ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​៤​នាក់​តោង​ជើង​បន្ត​គ្នា​សម្រូត​ចុះ​ក្នុងរ​ណ្ដៅ​ដី​វាស់​ជម្រៅ​ទឹក ​ល.ង់​ស្លា.ប់​២​នាក់​ និង​រួចផុតគ្រោះថ្នា.ក់២​នាក់

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ សិស្ស​ស្រី​ចំនួន​៤​នាក់​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា ប៉ុន្តែ​រៀន​នៅ​សាលា​ផ្សេង​ពី​គ្នា ហើយ​ក្រោយ ពេល​ចប់​ម៉ោង​សិក្សា​ចេញពី​រៀន មិន​បាន​នាំ​គ្នា​ត្រលប់​ទៅ​ផ្ទះ​នោះ​ទេ ពួក​នាង​បាន​ណាត់ជួប​គ្នា បន្ទាប់​មក​ទិញ​ចំណីអាហារ និង​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ឌុ​ប​គ្នា​ទៅ​លេង​ទឹក​រណ្ដៅ​ដី​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង​ដែល​មាន​ជម្រៅ​ជាង​១០​ម៉ែត្រ…

រាជធានីភ្នំពេញ​ ៖ សិស្ស​ស្រី​ចំនួន​៤​នាក់​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា ប៉ុន្តែ​រៀន​នៅ​សាលា​ផ្សេង​ពី​គ្នា ហើយ​ក្រោយ ពេល​ចប់​ម៉ោង​សិក្សា​ចេញពី​រៀន មិន​បាន​នាំ​គ្នា​ត្រលប់​ទៅ​ផ្ទះ​នោះ​ទេ ពួក​នាង​បាន​ណាត់ជួប​គ្នា បន្ទាប់​មក​ទិញ​ចំណីអាហារ និង​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ឌុ​ប​គ្នា​ទៅ​លេង​ទឹក​រណ្ដៅ​ដី​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង​ដែល​មាន​ជម្រៅ​ជាង​១០​ម៉ែត្រ ។ លុះ​ពេល​ទៅ​ដល់​ពួក​នាង​ចង់​ងូត និង​ហែល​ទឹក​លេង ប៉ុន្តែ​អត់​ដឹង​ថា​ទឹកស្រះ​នោះ​ជម្រៅ​ប៉ុន្មាន​ម៉ែត្រ​ឡើយ ក៏​បាន​តោង​ជើង​បន្ត​គ្នា​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្នុង​ស្រះ​ដើម្បី​វាស់​ជម្រៅ​ទឹក ក៏​បណ្ដាល​ឲ្យ​ធ្លាក់ទឹក​ទាំងអស់​គ្នា​ហើយ​២​នាក់​លង់​លិច​បាត់​ទៅ​ក្នុង​ទឹក ឯ​២​នាក់​ទៀត​រួចខ្លួន ។

ខណៈនោះ​ស្ត្រី​ជា​ម្ដាយ​បាន​ទៅ​ទីតាំង​កើតហេតុ ហើយដោយ​ការ​តក់ស្លុត​ខ្លាំង​ពេក​យំសោក​បោក​ខ្លួន​រហូត​ដល់​សន្លប់​បាត់ស្មារតី ដោយឡែក​ក្រុម​អ្នក​មុជទឹក​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ទៅ​ជួយ​រាវរក​សាកសព​និង​បាន​រក​ឃើញ​ទាំង​២​នាក់​នៅ​វេលា​ម៉​ង​៤​រសៀល​ថ្ងៃ​ដដែល​នោះ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ចំណុច​រណ្ដៅ​ដី​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​តា​ម៉ៃ (​ផ្លូវ​ទៅ​វត្ត​ពោធិ៍​វ័ន )​ក្នុងភូមិ​វាល សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្មេង​ស្រី​ដែល​ស្លាប់​នោះ​១,​ឈ្មោះ លាភ ស្រី​មាស អាយុ​១៣​ឆ្នាំ ២,​ឈ្មោះ វ៉ា​ន្នី ចាន់​ណា អាយុ​១៣​ឆ្នាំ​ជា​សិស្ស​រៀន​ថ្នាក់​ទី​៦(​ក​) នៃ​សាលា​បឋម​សិក្សា​អូ​ដឹ​ម ។ ចំណែក​ក្មេង​ស្រី​២​នាក់​ទៀត​ដែល​ឡើងគោក​រួច​នោះ​ម្នាក់​ឈ្មោះ​ថេ​ង លី​ហ្សា​១៤​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​៧(I1) និង​ឈ្មោះ​សំរិត បញ្ជា​រ៉ា អាយុ​១៤​ឆ្នាំ សិស្ស​ថ្នាក់​ទី​៧(H1)​នៃ​អនុ​វិទ្យាល័យ​ជម្ពូ​វ័ន ។ ហើយ​ស្ស​ស្រី​ទាំង​៤​នាក់​ខាងលើ​នោះ​រស់នៅ​ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​ក្មេង​ស្រី​ឈ្មោះ​ថេ​ង លី​ហ្សា ដែល​បាន​រួច​ផុត​ពី​ការ​ស្លាប់​នោះ​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជិត​១១​ព្រឹក ក្រោយ​ពេល​ចេញពី​សាលារៀន ពួក​នាង​ទាំង​៤​នាក់​បាន​ណាត់ជួប​គ្នា​ដើរ​លេង ហើយ​បាន​ទិញ​ចំណី​មួយ​ចំនួន​ដាក់​យក​ទៅ​ដើម្បី​ហូប​ជុំ​គ្នា​ផង​ដែរ ។ បន្ទាប់​មក​ក៏​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ឌុ​ប​គ្នា​ទៅ​លេង​នៅ​កន្លែង​កើតហេតុ​ខាងលើ លុះ​ពេល​ទៅ​ដល់​មាន​បំណង​ហែល​ទឹក​លេង ប៉ុន្តែ​មិន​ធ្លាប់​ដឹង​ពី​មុន​មក​នោះ​ទេ​ថា តើ​ទឹក​រណ្ដៅ​ដី​នោះ​ជម្រៅ​ប៉ុន្មាន​មែ​ត្រ​នោះ​ទេ ។

ក្មេង​ស្រី​រូប​នោះ​បាន​និយាយ​រៀបរាប់​បន្ត​ទៀត​ថា ខណៈនោះ​ក៏​បាន​ឯកភាព​គ្នា​វាស់​ជម្រៅ​ទឹក​ដើម្បី​ចុះ​ងូត​និង​ហែល​លេង រួច​ក៏​បាន​តោង​ជើង​បន្ត​គ្នា​សម្រូត​ខ្លួន​ចុះ​ទៅ​ក្នុង​ទឹក​រណ្ដៅ​ដី​នោះ​តាម​ច្រាំង​ថ្ម ដើម្បី​វាស់​ជម្រៅ​ទឹក ដោយ​ក្មេង​ស្រី​ដែល​ស្លាប់​២​នាក់​នោះ​ស្ថិត​នៅ​លេខ​រៀង​ទី​១​និង​ទី​២ ។ បន្ទាប់​មក​រូប​នាង​ស្ថិត​នៅ​លេខ​រៀង​ទី​៣ និង​ឈ្មោះ​សំ​រឹត បញ្ជា​រ៉ា ស្ថិត​នៅ​លេខ​រៀង​ទី​៤​និង​នៅ​លើ​គេ ហើយ​ក៏​ស្រាប់តែ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ទាំងអស់​គ្នា​តែ​ម្ដង ។

នាង​បញ្ជា​ថា ពេល​នោះ​ឈ្មោះ​សំរិត បញ្ជា​រ៉ា បាន​ស្រវា​ឡើងគោក​រួច​មុនគេ រួច​បាន​ស្រ​រែក​ហៅ​អ្នក​ដែល​អង្គុយ​លេង​ជិត​នោះ​ឲ្យ​ជិះ​ម៉ូតូ​ទៅ​ហៅ​អ្នក​ភូមិ​ឲ្យ​មក​ជួយ ព្រមទាំងរ​ត់ទៅ​យក​ខ្សែ​នីឡុង​នៅ​ជិត​នោះ​បោះ​ឲ្យ​តោង ហើយ​រូប​នាង​តោង​ឡើង​បាន ចំណែក​ក្មេង​ស្រី​ឈ្មោះ លាភ ស្រី​មាស និង​ឈ្មោះ វ៉ា​ន្នី ចាន់​ណា លង់​លិច​បាត់​ទៅ​ក្នុង​ទឹកតែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ