ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនវ៉ាដាច់អាមេរិក៖ ក្លាយជាដៃគូពាណិជ្ជកម្មធំ​ទីមួយរបស់អាល្លឺម៉ង់វិញ ដោយមានទំហំទឹក​ប្រាក់​សរុប១៨៥,៧ពាន់លានអឺរ៉ូ

2 នាទី មុន

ចិន​-​អា​ល្លឺ​ម៉​ង់ ៖ ប្រទេស​ចិន​នា​ពេល​នេះ​ បាន​វ៉ា​ដាច់​អា​មេ​រិ​ក​វិញ ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​មួយ​របស់​អា​ល្លឺ​ម៉​ង់​ ។ តាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ថា ការ​នាំ​ចូល​របស់​ចិន​ពី​អា​ល្លឹ​ម៉​ង់ មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ដល់​៨,៥%​ រយៈ​៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​…

ចិន​-​អា​ល្លឺ​ម៉​ង់ ៖ ប្រទេស​ចិន​នា​ពេល​នេះ​ បាន​វ៉ា​ដាច់​អា​មេ​រិ​ក​វិញ ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​មួយ​របស់​អា​ល្លឺ​ម៉​ង់​ ។ តាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ថា ការ​នាំ​ចូល​របស់​ចិន​ពី​អា​ល្លឹ​ម៉​ង់ មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ដល់​៨,៥%​ រយៈ​៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ។

ដោយសារ​ការ​នាំ​ចូល​សំខាន់​ទាំងនេះ​របស់​ចិន ពាណិជ្ជកម្ម​ក្រៅប្រទេស​សរុប​របស់​អា​ល្លឺ​
ម៉​ង់ជាមួយ​ចិន​មានការ​កើនឡើង​បន្តិច​ប្រមាណ​ជា​០,៦%​ក្នុង​១​ឆ្នាំ ដល់​ទំហំ​ទឹកប្រាក់​១៨៥,៧​​ពាន់​លាន​អឹ​រ៉ូ​ពី​ខែមករា​ដល់​ខែកញ្ញា​ ។

​ទន្ទឹម​នឹង​នេះ​ដែរ ​ទំហំ​នៃ​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​របស់​អា​ល្លឺ​ម៉​ង​ជាមួយ​អា​មេ​រិ​ក មានការ​ចុះ​ថយ​៣,៩%​ ​មក​នៅ​ត្រឹម​ទំហំ​ទឹកប្រាក់​១៨៤,៧​ពាន់​លាន​អឺ​រ៉ូ​ ។ ចិន​ធ្លាប់​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​មួ​​យ​របស់​អា​ល្លឺ​ម៉់​ង់​ពី​ឆ្នាំ​២០១៦ ​ដល់​២០២៣ មុន​ពេល​អា​មេ​រិ​ក​នាំមុខ​វិញ​ក្នុង​ឆ្នាំ​២០២៤​ ។

ការ​នាំ​ចូល​មក​ពី​ចិន​វិញ​មានការ​កើនឡើង​ខ្លាំង​តាំងពី​ដើមឆ្នាំ​នេះ​មក ពិសេស​ក្នុង​ផ្នែក​សម្ភារ​អគ្គិសនី​សម្លៀក​បំពាក់​និង​គ្រឿង​ម៉ា​ស៊ីន ​។ មូលហេតុ​នៃ​កំណើន​នោះ​ មក​ពី​បណ្ដា​សហគ្រាស​ចិន​ដូរ​គោលដៅ​ថ្មី​នៃ​ការ​នាំ​ចេញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​អា​ល្លឺ​ម៉​ង់មក​ពី​សង្គ្រាម​ពាណិជ្ជ​កម្ម​ជាមួយ​អា​មេ​រិ​ក ​។

តាម​ពួក​អ្នកវិភាគ​ថា​ ប្រឈម​មុខ​នឹងការ​ដាក់​ឲ្យ​នៅ​ឯកោ​កាន់តែ​ខ្លាំង​ពី​សំណាក់​អា​មេ​រិ​ក អា​លឺ្ល​ម៉​ង់​ក្លាយជា​ទីផ្សារ​ថ្មី សម្រាប់​បណ្ដា​សហគ្រាស​ចិន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ