ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលក​យក្ស​ស៊ូណាមី​នឹង​វា.យ​ប្រហារ​កោះ​ហាវ៉ៃ កាលី​ហ្វ័រញ៉ា និង​អាឡាស់​ស្កា​របស់​អាមេរិក

21 ម៉ោង មុន

ទី​ក្រុង​ហូណូលូលូ៖ នៅទី​បំផុត​ រលក​យក្ស​ស៊ូណាមី​ដែល​គេ​ព្យាករ​ថា​អាច​នឹង​កើត​មាន​នោះ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​។ គ្រោះ​រញ្ជួយ​ដី​បាត​សមុទ្រ​នៃ​តំបន់​ចុង​បូព៌ា​ប្រទេស​រុស្ស៊ី​កាល​ពី​ព្រឹក​មិញ​ពិត​ជា​មិន​ធម្មតា​ឡើយ​។ ជាមួយ​នឹង​កម្រិត​​៨,៨​រ៉ិច​ទ័រ​នៅ​ជម្រៅ​ផែន​ដី​ម្ភៃ​គីឡូ​ម៉ែត្រ​ ការ​រញ្ជួយ​ដីនេះ​បាន​បង្ក​ជា​រលក​យក្ស​ស៊ូណាមី​នៅ​តំបន់​ជាប់​មហា​សមុទ្រ​ប៉ាស៊ីហ្វិច​ជា​បណ្ដើរ​ៗ​ហើយ។ ឧទាហរណ៍​​​រលក​យក្ស​នៅ​កោះ​ហុក​កៃ​ដូ​របស់​ជប៉ុន​, រលក​យក្ស​នៅ​ប្រជុំ​កោះ​គូរីល និងនៅ​​តំបន់​កាំ​ឆាត​កា​ (Kamchatka)…

ទី​ក្រុង​ហូណូលូលូ៖ នៅទី​បំផុត​ រលក​យក្ស​ស៊ូណាមី​ដែល​គេ​ព្យាករ​ថា​អាច​នឹង​កើត​មាន​នោះ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​។ គ្រោះ​រញ្ជួយ​ដី​បាត​សមុទ្រ​នៃ​តំបន់​ចុង​បូព៌ា​ប្រទេស​រុស្ស៊ី​កាល​ពី​ព្រឹក​មិញ​ពិត​ជា​មិន​ធម្មតា​ឡើយ​។ ជាមួយ​នឹង​កម្រិត​​៨,៨​រ៉ិច​ទ័រ​នៅ​ជម្រៅ​ផែន​ដី​ម្ភៃ​គីឡូ​ម៉ែត្រ​ ការ​រញ្ជួយ​ដីនេះ​បាន​បង្ក​ជា​រលក​យក្ស​ស៊ូណាមី​នៅ​តំបន់​ជាប់​មហា​សមុទ្រ​ប៉ាស៊ីហ្វិច​ជា​បណ្ដើរ​ៗ​ហើយ។

ឧទាហរណ៍​​​រលក​យក្ស​នៅ​កោះ​ហុក​កៃ​ដូ​របស់​ជប៉ុន​, រលក​យក្ស​នៅ​ប្រជុំ​កោះ​គូរីល និងនៅ​​តំបន់​កាំ​ឆាត​កា​ (Kamchatka) ​របស់​រុស្ស៊ី​​។ ឥឡូវ​នេះ ប្រទេស​ហ្វ៊ីលីពីន​ក៏​កំពុង​តែ​បារម្ភ​ និង​កំពុង​ត្រៀម​លក្ខណៈបង្ការ​ផង​ដែរ​។ ប្រភព​ខ្លះ​ថា​រលក​យក្ស​លើក​នេះ​នឹង​វាយ​ប្រហារ​ដល់​រដ្ឋ​អាឡាស់​ស្កា​ និង​កាលី​ហ្វ័ញ៉ា​របស់​អាមេរិក​ថែម​ទៀត​។

រលក​យក្ស​ស៊ូណាមី​ចាប់​ផ្ដើម​វាយ​ប្រហារ​តំបន់​ឆ្នេរ​សមុទ្រ​កោះ​ហាវ៉ៃជា​បណ្ដើរ​ៗ​ហើយ​។ ហេតុ​នេះ អាជ្ញា​ធរ​បាន​បិទ​ដំណើរ​ការ​កំពង់​ផែ​ពាណិជ្ជ​កម្ម​ទាំង​អស់​នៅ​លើ​កោះ​នេះ​។ អាជ្ញា​ធរ​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ឡើង​ឱ្យ​ផុត​ឆ្ងាយ​ពី​មាត់​សមុទ្រ​ និង​ស្នាក់​នៅ​តំបន់​ដែល​ខ្ពស់​ៗផុត​ពី​ទឹក​។ អ្នក​រស់​នៅ​កោះ​ហាវ៉ៃ​បើ​អាច​ធ្វើ​ទៅ​បាន​គួរ​ឡើង​ទៅ​ផ្ទះ​ថ្ម​ជាន់​ទី​បួន​ ឬ​​ខ្ពស់​ជាង​នេះ​​ដើម្បី​ធានា​ថា​ពួកគេ​មាន​សុវត្ថិ​ភាព​។​

អភិបាល​រដ្ឋ​ហាវ៉ៃ លោក​ចូស​ ហ្គ្រីន (Josh Green) ថ្លែង​ថា​ប្រជា​ជន​គួរ​កុំ​ស្ថិត​នៅ​ក្បែរ​មាត់​សមុទ្រ​ដូច​ដែល​យើង​ឃើញ​កាល​ពី​ពេល​កន្លង​មក​អ្នក​ខ្លះ​ចង់​ទស្សនា​រលក​យក្ស​ព្រោះ​មិន​ដែល​​បាន​ឃើញ ឬ​កម្រ​បាន​ឃើញ​។ លោក​សូម​បញ្ជាក់​ឡើង​វិញ​ថា​សូម​កុំ​ធ្វើ​ដូច្នេះ​ឱ្យ​សោះ​។ បើ​មិន​ដូច្នេះ​ទេ​ពួក​គេ​នឹង​ជួប​វាសនា​អាក្រក់​។ បើ​សិន​ជា​ត្រូវ​វាយ​ប្រហារ​ដោយ​ស៊ូណាមី​គឺ​មាន​តែ​ផ្លូវ​ស្លាប់​មួយ​មុខ​គត់​។

លោក​ហ្គ្រីន​ថ្លែង​ថា​មិន​ទាន់​មានរលក​ធំ​ៗ​វាយ​ប្រហារ​នៅ​ឡើយ​ទេ​ទៅ​លើ​កោះ​ហាវ៉ៃ​ចាប់​តាំង​ពី​អាជ្ញា​ធរ​ចាត់​វិធាន​ការ​បង្ការ​រួច​មក​។ ប៉ុន្តែ​អាកាស​យាន​ដ្ឋាន​ដ៏​ធំ​មួយ​បាន​លុប​ចោល​ជើង​ហោះ​ហើរ​​ជា​ច្រើន​ដោយ​សារ​បារម្ភ​អំពី​រលក​យក្ស​ស៊ូណាមី​។ នេះ​បើ​តាម​ការ​ដក​ស្រង់​ប្រភព​ពី​ឌី​ដាប់​បល​យូ (Dw), ប៊ីប៊ី​ស៊ី (BBC) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ