ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​អះ​អាង​ថាកង​ទ័ព​ខ្លួន​វា.យ​យក​បាន​ទី​ក្រុង​មួយ​ទៀត​នៅ​ភាគ​ខាង​កើត

10 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ​៖ រុស្ស៊ី​អះ​អាង​ថា​ខ្លួន​ទើប​តែ​វាយ​យក​បាន​ទី​ក្រុង​​ឈ្មោះ​ឆា​ស៊ីវ​យ៉ា (Chasiv Yar) នៅអ៊ុយ​ក្រែន​​ភាគ​ខាងកើត​បន្ទាប់​ពី​ឆ្លង​កាត់​ការ​​ប្រយុទ្ធ​​គ្នា​រយៈ​ពេល​ជិត​១៦​ខែ​។ នេះ​ជា​សញ្ញា​មិន​ល្អ​ទេ​សម្រាប់​អ៊ុយ​ក្រែន​។ នៅ​ពេល​លោក​ត្រាំ​បង្រួញ​ឱសាន​វាទ​ពី​៥០​ថ្ងៃ​មក​១០ទៅ​១២​ថ្ងៃ​ គេ​សង្កេត​ឃើញ​ថា​រុស្ស៊ី​បង្កើន​ការ​វាយ​លុក​កាន់​តែ​ខ្លាំង​ដើម្បី​ដណ្ដើម​កាន់​កាប់​ទឹក​ដី​អ៊ុយ​ក្រែន​ឱ្យ​បាន​ច្រើន​។ ការ​វាយ​យក​បាន​ទី​ក្រុង​ថ្មី​នេះ​អាច​នឹង​បើក​ផ្លូវ​ទៅ​រក​ការ​វាយ​សម្រុក​ទៅ​មុខ​ជា​បន្ត​ទៀត​។ តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​…

ទី​ក្រុង​ម៉ូស្គូ​៖ រុស្ស៊ី​អះ​អាង​ថា​ខ្លួន​ទើប​តែ​វាយ​យក​បាន​ទី​ក្រុង​​ឈ្មោះ​ឆា​ស៊ីវ​យ៉ា (Chasiv Yar) នៅអ៊ុយ​ក្រែន​​ភាគ​ខាងកើត​បន្ទាប់​ពី​ឆ្លង​កាត់​ការ​​ប្រយុទ្ធ​​គ្នា​រយៈ​ពេល​ជិត​១៦​ខែ​។ នេះ​ជា​សញ្ញា​មិន​ល្អ​ទេ​សម្រាប់​អ៊ុយ​ក្រែន​។ នៅ​ពេល​លោក​ត្រាំ​បង្រួញ​ឱសាន​វាទ​ពី​៥០​ថ្ងៃ​មក​១០ទៅ​១២​ថ្ងៃ​ គេ​សង្កេត​ឃើញ​ថា​រុស្ស៊ី​បង្កើន​ការ​វាយ​លុក​កាន់​តែ​ខ្លាំង​ដើម្បី​ដណ្ដើម​កាន់​កាប់​ទឹក​ដី​អ៊ុយ​ក្រែន​ឱ្យ​បាន​ច្រើន​។ ការ​វាយ​យក​បាន​ទី​ក្រុង​ថ្មី​នេះ​អាច​នឹង​បើក​ផ្លូវ​ទៅ​រក​ការ​វាយ​សម្រុក​ទៅ​មុខ​ជា​បន្ត​ទៀត​។

តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ គេ​ឃើញ​ថា​កង​ទ័ព​រុស្ស៊ី​លើក​ទង់​ជ័យ​ជម្នះ​។ វីឌីអូ​នោះ​បង្ហាញ​រូប​អគារ​ ផ្លូវ និង​បរិវេណ​នានា​ដូច​ទៅ​នឹង​រូប​ចាប់​បាន​ពី​ផ្កាយ​រណប​។ ប៉ុន្តែ​គេ​មិន​ទាន់​អាច​ផ្ទៀង​ផ្ទាត់​បាន​ថា​តើ​រូប​វីឌីអូ​នោះ​​​ថត​នៅ​ពេល​ណា​ទេ​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​បាន​ចេញ​សេចក្ដី​ប្រកាស​ថា​កង​ទ័ព​របស់​ខ្លួន​​វាយ​យក​​បាន​ទី​ក្រុង​នេះ​ពិត​មែន​។

ចំណែក​អ៊ុយ​ក្រែន​ក៏​មិន​នៅ​ស្ងៀម​នោះ​ទេ​នៅ​ក្នុង​សង្គ្រាម​នេះ​។ អភិ​បាល​នៃ​តំបន់​ផេន​ហ្សា (Penza) របស់​រុស្ស៊ី​ លោក​អូឡិច​ មេល​នី​ឆឹន​កូ (Oleg Melnichenko) ថ្លែង​ថា​អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ទៅ​​វាយ​ប្រហារ​ទី​តាំង​ឧស្សាហ​កម្ម​​ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឱ្យ​ខូច​ខាតអ្វី​ទេ​។ នៅ​តំបន់​វ៉ុល​ហ្គោ​ក្រាត (Volgograd)​ ក្រុម​ហ៊ុន​អយ​ស្ម័យ​យាន​របស់​រដ្ឋ​រុស្ស៊ី​អះ​អាង​ថា​អ៊ុយ​​ក្រែន​ក៏​បញ្ជូន​ដ្រូន​ទៅ​វាយ​ប្រហារ​ផង​ដែរ។

ដ្រូន​របស់​អ៊ុយ​​ត្រូវ​ប្រព័ន្ធ​ការ​ពារ​ដែន​អា​កាស​បាញ់​ទម្លាក់​ ប៉ុន្តែ​នៅ​សេស​សល់​បំណែក​របស់​វា​ធ្លាក់​ទៅ​​​​អគារ​បណ្ដាល​ឱ្យ​ខូច​ខាត​ខ្លះ​ៗ។ រុស្ស៊ី​ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​នៅ​ភាគ​ខាង​ត្បូង​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​អះ​អាង​ថា​​​កាល​ពី​យប់​មិញ​ កង​ទ័ព​របស់​ខ្លួន​បាញ់​ធ្លាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​៣២​គ្រឿង​នៅ​លើ​ទី​តាំង​ជា​ច្រើន​កន្លែង​។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ​ ទី​តាំង​ឧស្សាហកម្ម​របស់​រុស្ស៊ី​ជា​ផ្ទាំង​ស៊ីប​ដែល​ត្រូវ​វាយ​ប្រហារ​ជា​ញឹក​ញាប់​។​

ក្រឡេក​ទៅ​មើល​ស្ថាន​ភាព​នៅ​អ៊ុយ​កាល​ពី​យប់​មិញ រុស្ស៊ី​​វាយ​ប្រហារ​​ដោយ​មីស៊ីល និង​ដ្រូន​​​បណ្ដាល​ឱ្យ​​ស្លាប់​​យ៉ាង​តិច​៨​នា​ក់ និង​របួស​៨២​នាក់​។ ក្នុង​នោះ​ក៏​មាន​កុមារ​អាយុ​៦​ឆ្នាំ​ផង​ដែរ​។ មេ​បញ្ជា​ការ​​កង​ទ័ព​​ប្រចាំ​​រដ្ឋ​ធានី​កៀវ​​ថ្លែង​ថា​មនុស្ស​រាប់​សិប​នាក់​​​រង​របួស​ដោយ​សារ​ការ​វាយ​ប្រហារ​នេះ​។ អគារ​​​មួយ​ខ្នង​កម្ពស់​៩​ជាន់ត្រូវ​បាក់​រលំ​ដល់​ដី​ដោយ​សារ​អានុ​ភាព​នៃ​កម្លាំង​ផ្ទុះ​របស់​គ្រាប់​មីស៊ីល​។​​

​ក្រុម​អ្នក​ជួយ​សង្គ្រោះនៅ​តែ​បន្ត​​រើ​កកាយ​គំនរ​បាក់​បែក​ដើម្បី​ស្វែង​រក​អ្នក​​នៅ​រស់​​។ ​លោក​ហ្សេឡិនស្គី​​​បង្ហោះ​សារ​នៅ​លើ​តេ​ឡេ​​ក្រាម​ថា​រុស្ស៊ី​វាយ​ប្រហារ​លើក​នេះ​សំដៅ​ទៅ​លើ​អគារ​ស្នាក់​នៅ​របស់​ជន​ស៊ី​វិល​តែ​ម្ដង​​។ លោក​ថា​មនុស្ស​​ជា​ច្រើន​​កប់​នៅ​ក្រោម​គំនរ​បាក់​បែក​។ ​​​គេ​ឃើញ​​​ផ្សែង​ហុយ​ទ្រលោម​ចេញ​ពី​អគារ​ដែល​ឆេះ​​ និង​ឃើញ​បំណែក​ផ្សេង​ៗ​រាយ​ប៉ាយ​ពាស​ពេញ​ដី​​​។

​កាល​ពី​យប់​មិញ ​រុស្ស៊ី​វាយ​ប្រហារ​​​២៧​ទី​តាំង​នៅ​រដ្ឋ​ធានី​កៀវ​​។ ក្នុង​នោះ​សង្កាត់​ចំនួន​២​រង​គ្រោះ​ធ្ងន់​ធ្ងរ​ជាង​គេ​​។ លោក​​ត្រាំ​ថ្លែង​ថា​លោក​ទុក​ឱសាន​វាទ​ឲ្យ​លោក​ពូទីន​កាន់​តែ​តិច​ជាង​មុន​ដើម្បី​​ឱ្យ​​លោក​​​ទទួល​យក​បទ​ឈប់​បាញ់​​។ ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​និយាយ​ដោយ​ខ្លី​ថា​​រដ្ឋាភិបាល​របស់​ខ្លួន​នៅ​តែ​​គាំទ្រ​ការ​បិទ​បញ្ចប់​សង្គ្រាម​ជា​និច្ច។​​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ​​រុស្ស៊ី​​​ត្រូវ​តែ​ការ​ពារ​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ