ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​រញ្ជួយ​ដី​ខ្លាំង​និង​ស៊ូ​ណា​មី​ ស្រាប់តែមាន​ផ្ទុះ​ភ្នំភ្លើង​ទៀត​នៅ​តំបន់​កាំ​ឆាត់​កា​រុស្ស៊ី​

23 ម៉ោង មុន

ប្រទេស​រុ​ស្ស៊ី ៖ ភ្នំភ្លើង​KLIOUTECHEVSKOI ស្ថិត​នៅ​ឧបទ្វីប​កាំ​ឆាត់​កា​រុ​ស្ស៊ី បាន​ផ្ទុះ​កាលពី​ថ្ងៃ​ទី​៣០​កក្កដា បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្លាំង​ដល់​៨,៨​រី​ស្ទ័​រ នាំ​ឲ្យ​មាន​រលក​យក្ស​ស៊ូ​​ណា​មី​ប៉ះពាល់​ដល់​តំបន់​ចុង​បូព៌ា​រុ​ស្ស៊ី​ពុំ​សូវ​មាន​ប្រជាជន​រស់នៅ​ច្រើន​នោះ​។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​វិទ្យាស្ថាន​ត្រួតពិនិត្យ​ភូ​គុ​ម្ភ​សាស្ត្រ​រុ​ស្ស៊ី​ ។ តាម​តេ​ឡេ​ក្រាម​ផ្នែក​សិក្សា​ភូ​គុ​ម្ភ​សាស្ត្រ​រុ​ស្ស៊ី​សរសេរ​ថា…

ប្រទេស​រុ​ស្ស៊ី ៖ ភ្នំភ្លើង​KLIOUTECHEVSKOI ស្ថិត​នៅ​ឧបទ្វីប​កាំ​ឆាត់​កា​រុ​ស្ស៊ី បាន​ផ្ទុះ​កាលពី​ថ្ងៃ​ទី​៣០​កក្កដា បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្លាំង​ដល់​៨,៨​រី​ស្ទ័​រ នាំ​ឲ្យ​មាន​រលក​យក្ស​ស៊ូ​​ណា​មី​ប៉ះពាល់​ដល់​តំបន់​ចុង​បូព៌ា​រុ​ស្ស៊ី​ពុំ​សូវ​មាន​ប្រជាជន​រស់នៅ​ច្រើន​នោះ​។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​វិទ្យាស្ថាន​ត្រួតពិនិត្យ​ភូ​គុ​ម្ភ​សាស្ត្រ​រុ​ស្ស៊ី​ ។

តាម​តេ​ឡេ​ក្រាម​ផ្នែក​សិក្សា​ភូ​គុ​ម្ភ​សាស្ត្រ​រុ​ស្ស៊ី​សរសេរ​ថា ភ្នំភ្លើង​KLIOUTECHEVSKOI កំពុង​តែ​ផ្ទុះ​។ តាម​រូបភាព​និង​វី​ដេ​អូ​ដែល​ភ្នាក់ងារ​នោះ​បង្ហោះ​តាម​បណ្ដាញ​សង្គម គេ​ឃើញ​អណ្ដាតភ្លើង​ជះ​ទៅ​លើ​អាកាស​។ ការ​ហូរ​កំ​អែរ​ភ្នំភ្លើង​ពិនិត្យ​ឃើញ​នៅ​ផ្នែក​ខាងលិច​នៃ​ចង្កេះភ្នំ​។ ពន្លឺ​ក្រហម​ស្រាល​គេ​ឃើញ​នៅ​ពីលើ​ភ្នំភ្លើង​នេះ​ដែល​កំពុង​តែ​ផ្ទុះ​។ ក្នុង​ពេល​ភ្លាម​ៗ​គេ​នៅ​មិន​ទាន់​រាយការណ៍​ពី​ជន​រង​គ្រោះ​ឬ​ការ​ខូចខាត​នៅឡើយ​។ ភ្នំភ្លើង​នោះ​ជា​ភ្នំភ្លើង​សកម្ម​មួយ ក្នុង​ចំណោម​ភ្នំភ្លើង​សកម្ម​លើ​ពិភពលោក ហើយ​ជា​ភ្នំភ្លើង​ខ្ពស់​ជាងគេ​នៅ​តំបន់​អឺ​រ៉ា​ស៊ី​គឹ​ដល់​៤៧៥០​ម៉ែត្រ​។

តាម​តេ​ឡេ​ក្រាម​ផ្នែក​សិក្សា​ភូ​គុ​ម្ភ​សាស្ត្រ​រុ​ស្ស៊ី​មិន​បាន​បញ្ជាក់​ពី​ទំនាក់ទំនង រវាង​ការ​ផ្ទុះ​ភ្នំភ្លើង​នោះ​ជាមួយនឹង​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្នុង​ដែនទឹក​ឆ្នេរសមុទ្រ​កាំ​ឆាត់​កា​ឡើយ​។ ទោះ​គ្មាន​ការ​ខូចខាត​ឬ​អ្នក​របួស​ណា​ម្នាក់​ត្រូវ​បាន​រាយការណ៍ បន្ទាប់​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​នោះ​ក្ដី ក៏​ការ​រញ្ជួយ​ដី​នៅ​កាំ​ឆាត់​កា​កាលពី​ថ្ងៃ​ទី​៣០​កក្កដា បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​រង​របួសស្រាល​នៅ​ចុង​បូព៌ា​រុ​ស្ស៊ី​។

ការ​រញ្ជួយ​ដី​ខ្លាំង​នោះ​បណ្ដាល​ឲ្យ​មាន​រលក​យក្ស​ស៊ូ​ណា​មី ក្នុង​តំបន់​ប៉ា​ស៊ីហ្វិ​ក​ទាំងមូល និង​មានការ​ជម្លៀស​មនុស្ស​ចេញ​ច្រើន​នៅ​រុ​ស្ស៊ី​ និង​ជប៉ុន​ព្រមទាំង​នៅ​តាម​ប្រទេស​ច្រើន​ទៀត​ជាប់មាត់​មហាសមុទ្រ​នោះ​។ នៅ​កាំ​ឆាត់​កា​អាជ្ញាធរ​បាន​ប្រកាស​ពី​ការ​លុប​ចោលការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ដែល​កើត​មាន​ក្រោយ​ការ​រញ្ជួយ​ដី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ