ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ឃា.តកម្ម​សម្លា.ប់​ជនជាតិ​ចិន​ម្នាក់​ រួច​ដឹក​ស.ព​ទៅ​ទម្លា.ក់​ចោល​មុខ​ប៉ុស្តិ៍​នគរបាល

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ យុវជន​ជនជាតិ​ចិន​ម្នាក់​សង្ស័យ​ឃាតករ​សម្លាប់​រួច​ដឹក​សព​តាម​រថយន្ត​១​គ្រឿង​យក​ទៅ​ទម្លាក់​ចោល​នៅ​មុខ​ប៉ុស្តិ៍​នគរបាល​ភ្លើង​ឆេះ​រទេះ ហើយ​ជនសង្ស័យ​បើករថយន្ត​គេចខ្លួន​បាត់ ។ បន្ទាប់​មក​សាកសព​ជន​រង​គ្រោះ​ខាងលើ ត្រូវ​បាន​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ប្រទះ​ឃើញ រួច​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ខាងលើ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល និង​ចាត់ចែង​តាម​ជំនាញ ។…

រាជធានីភ្នំពេញ ​៖ យុវជន​ជនជាតិ​ចិន​ម្នាក់​សង្ស័យ​ឃាតករ​សម្លាប់​រួច​ដឹក​សព​តាម​រថយន្ត​១​គ្រឿង​យក​ទៅ​ទម្លាក់​ចោល​នៅ​មុខ​ប៉ុស្តិ៍​នគរបាល​ភ្លើង​ឆេះ​រទេះ ហើយ​ជនសង្ស័យ​បើករថយន្ត​គេចខ្លួន​បាត់ ។ បន្ទាប់​មក​សាកសព​ជន​រង​គ្រោះ​ខាងលើ ត្រូវ​បាន​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ប្រទះ​ឃើញ រួច​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ខាងលើ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល និង​ចាត់ចែង​តាម​ជំនាញ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​សាលា​បឋម​សិក្សា​ទួល​កី ហើយ​ក៏​ទល់មុខ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ភ្លើង​ឆេះ​រទេះ​ផង​ដែរ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

យុវជន​រង​គ្រោះ​រូប​នោះ​ឈ្មោះ WU YONG LONG អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន សាកសព​មាន​ស្នាម​របួស​បែកក្បាល​ពីក្រោយ​ខ្ទេច​វ៉​ល់​ដូច​ត្រូវ​គេ​វាយ ហើយ​ក៏​មាន​ស្នាម​របួស​នៅ​លើ​ខ្នង​និង​លើ​ស្មា​ផង​ដែរ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា បាន​រក​ឃើញ​កាបូបស្ពាយ​ព​ណ៍​ប្រផេះ​១​ស្ថិត​នៅ​ក្បែរ​សាកសព ហើយ​នៅ​ក្នុង​កាបូប​នោះ មាន​លិខិតឆ្លងដែន ,​ទូរស័ព្ទ​ដៃ​ម៉ាក​Iphone14 pro max១​គ្រឿង និង​កាត​ធនាគារ​ATM១​សន្លឹក ។ តាម​រយៈ​ការ​ត្រួតពិនិត្យ​ទៅ​លើ​លិខិតឆ្លងដែន​នោះ ទើប​អាច​ស្គាល់​អត្ត​សញ្ញា​ជន​រង​គ្រោះ ហើយ​បានដឹង​ថា​ជន​រង​គ្រោះ​រូប​នោះ ទើបតែ​ចូល​មក​ដល់​ប្រទេស​កម្ពុជា​និង​ចុះ​ពី​យន្តហោះ​នា​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៥​នេះ​ប៉ុណ្ណោះ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​ខាងលើ​មាន​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​បាន​រាយការណ៍​ប្រាប់​ថា នៅ​ក្នុង​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​ចំណុច​កើតហេតុ​នោះ បាន​ប្រទះ​ឃើញ​យុវជន​រង​គ្រោះ​ដេក​នៅ​លើ​ចិញ្ចើម​ផ្លូវ ។ ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះរ​ទះ ក៏​បាន​ចេញ​ទៅ​មើល​ភ្លាម​ៗ​ដែរ ហើយ​ទីតាំង​នោះ​ស្ថិត​នៅ​ទល់មុខ​ប៉ុស្តិ៍​នគរបាល​ភ្លើង​ឆេះ​រទេះ​តែ​ម្ដង ដោយ​គ្រាន់តែ​រំលង​ផ្លូវជាតិ​លេខ​៣ មួយ​ប៉ុណ្ណោះ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយមក​នគរបាល​ប៉ុស្តិ៍​បាន​រាយការណ៍​ទៅ​កាន់​នគរបាល​ខណ្ឌ​កំ​បូល រួម​សហ​ការណ៍​គ្នា​ធ្វើការ​លើ​រឿង​នេះ និង​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​ប៉ុស្តិ៍​នគរបាល​ខាងលើ​នោះ ។ តាម​រូបភាព​នៅ​ក្នុង​កាមេរ៉ា​បានឃើញ​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៥ មាន​រថយន្ត​១​គ្រឿង បាន​ដឹក​សព​បុរស​នេះ​ទៅ​ទម្លាក់​ចោល​នៅ​ទីនោះ រួច​ក៏​ចាកចេញ​ទៅ​បាត់​ស្រមោល ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ផ្អែក​តាម​រូបភាព​ដឹក​តាម​ដឹក​សព​យក​ទៅ​ទម្លាក់​ចោល រួម​និង​ស្លាកស្នាម​របួស​ផង​នោះ គឺ​សង្ស័យ​ថា យុវជន​រង​គ្រោះ​ខាងលើ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម ហើយ​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ ។ ដោយឡែក​សាកសព​ត្រូវ​បាន​នាំ​យក​ចេញពី​កន្លែង​កើតហេតុ ទៅ​ដាក់​នៅ​ក្នុង​វត្ត​ជន្លង់ម្លូ​ដើម្បី​ធ្វើ​កោសល្យវិច័យ រួច​ទើប​ដឹក​យក​បន្ត​ទៅ​ក្លា​ស្សេ​នៅ​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ​រង់ចាំ​ស្វែងរក​សាច់ញាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ