ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបករណីលួ.ច និងឆ.ក់ទូរស័ព្ទពីជនរងគ្រោះដោយឃាត់ខ្លួនជនសង្ស័យបាន៩នាក់

6 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជនសង្ស័យ​លួច និង​ឆ​.​ក់​ទូរស័ព្ទ​ដៃ​ចំនួន​៩​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន ខណៈ​ដែល​ធ្វើ​សកម្មភាព​បាន​សម្រេច​ហើយ​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ឱ្យ​នគរបាល​ជួយ​អន្តរាគមន៍ ។ នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​និយាយ​ឱ្យ​ដឹង​ថា…

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជនសង្ស័យ​លួច និង​ឆ​.​ក់​ទូរស័ព្ទ​ដៃ​ចំនួន​៩​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន ខណៈ​ដែល​ធ្វើ​សកម្មភាព​បាន​សម្រេច​ហើយ​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ឱ្យ​នគរបាល​ជួយ​អន្តរាគមន៍ ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​និយាយ​ឱ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ក្នុង​ករណី​លួច និង​ឆក់​ទូរស័ព្ទ​នៅ​ក្នុង​ឃុំ​ដំណាក់​រាំង និង​ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​រួច​មក ។

ដោយ​បានការ​អនុញ្ញាត និង​ការ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៥ កម្លាំង​អធិការដ្ឋាន​នគរ​បា​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​បើក​កិច្ចសហការ​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំ​រោងទង​រហូត​ឈាន​ទៅ​កំណត់​បាន​មុខសញ្ញា និង​ឃាត់​ជនសង្ស័យ​ចំនួន​៩​នាក់ ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​បន្ត​ទៀត​ថា ក្រុម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទី​១.​ឈ្មោះ ទឹង ពេញ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​អា​រិ​យ្យ ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។ ទី​២.​ឈ្មោះ សួរ សា​មុត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ឡធ្យូង ឃុំ​សំបូរ ស្រុក​សំរោង​ទង (​ធ្លាប់​ជាប់ពន្ធ​នាគា​០១​លើក នៅ​ខេត្តកំពង់ស្ពឺ​) ។ ទី​៣.​ឈ្មោះ ជាតិ មេ​សា ហៅ​សា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​តា​ពរ ឃុំ​សំបូរ ស្រុក​សំរោង​ទង ។

ទី​៤.​ឈ្មោះ សយ ពិសិដ្ឋ ហៅ​សិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អង្គ​ខ្មៅ ឃុំ​សំបូរ ស្រុក​សំរោង​ទង (​ធ្លាប់​ជាប់​ពន្ធនាគារ​០១​លើក នៅ​ខេត្តកំពង់ស្ពឺ​) ។ ទី​៥.​ឈ្មោះ ផ​ន សុភ​ត្រា ហៅ​ថា​ក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​អា​រិ​យ្យ ឃុំ​ភ្នំ​តូច​ស្រុក​សាមគ្គី​មុនី​ជ័យ (​ធ្លាប់​ជាប់ពន្ធ​ធានា​គារ​០១​លើក នៅ​ខេត្តកំពង់ស្ពឺ​)​។

ទី​៦.​ឈ្មោះ ស៊យ ពុធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ទម្លាប់ ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ។ ទី​៧.​ឈ្មោះ ប៉ូច ម៉ឺន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ពាំង​ល្វា ឃុំ​ពាំង​ល្វា ស្រុក​សាមគ្គី​មុនី​ជ័យ (​ធ្លាប់​ជាប់​ពន្ធនាគារ​០១​លើក នៅ​ខេត្តកំពង់ស្ពឺ​)​។ ទី​៨.​ឈ្មោះ ទី ចំរុង ហៅ​ងោ​ល ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្ដួច ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ​។ និង​ទី​៩.​ឈ្មោះ ផុ​ន ទី​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្ដួច ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ (​ធ្លាប់​ជាប់ពន្ធ​ចំនួន​០២​លើក នៅ​ខេត្តកំពង់ស្ពឺ​០១​លើក នឹង​នៅ​គុក​ព្រៃ​សរ​០១​លើក​)​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ កម្លាំង​នគរបាល​ដកហូត​បាន​វត្ថុ​តាង​ទូរស័ព្ទ​ចំនួន​០២​គ្រឿង និង​ម៉ូតូ​ជា​មធ្យោបាយ​ចំនួន​០៣​គ្រឿង​ផង​ដែរ ។

បច្ចុប្បន្ន ក្រុម​ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​ឃាត់​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ