រាជធានីភ្នំពេញ ៖ មេកងទ័ពកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានប្រាប់អនុព័ន្ធយោធា និងមន្ត្រីទូតនានា ចំនួន១៣ប្រទេសអំពីហេតុការណ៍ ដែលទាហានថៃចាប់ខ្លួនទាហានកម្ពុជា ចំនួន២០នាក់ (រត់រួចម្នាក់, សង្ស័យស្លា.ប់២នាក់) ក្រោយបទឈប់បា.ញ់ចូលជាធរមាន ។ ការចាប់ខ្លួននេះ នៅពេលទាហានកម្ពុជាដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ នៅសមរភូមិជាំតែ ។ នេះបើតាមការចេញផ្សាយព័ត៌មានក្នុងស្រុក ។

តាមការបញ្ជាក់របស់កងទ័ពកម្ពុជា ធ្វើឡើងក្នុងឱកាសដែល មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសនៅកម្ពុជា និងអ្នកពាក់ព័ន្ធទៅពិនិត្យព្រំដែនកម្ពុជា-ថៃ ដើម្បីឃ្លាំមើលទីតាំង និងសភាពការណ៍ជាក់ស្តែងជុំវិញការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ។

កងទ័ពកម្ពុជា បានបញ្ជាក់ប្រាប់អនុព័ន្ធយោធា ទាំង១៣ប្រទេសថា នៅពេលបទឈប់បា.ញ់ចូលជាធរមាន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទាហានកម្ពុជា បានដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ លុះពេលដើរត្រឡប់មកវិញ ស្រាប់តែទាហានថៃភ្ជង់កាំភ្លើ.ង និងចាប់ខ្លួនទាហានកម្ពុជាតែម្ដង។
បើតាមការអះអាងថា របស់មេទ័ពកម្ពុជា រហូតមកទល់រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមទាហានថៃមិនទាន់ដោះលែងទាហានកម្ពុជានៅឡើយទេ៕


ចែករំលែកព័តមាននេះ