពាក្យ​សំដី​គ្នា​រវាង​កងទ័ព​ថៃ ជាមួយ​អ្នកទេសចរ​កម្ពុជា ពេល​ចូល​ទស្សនា​ប្រាសាទ​តា​ក្របី ហើយ​បង់​ក្រមា​របស់​ខ្មែរ ។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​យប់​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ​២០២៥​បាន​បញ្ជាក់​ជូន​សាធារណជន​អំពី​ករណី​ប៉ះទង្គិច​សម្តី​គ្នា​នៅ​ប្រាសាទ​តា​ក្របី រឿង​បង់​.​ក​ក្រមា មាន​ទង់ជាតិ​កម្ពុជា ថា​នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៥ កាលពី​វេលា​ម៉ោង​១៦:៣០​នាទី ពេល​ដែល​ភ្ញៀវ​ទេសចរ​កម្ពុជា និង​ថៃ បាន​ចូល​ទៅ​ទស្សនា​ប្រាសាទ​តា​ក្របី​, នៅ​ពេល​កំពុង​ដើរ​ទស្សនា និង​ថតរូប​កម្សាន្ត​ក៏​ស្រាប់តែ​អ្នកទេសចរ​ជនជាតិ​ថៃ​មក​ហាមឃាត់​អ្នកទេសចរ​ជនជាតិ​កម្ពុជា មិន​ឱ្យ​ថតរូប​អនុស្សាវរីយ៍ និង​បាន​សម្តែង​អាកប្បកិរិយា​ចង់​ប្រើ​ហិ​.​ង្សា​មក​លើ​អ្នកទេសចរ​កម្ពុជា​ថែម​ទៀត ព្រោះថា អ្នកទេសចរ​កម្ពុជា​មាន​បង់​.​ក​ក្រមា ដែល​មាន​រចនា​ប៉ាក់​រូប​ទង់ជាតិ​កម្ពុជា​នៅ​ពីលើ ។

អ្នកនាំពាក្យ​បន្ត​ថា អាកប្បកិរិយា​របស់​ជនជាតិ​ថៃ និង​ទាហាន​ថៃ​ដែល​មិន​ស្គាល់​ច្បាប់ទម្លាប់ ធ្វើ​នេះ គឺ​ផ្ទុយ​ស្រឡះ​ទាំងស្រុង​ពី​អ្វី​ដែល​កងកម្លាំង​កម្ពុជា និង​ទាហាន​ថៃ ដែល​ឈរជើង​នៅ​ទីនោះ​បានដឹង និង​ព្រមព្រៀង​គ្នា​កន្លង​មក ។

អំឡុង​ពេល​ប្រជាពលរដ្ឋ​ទាំង​ពីរ​ភាគី​កំពុង​ប្រកែក​គ្នា ក៏​ស្រាប់តែ​មាន​ទាហាន​ឈុត​ខ្មៅ​ថៃ​៥​នាក់ និង​ទាហាន​ឯកសណ្ឋាន​ប៉ា​រ៉ា​ថៃ​៥​នាក់ បាន​ឡើង​មក​ប្រើ​ពាក្យ​សម្តី​ខ្លាំង​ៗ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ថែម​ទៀត ហើយ​ក្នុង​ចំណោម​ទាហាន​ថៃ ដែល​ប្រតិកម្ម​ខ្លាំង​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​នោះ គឺជា​កម្លាំង​ដែល​មិន​មាន​ភារកិច្ច​ឈរជើង​ប្រចាំការ​នៅ​លើ​ប្រាសាទ​ទេ គឺ​គ្រាន់តែ​ជួយ​ជូន​ភ្ញៀវ​ទេសចរ​ជនជាតិ​ថៃ​ឡើង​មក​ប៉ុណ្ណោះ ដោយ​មិន​បាន​ក្តាប់​ព័ត៌មាន​ពេញលេញ​ទើប​បណ្តាល​ឱ្យ​ស្ថានភាព​កាន់តែ​តានតឹង​ឡើង ។

លោក​ជំទាវ​អ្នកនាំពាក្យ បាន​លើក​ឡើង​ទៀត​ថា ដោយ​ឃើញ​ស្ថានការណ៍​នៃ​ការ​ប៉ះទង្គិច​គ្នា​នេះ កងទ័ព​កម្ពុជា​ចំនួន​១០​នាក់ ដែល​មាន​ភារកិច្ច​ឈរជើង​ការពារ និង​សម្របសម្រួល​នៅ​លើ​ប្រាសាទ​តា​ក្របី បាន​ធ្វើ​អន្តរាគមន៍ ដោះស្រាយ​សម្របសម្រួល​ភ្លាម​ៗ និង​ប្រាប់​ទៅ​ទាហាន​ថៃ​ទាំងនោះ​ថា ការ​លើក​ឡើង​នេះ​ពុំ​មាននៅ​ក្នុង​ចំណុច​នៃ​ការ​ព្រមព្រៀង​គ្នា​ជា​មុន​ថា មិន​ឱ្យ​ពាក់​ក្រមា​មាន​រូប​ទង់ជាតិ​នោះ​ទេ ដូច្នេះ​ពួក​គេ​មិន​អាច​ហាមឃាត់​ប្រជាជន​ខ្មែរ​បាន​ឡើយ ព្រោះ​កន្លង​មក​ក៏​មាន​ភ្ញៀវ​ទេសចរ​ជនជាតិ​ថៃ​មក​លេង​បាន​ស្លៀក​សម្លៀក​បំពាក់​មាន​រូប​ទង់ជាតិ​ថៃ​យ៉ាង​គគ្រឹកគគ្រេង​ផង​ដែរ ។

លោក​ជំទាវ បាន​បន្ថែម​ថា បន្ទាប់​ពី​ការ​សម្របសម្រួល​សភាពការណ៍​ក៏​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​១៦:៥០​នាទី ។ លោក​ជំទាវ​បាន​បញ្ជាក់​ថា​៖«​កម្ពុជា​អំពាវនាវ​ឱ្យ​កងទ័ព​ថៃ ដែល​កំពុង​ឈរជើង​នៅ​ប្រាសាទ​តា​ក្របី អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ និង​ការ​ទទួលខុសត្រូវ ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ហើយ​» ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ក្រសួង​ការ​ជាតិ​បាន​អះអាង​ថា កងទ័ព​កម្ពុជា​ដែល​កំពុង​ឈរជើង​នៅ​ទីនោះ​នឹង​បន្ត​អនុវត្ត​ការងារ​ប្រកបដោយ​ភាព​អត់ធ្មត់ ការ​ទទួលខុសត្រូវ និង​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​គោលបំណង​បង្ក​បរិយាកាស​អំណោយផល​ដល់​ការ​រក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ទំនាក់ទំនង​មិត្ត​ជិតខាង​ល្អ​នៅ​តំបន់​ប្រាសាទ​តា​ក្របី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ