ទីប្រឹក្សាក្រុងអាមេរិកម្នាក់ត្រូវគេចា.ក់សាំងស្រោចដុ.តលើខ្លួន
សហរដ្ឋអាមេរិក ៖ តាមទូរទស្សន៍NBC NEWS និងសារព័ត៌មានអាមេរិកជាច្រើនថា ទីប្រឹក្សាក្រុងម្នាក់ លោកLEE VOGLER បានរងរបួសដោយការរលាកធ្ងន់ធ្ងរ កាលពីព្រឹកថ្ងៃទី៣០កក្កដា…
សហរដ្ឋអាមេរិក ៖ តាមទូរទស្សន៍NBC NEWS និងសារព័ត៌មានអាមេរិកជាច្រើនថា ទីប្រឹក្សាក្រុងម្នាក់ លោកLEE VOGLER បានរងរបួសដោយការរលាកធ្ងន់ធ្ងរ កាលពីព្រឹកថ្ងៃទី៣០កក្កដា…
សហរដ្ឋអាមេរិក ៖ តាមទូរទស្សន៍NBC NEWS និងសារព័ត៌មានអាមេរិកជាច្រើនថា ទីប្រឹក្សាក្រុងម្នាក់ លោកLEE VOGLER បានរងរបួសដោយការរលាកធ្ងន់ធ្ងរ កាលពីព្រឹកថ្ងៃទី៣០កក្កដា ក្រោយពីបុរសម្នាក់យកប្រេងសាំងចាក់ស្រោចលើខ្លួនលោកហើយដុត ស្ថិតនៅមុខការិយាល័យទស្សនាវដ្ដីក្នុងស្រុកមួយកន្លែងដែលទីប្រឹក្សារូបនោះធ្វើការ ។ នេះជារឿងដ៏កម្របំផុតមួយនាំឲ្យមានការក្ដុកក្ដួលនៅក្រុងDANVILLE រដ្ឋវៀជីនៀ។
ប៉ូលិសក្រុងDANVILLEនិយាយថា ជនសង្ស័យកំណត់ដឹងអត្តសញ្ញាណបាន មានឈ្មោះថាSHOTSIE MICHAEL BUCK HAYES អាយុ២៩ឆ្នាំ មានដើមកំណើតនៅក្រុងDANVILLE។ បុរសនោះ បានចូលមកក្នុងការិយាល័យទស្សនាវដ្ដី រួចយកសាំងចាក់ស្រោចលើលោកLEE VOGLER មុនពេលដុតនៅក្រៅអគារ ។ ជននោះបានរត់គេចខ្លួនតែត្រូវដេញចាប់បាន។ ជននោះត្រូវជាប់ចោទពីបទប៉ុនប៉ងធ្វើឃាតមនុស្ស និងបង្ករបួសស្នាមធ្ងន់ធ្ងរ។ រូបគេត្រូវជាប់ឃុំឃាំងដោយពុំអាចទទួលបានការបង់់ប្រាក់ធានានៅក្រៅឃុំបានឡើយ។
អាជ្ញាធរមូលដ្ឋានបដិសេធការលើកឡើងដែលថា អំពើរបស់បុរសនោះទាក់ទិនរឿងនយោបាយ។ ក្នុងសេចក្ដីប្រកាសមួយកងកម្លាំងប៉ូលិសអះអាងថា ការវាយប្រហារនោះមកពីទំនាស់បុគ្គល មិនទាក់ទងនឹងតំណែងជាទីប្រឹក្សាក្រុងរបស់ជនរងគ្រោះឡើយ ៕
ចែករំលែកព័តមាននេះ