ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី​ម៉ូ​ទ័​រ​បូមទឹក បង្ក​ការ​ឆាបឆេះ​ផ្ទះ​អស់​១​ខ្នង ឯ​១​ខ្នង​ទៀត​ ឆេះ​ខូចខាតដំបូល​

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី ម៉ូ​ទ័​រ​បូមទឹក បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ផ្ទះ ១​ខ្នង អស់ទាំង​ស្រុង ហើយ​ទំ​រាំ​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​រលត់​ទៅ​វិញ បាន​ឆេះ​រាល​ដល់​១​ខ្នង​ទៀត ខូចខាត​ដំបូល​យ៉ាងដំណំ…

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី ម៉ូ​ទ័​រ​បូមទឹក បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ផ្ទះ ១​ខ្នង អស់ទាំង​ស្រុង ហើយ​ទំ​រាំ​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​រលត់​ទៅ​វិញ បាន​ឆេះ​រាល​ដល់​១​ខ្នង​ទៀត ខូចខាត​ដំបូល​យ៉ាងដំណំ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ឡើយ ។

ហេតុការណ៍​នោះ បាន​កើតឡើង​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៥
ស្ថិត​នៅ​ក្នុងភូមិ​ពោធិ៍​រលំ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ផ្ទះ​១​ខ្នង​ខាងលើ សាងសង់​អំពី​ឈើ​លើ​ថ្ម​ក្រោម ប្រក់​ស័ង្កសី ដែល​មាន​ទំហំ​៦​ម៉ែត្រ គុណ​នឹង​៧​ម៉ែត្រ រួម​ទាំង​សម្ភារៈ និង​ទ្រព្យសម្បត្តិ​នៅ​ក្នុង​នោះ​ទាំងអស់​ផង​ដែរ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​នោះ បាន​យក​ម៉ូ​ទ័​រ​បូមទឹក​អណ្តូង ដើម្បី​យក​មក​ប្រើប្រាស់ ហើយ​ក្រោយមក​មក​ក៏​ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​ខ្សែភ្លើង​រាល​ដល់​ផ្ទះ​យ៉ាង​សន្ធោរ​សន្ធៅ​។ ពេល​នោះ អ្នក​ភូមិ​ជួយ​ពន្លត់​ដែរ ប៉ុន្តែ​ពន្លត់​អត់​ឈ្នះ ចំណែក​កម្លាំង​សមត្ថកិច្ច ក៏​បាន​ចេញ​អន្តរាគមន៍ ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កា​រិ​យស​ល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​៣​គ្រឿង ទៅ​ពន្លត់ភ្លើង​រហូត​រលត់​ទៅ​វិញ​។ ប៉ុន្តែ​ផ្ទះ​នោះ ត្រូវ​បាន​ភ្លើង​ឆេះ​អសទាំង​ស្រុង និង​បាន​ឆេះ​រាល​ដល់​ផ្ទះ ១​ខ្នង​ទៀត ដែល​ស្ថិត​នៅ​ជាប់​គ្នា​នោះ រង​ការ​ខូចខាត​ដំបូល​យ៉ាងដំណំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ