រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា
ជីវិតរបស់ពួកគាត់(ទាហាន) គឺជាអាទិភាពចម្បងបំផុតរបស់រាជ រដ្ឋាភិបាលតាំងពី ពេល វេលាដែលពួកគេត្រូវចាប់ខ្លួន។
ការបញ្ជាក់របស់សម្តេចវរធិបតី នាយករដ្ឋមន្ត្រីបន្ទាប់ពីទាហានថៃបានចាប់ខ្លួនទាហា នកម្ពុជាចំនួន២១រូបក្រោយពីពួកគេបានគោរពតាមបទបញ្ជាឲ្យមានបទឈប់បាញ់ ហើយថៃមកធ្វើការចាប់ដៃ តែក្រោយបានទាហានថៃ ភ្ជង់ពីក្រោយ។ លើសពីនេះបន្ទាប់ពីសារព័ត៌មានមួយចំនួនដាក់សំណួរ ហេតុអ្វីបានជារាជរដ្ឋា ភិបាលមិនបញ្ចេញព័ត៌មាននេះ។
ជាការឆ្លើយតបសម្តេចបវរធិបតីហ៊ុន ម៉ាណែតបានសរសលើបណ្តាញសង្គមនៅមានការចោទ សួរហេតុអ្វីបានជារដ្ឋាភិបាលមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ0x017d7 តើរាជរដ្ឋាភិបាលមិនគិតគូរពី អាយុជីវិតរបស់ពួកគេឬទេ?
សម្តេចបានបញ្ជាក់ថា៖«ខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងទៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងក ម្លាំងរបស់យើងក៏ ដូចជារបស់ ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែតក៏បានលើកឡើងថានៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ ការពារអាយុជីវិតនិងប្រៀបឈ្នះ របស់កងទ័ពរបស់យើង។
សម្តេចបានគូសបញ្ជាក់ថា៖ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើង នៅរង់ចាំភា គីថៃបញ្ជូនត្រឡប់ មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំ ផុតរបស់រាជ រដ្ឋាភិបាលតាំងពី ពេលវេលាដែលពួកគេត្រូវចាប់ខ្លួន»។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីបានបន្ថែមថានៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មា នព័ត៌មានច្បាស់លាស់អំពីជោ គវាសនារបស់ ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួ នអាចនឹងនាំ គ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្ក ឲ្យមានភាពស្មុគស្មាញកាន់តែ ខ្លាំងនៅក្នុងការ ចរចាសម្រាប់ការដោះលែង ពួកគាត់ត្រឡប់ មកវិញ។
ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មានឲ្យ សារធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងនិងច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីគ្រប់គ្រងព័ត៌មាន អោយបានល្អនិង បើកការចរចាទាមទារពួកគេមកវិញឲ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាល លាក់ព័ត៌ ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំង ដូចមជ្ឈដ្ឋានមួយចំនួនបានចោ ទប្រកាន់នោះទេ។
ជាមួយគ្នានោះដែរសម្តេចបវរធិបតីក៏បានគូសបញ្ជាក់ថា៖«ខ្ញុំសូមបញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃដើ ម្បីស្នើសុំឲ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាភាគីថៃ ដើម្បីឲ្យមានការដោះយោធិនយើងត្រឡប់មកវិញ ឲ្យបានឆាប់ជា ទីបំផុត។ បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំអគ្គមេបញ្ជា ការកងទ័ពម៉ា ឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួលនិងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើសុំទៅអគ្គបញ្ជាការកងទ័ពថៃជួយជំរុញការដោះលែងឲ្យបានឆាប់ផងដែរ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមថាកងទ័ពថៃនិងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រ ប់គ្រងរបស់កងទ័ពថៃ ឲ្យពួកគេបានវិលត្រឡប់ មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត»។
ការលើកឡើងរបស់សម្តេចបវរធិបតីបន្ទាប់ពីទាហានកម្ពុជាចំនួន២១រូបត្រូវបានចាប់ខ្លួ នកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៥នៅតំបន់ព្រំដែនក្រោយពីអនុវត្តបទឈប់បាញ់ តែទាហានថៃមិនគោរពក័ភ្ជុងឆាប់ខ្លួនទាហានកម្ពុជាតែម្តង៕
ចែករំលែកព័តមាននេះ