ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​ពិធីបុណ្យ​ស​.​ព​​ជា​កិច្ច​ប​ច្ឆា​មរណៈ​ជូន​​វីរជន ម៉ៅ ស៊ា ដែល​​លះបង់ជីវិត​ដើម្បី​ជាតិ​មាតុភូមិ

20 ម៉ោង មុន

ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​បង្ហោះ​នា​មុន​នេះ​ថា ៖ នា​យប់​ថ្ងៃ​ទី​២៩ ខែកក្កដា…

ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​បង្ហោះ​នា​មុន​នេះ​ថា ៖ នា​យប់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត ដោយ​មានការ​សហការ​ពី​អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់ និង​មានការ​គាំទ្រ​ពី​ឯកឧត្តម​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្តតាកែវ បាន​រៀបចំ​ពិធីបុណ្យ​ស​.​ព ដែល​ជា​កិច្ច​ប​ច្ឆា​មរណៈ​ជូន​ចំពោះ​វីរជន ម៉ៅ ស៊ា ដែល​បាន​លះបង់​អាយុជីវិត ដើម្បី​ជាតិ​មាតុភូមិ​ប្រឆាំង​និង​ការ​ឈ្លានពាន​របស់ ចោរ​សៀម ។

លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​បន្ត​ថា យើងខ្ញុំ​សូម​គោរព​ដឹងគុណ និង​សូម​ចង​ចាំ​ជា​និច្ច ចំពោះ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​សព​វរជន ម៉ៅ ស៊ា ដែល​បាន​លះបង់​ជីវិត​សម្រាប់​ជាតិ​មាតុភូមិ​មួយ​នេះ ។

សូម​ព្រលឹង និង​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ