ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! គ្រូ​នគរបាល​​មួយរូប ជួបគ្រោះអកុស.ល​នៅ​​ចំណុច​ស្តុបវត្តនិរោធ

19 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​គ្រូ​នគរបាល​មួយរូប ជិះ​ម៉ូតូ​បុក​ឃឿ​ន​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្ដាល​ឲ្យ​ម៉ូតូ​ហោះ​សង្កត់​ពីលើ​ស្លាប់​យ៉ាង​អាណោចអាធ័ម ​កាលពីវេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ​ខែកក្កដា​ ឆ្នាំ​២០២៥ នៅ​ចំនុច​ស្តុ​ប​វត្ត​និរោធ​…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​គ្រូ​នគរបាល​មួយរូប ជិះ​ម៉ូតូ​បុក​ឃឿ​ន​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្ដាល​ឲ្យ​ម៉ូតូ​ហោះ​សង្កត់​ពីលើ​ស្លាប់​យ៉ាង​អាណោចអាធ័ម ​កាលពីវេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ​ខែកក្កដា​ ឆ្នាំ​២០២៥ នៅ​ចំនុច​ស្តុ​ប​វត្ត​និរោធ​ ផ្លូវជាតិ​លេខ១ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

​ជន​រង​គ្រោះឈ្មោះ មូល ច​ន្ថា ភេទប្រុស អាយុ​៦២​ឆ្នាំ ​ជាមន្ត្រីនគរបាល មាន​ឋាន​​ន្ត​រ​សក្តិ​ឧត្តមសេនីយ៍ទោ ( គ្រូ​នគរបាល​ជាតិ ថ្នាក់​លេខ១) ស្នាក់​នៅផ្ទះ​លេខ​5B1 ផ្លូវ​169 សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ មានស្រុក​កំ​ណើតនៅ​ភូមិ​ក្រាំង​ស្វាយ ស្រុក​ឈូក ខេត្តកំពត ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿងម៉ាក ADV350 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល 1.7272 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៍​ស្រាប់តែ​ម៉ូតូ​ជ្រុល​ទៅ​បុក​នឹង​ឃឿ​ន​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឲ្យ​ហោះ​ផ្លោង​ទាំង​ម៉ូតូ​និង​មនុស្ស​ត្រូវ​ម៉ូតូ​សង្កត់ពីលើ​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​លើ​ផ្លូវ​យ៉ាង​អាណោចអាធ័ម​ ។

ករណី​នេះ​ផង​ដែរ​ បន្តិច​ក្រោយមក​ក៍​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ច្បារ​អំពៅ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​បាន​ពិនិត្យ​ឆែក​មើល​អត្តសញ្ញាណទើបដឹងថា​ជន​រង​គ្រោះ​ជា គ្រូ​នគរបាល​ជាតិ​ថ្នាក់​លេខ១ ឋា​ន​ន្ត​រសក្តិឧត្តមសេនីយ៍ទោ (​ពាក់​ផ្កាយ​២)​ពិតប្រាកដ​មែន ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ក៍បាន​ទាក់ទង​ជាមួយ​ក្រុម​គ្រួសារ​អោយមក​ទទួលយក​សព​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​មធ្យោបាយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ