សម្ដេចតេជោ ហ៊ុន សែន៖ គ្មានសិទ្ធិឈឺក្នុងពេលប្រទេសជាតិកំពុងជួបការលំបាក
រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា សម្ដេចគ្មានសិទ្ធិឈឺក្នុងពេលដែលប្រទេសជាតិ និងប្រជាជនកម្ពុជា កំពុងជួបការលំបាក នោះឡើយ។…
រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា សម្ដេចគ្មានសិទ្ធិឈឺក្នុងពេលដែលប្រទេសជាតិ និងប្រជាជនកម្ពុជា កំពុងជួបការលំបាក នោះឡើយ។…
រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា សម្ដេចគ្មានសិទ្ធិឈឺក្នុងពេលដែលប្រទេសជាតិ និងប្រជាជនកម្ពុជា កំពុងជួបការលំបាក នោះឡើយ។
យោងតាមសំណេរក្នុងបណ្តាញសង្គមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា «ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនមានជំងឺ និងគ្មានសិទ្ធិឈឺក្នុងពេល ដែលជាតិ និងប្រជាជនកម្ពុជា កំពុងជួបការលំបាក»។
«បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាព ហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃ ក៏ចង់បានសន្តិភាពដូចគ្នាដែរ។ ខ្ញុំនឹងអង្គុយនៅទីនេះ រហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ»។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ សម្ដេចតេប្រធានព្រឹទ្ធសភា បានកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជា ដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។ និងសូមអរគុណចំពោះអនុព័ន្ធយោធា នៃបណ្តាប្រទេស ដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីកម្ពុជា។
ដោយឡែក សម្តេចតេជោ ក៏បានថ្លែងអរគុណក្រុមអ្នកយកព័ត៌មាន នៃទូរទស្សន៍សិង្ហបុរី CNA ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់៕
ចែករំលែកព័តមាននេះ