ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ក្រុង​សៀង​ហៃ​ជម្លៀស​មនុស្ស​រាប់​សែន​នាក់​ពី​ខ្យ​ល់​ព្យុះ​ដែល​បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង

1 ថ្ងៃ មុន

ទី​ក្រុង​សៀង​ហៃ៖ អាជ្ញា​ធរ​នៅទី​ក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​ជម្លៀសប្រជា​ជន​ជាង​២,៨សែន​នាក់​ចាប់​តាំង​ពី​យប់​ថ្ងៃ​អង្គារ​​រហូត​មក​ដល់​ពេល​នេះ​ដើម្បី​បង្ការ​ខ្លួន​ពី​​ខ្យល់​ព្យុះ​ដ៏ធំ​មួយ​ឈ្មោះ​កូ​ម៉ាយ​ (Co-May)។ គេ​ព្យាករ​ថា​ខ្យល់​ព្យុះ​នេះ​នឹង​បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង​។ ខ្យល់​ព្យុះ​ចាប់​ផ្ដើម​បក់​ទៅ​ដល់​តំបន់​ដី​គោក​ប្រទេស​ចិន​ និង​បម្លែង​ខ្លួន​ទៅ​ជា​ព្យុះ​ត្រូ​ពិច​នៅ​ពេល​ទៅ​ដល់​ទី​ក្រុង​កំពង់​ផែ​ចូវ​សាន (Zhoushan) ខេត្ត​សឺ​ជាំង…

ទី​ក្រុង​សៀង​ហៃ៖ អាជ្ញា​ធរ​នៅទី​ក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​ជម្លៀសប្រជា​ជន​ជាង​២,៨សែន​នាក់​ចាប់​តាំង​ពី​យប់​ថ្ងៃ​អង្គារ​​រហូត​មក​ដល់​ពេល​នេះ​ដើម្បី​បង្ការ​ខ្លួន​ពី​​ខ្យល់​ព្យុះ​ដ៏ធំ​មួយ​ឈ្មោះ​កូ​ម៉ាយ​ (Co-May)។ គេ​ព្យាករ​ថា​ខ្យល់​ព្យុះ​នេះ​នឹង​បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង​។ ខ្យល់​ព្យុះ​ចាប់​ផ្ដើម​បក់​ទៅ​ដល់​តំបន់​ដី​គោក​ប្រទេស​ចិន​ និង​បម្លែង​ខ្លួន​ទៅ​ជា​ព្យុះ​ត្រូ​ពិច​នៅ​ពេល​ទៅ​ដល់​ទី​ក្រុង​កំពង់​ផែ​ចូវ​សាន (Zhoushan) ខេត្ត​សឺ​ជាំង (Zhejiang) កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​។

សារ​ព័ត៌​មាន​ចិន​ផ្សាយ​ថា​ខ្យល់​ព្យុះ​នេះ​មាន​កម្លាំង​បក់​អតិ​បរមា​៨៣​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ថ្វី​ដ្បិត​ខ្យល់​ព្យុះ​នេះ​មាន​ក​ម្លាំង​ខ្សោយ​ជាង​ព្យុះ​ដទៃ​ទៀត​ ប៉ុន្តែ​អាជ្ញា​ធរ​នៅ​ទី​ក្រុង​សៀង​ហៃ និង​ទី​ក្រុង​ដទៃ​ទៀត​នៅ​តាម​តំបន់​ដី​សណ្ដ​​ទន្លេ​យ៉ាង​ស៊ី​មិន​អាច​មើល​ស្រាល ឬ​ធ្វេស​ប្រហែស​បាន​ឡើយ​។ អាជ្ញា​ធរ​បាន​លុប​ចោល​ជើង​ហោះ​ហើរ​ និង​សេវា​ដឹក​ជញ្ជូន​តាម​រថ​ភ្លើង​។​

សាលា​រៀន​ត្រូវ​បាន​បិទ​ទ្វារ​ខណៈ​ដែល​អាជ្ញា​ធរ​ចុះ​ទៅ​ជម្លៀស​ខ្លួន​​​អ្នក​​​រស់​នៅ​តំបន់​​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​។ ផ្នែក​ឧតុ​និយម​ព្យាករ​ថា​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ ​ខ្យល់​ព្យុះ​កូម៉ាយ​នឹង​បក់​កាន់​តែ​កៀក​ទៅ​​​នឹង​ទី​ក្រុង​សៀង​ហៃ​​​។ តាម​ពិត ទី​ក្រុង​​នេះ​មិន​សូវ​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​ពី​​ខ្យល់​ព្យុះ​ទេ​​ព្រោះ​ខ្យល់​ភាគ​ច្រើន​ច្រើនតែ​បក់​ហួស​ទៅ​តំបន់​ភាគ​ខាង​ត្បូង​។​​

ប្រភព​ខ្លះ​ថា​អាកាស​យាន​ដ្ឋាន​ធំ​ៗ​ចំនួន​២​នៅ​ទី​ក្រុង​សៀង​ហៃ​បាន​​​លុប​ចោល​ជើង​ហោះ​ហើរ​យ៉ាង​តិច​៦៤០​ខ្សែ​​​។ ក្រៅ​ពីនេះ រាល់​ការ​ដឹក​ជញ្ជូន​តាម​នាវា​ចម្លង (ស្រឡាង​) ក៏​​ត្រូវ​លុប​ចោល​​ផង​ដែរ​​។ ​អាជ្ញា​ធរ​បាន​អំពាវ​នាវ​ទៅ​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​សូម​បើកបរ​​​ក្រោម​ល្បឿន​​​៦០​គី​ឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ទោះ​បី​រថ​ភ្លើង​ខ្លះ​អាចបន្ត​សេវា​ដឹក​ជញ្ជូន​របស់​ខ្លួន​បាន​ ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​​ធ្វើ​ដំណើរ​​ដោយ​​យឺត​ៗ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ