ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅសង្កាត់​អូរ​ប្ញស្សី​ទី​០៤ស្រាយ​បំភ្លឺជុំវិញ​ករណី​​ដែល​គេ​ចោទ​ថា«យក​ផ្លូវ​សាធារណៈ​ផ្ញើ​ម៉ូតូ»

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាសង្កាត់​អូរ​ឬ​ស្សី​ទី​០៤ ធ្វើការ​ស្រាយ​បំភ្លឺ ជុំវិញ​ករណី​រឿង​ដែល​គេ​ចោទប្រកាន់​កាលពី​ថ្ងៃ​ទី ០៤ ខែកក្កដា ឆ្នាំ​២០២៤ ថា «…

រាជធានី​ភ្នំពេញ ៖ សាលាសង្កាត់​អូរ​ឬ​ស្សី​ទី​០៤ ធ្វើការ​ស្រាយ​បំភ្លឺ ជុំវិញ​ករណី​រឿង​ដែល​គេ​ចោទប្រកាន់​កាលពី​ថ្ងៃ​ទី ០៤ ខែកក្កដា ឆ្នាំ​២០២៤ ថា « យក​ផ្លូវ​សាធារណៈ​ផ្ញើ​ម៉ូតូ » ។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី ០៥ ខែកក្កដា ឆ្នាំ​២០២៥ សាលាសង្កាត់​អូរ​ឬ​ស្សី​ទី​០៤ បាន​ធ្វើការ​បកស្រាយ​ជុំវិញ​បញ្ហា​រឿង​ផ្ញើ​ម៉ូតូ ដែល​ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

យោង​តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​ជា​អ្នក​រស់នៅ​ផ្ទះ​ជាន់​លើបាន​ប្រាប់​អោយ​ដឹង​ថា ការ​ដាក់​ផ្ញើ​នេះ គឺ​ពួក​គាត់​បាន​ស្នើ​សុំ​អោយ ខាង​សង្កាត់​ជួយ​ទទួល​ផ្ញើ​នោះ​ទេ មិនមែន​ខាង​អាជ្ញាធរ​សង្កាត់ ជា​អ្នក​បើក​ទទួល​ផ្ញើ​ដោយ​ឯកឯង​នោះ​ឡើយ ព្រោះថា​ផ្ទះ​គាត់​នៅ​ជាន់​លើ ណាមួយ​ម្តុំ​នោះ​មិន​មាន​ទីតាំង​ដាក់​ផ្ញើ​ម៉ូតូ​ឡើយ ។

ពលរដ្ឋ​បន្ត​ថា បើ​ចង់​ដាក់​ផ្ញើ ទាល់តែ​ជិះ​យក​ទៅ​ផ្ញើ​ក្បែរ​ផ្សារ​សេរីភាព នឹង​ជិត​ផ្សារ​អូរ​ឬ​ស្សី ហើយ​ត្រូវ​ដើរ​ឆ្ងាយ​ពី​ទីតាំង​រស់នៅ​របស់​ពួក​គាត់ ទើប​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១២-១៣​នាក់​បាន​នាំ​គ្នា ស្នើ​សុំ​អាជ្ញាធរ​សង្កាត់ អោយ​ទទួល​ផ្ញើ ដើម្បី​ជួយ​សម្រាល​ការ​លំបាក ហើយ​ចំពោះ​ការ​ផ្ញើ​ម៉ូតូ ចាប់ពី​ពេល​យប់​រហូត ដល់​ម៉ោង ៧​នឹង​៣០​នាទី​ព្រឹក ។

លោក អៀង សុ​ឃី​ម ចៅសង្កាត់​អូរ​ឬ​ស្សី​ទី​០៤ បានអោយ​ដឹង​ថា ដោយ​មាន​ទឹកចិត្ត​អាណិត​ដល់​ប្រជាពលរដ្ឋ នឹង សិស្ស​ដែល​ឡើង​មក​ពី​ខេត្ត​ដើម្បី​បន្ត​ការ​សិក្សា មាន​ប្រមាណ​ជាង ១២-១៣​នាក់​តែ​ប៉ុណ្ណោះ ដែល​គាត់​ភាគច្រើន​ជួល​ផ្ទះ រស់នៅ​ជាន់​លើ​ៗ ។​ចៅសង្កាត់​បន្ត​ថា ពួក​គាត់​ពិតជា​បាន​ទទួល​លុយ​ពិតប្រាកដ​មែន ប៉ុន្តែ​ការ​អោយ​លុយ​នេះ​ជា​ទឹកចិត្ត​របស់​ពលរដ្ឋ​នោះ​ទេ ជួនកាល​ពលរដ្ឋ​អោយ ១​ពាន់ ខ្លះ​ក៏​អោយ ២​ពាន់ នឹង​ពេល​ខ្លះ​ក៏​អត់​ផង​ដែរ ។

ជា​ចុង​ក្រោយ លោក​ចៅសង្កាត់​សូម​ប​ដិ​សេ​ដ​ទៅ​កាន់​បណ្តាញ​សង្គម​មួយ​ចំនួន បាន​ចោទប្រកាន់​លើ​អាជ្ញាធរ​សង្កាត់​ថា « យក​ផ្លូវ​សាធារណៈ​មុខ​សង្កាត់ ដាក់​ផ្ញើ​ម៉ូតូ​យក​លុយ » ពិតជា​មិន​ត្រឹមត្រូវ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ